CAMBO REPORT

Popup Advertising5 seconds

Apple អនុញ្ញាត​ឲ្យ​ដៃ​ហ្គេម Xbox/PlayStation ត​ភ្ជាប់​សម្រាប់​បញ្ជា​លេង​នៅ​លើ iOS 13 បាន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាអំឡុងពេល ចាប់ផ្ដើមព្រឹត្ដិការណ៍ WWDC 2019 Apple បានដាក់បង្ហាញនូវ មុខងារពិសេសថ្មីៗជាច្រើន ដោយបូករួមទាំង ការបញ្ចេញជំនាន់ iOS ថ្មីចុងក្រោយបង្អស់ និងថែមទាំង iPadOS ជាលើកដំបូងផងដែរ។ ចំនុចមួយក្នុងចំណោម ការដាក់បង្ហាញនេះ គឺការប្រកាសឲ្យដឹងថា iOS, iPadOS ហើយរួមទាំង tvOS នឹងអាចធ្វើការតភ្ជាប់ ជាមួយនឹងដៃហ្គេម PlayStation DualShock 4 និងដៃហ្គេម Xbox One S បានថែមទៀតផង។

ហេតុដូច្នេះហើយ ការអនុញ្ញាតឲ្យតភ្ជាប់ ទៅដៃហ្គេមទាំងអស់នេះ គឺពិតជាមានភាពងាយស្រួល សម្រាប់ធ្វើការប្រើប្រាស់ ជាមួយនឹង iPhone ឬ iPad របស់លោកអ្នក នៅពេលដែល ប្រព័ន្ធប្រតិបត្តិការ iOS 13 ឬ iPadOS បញ្ចេញឲ្យអាប់ដេតជាផ្លូវការ នាពេលខាងមុខ។ ក្រៅពីនេះទៅទៀត Apple ក៏អាចនឹងមានគម្រោង ចង់ឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួល តភ្ជាប់ទៅក្នុងកម្មវិធី Apple Arcade របស់ខ្លួនតែម្ដង ដែលជាកម្មវិធីផ្តល់ជូន សេវាកម្មហ្គេម នៅលើ iPhone/iPad ហើយព្រមទាំងកុំព្យូទ័រ Mac និងទូរទស្សន៍ Apple TV ដើម្បីនាំយក ហ្គេមល្បីៗទាំងឡាយពី App Store ចែកជូនទៅដល់ អ្នកជាវទាំងអស់ តាមរយៈការបង់ថ្លៃ សេវាប្រចាំខែផងដែរ។ ចំពោះសេវាកម្ម Apple Arcade គឺត្រូវបានប្រកាសថា នឹងមានផ្ទុកនូវហ្គេម ដល់ទៅច្រើនជាង 100 ហ្គេមឯណោះ ប៉ុន្ដែសម្រាប់តម្លៃប្រចាំខែ ក្រុមហ៊ុន Apple នៅមិនទាន់បង្ហើបនោះទេ ដោយចេញជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។

សរុបមក នាពេលបច្ចុប្បន្ននេះ យើងក៏នៅមិនទាន់ ទទួលបានដំណឹងថា ការតភ្ជាប់ជាមួយនឹង ដៃហ្គេមរបស់ Xbox One S ហើយនិង PlayStation DualShock 4 អាចនឹងដំណើរការបាន នៅលើហ្គេមដទៃទៀត ក្រៅពីក្នុងសេវាកម្ម Apple Arcade នៅឡើយទេ។ ដូច្នេះមានតែរង់ចាំ សាកល្បងទាំងអស់គ្នា នាពេលប្រព័ន្ធប្រតិបត្តិការ iOS 13 និង iPad OS ចេញជាផ្លូវការ នៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម