CAMBO REPORT

Popup Advertising5 seconds

មុខ​ងារ​ថ្មីពី Apple សម្រួល​ដល់​ការ​ចូល​គណៈនីផ្សេងៗ​ដោយ​​គ្រាន់​តែ​មាន iD ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple ទើបតែចេញនូវមុខងារ ជំនួយថ្មីមួយដែលវាអាច ជួយក្នុងការចូលទៅគណៈនី ដូចមានប្រើដោយGoogle និង Facebook ដោយប្រើគណៈនី Apple ឫ Apple iD របស់យើងបានតែម្តង។ តាមពិតទៅមុខងារស្រដៀងនេះគឺមានប្រើ យូរដែរហើយ ក្នុងការជួយសម្រួលដើម្បី ចូលទៅកាន់គណៈនីរបស់អ្នកប្រើ តាមរយៈ គណៈនី Google រួចតរភ្ជាប់ទៅគណៈនី ផ្សេងៗរបស់អ្នកដោយសម្គាល់(Link) ពីគណៈនី Google ។

 

 

មុខងារថ្មីខាងលើ ឫ Sign in with Apple ក៏មិនខុសពីនេះដែរ ដោយវានឹងជួយសម្គាល់ គណៈនីផ្សេង របស់យើងបាន។ ដូច្នេះអ្នកប្រើគ្រាន់តែ ធ្វើការចូលទៅកាន់គណៈនី Apple របស់អ្នកនោះ Apple នឹងជួយចំណាំគណៈនីផ្សេងៗ របស់យើងដូចមានលើ Google និង Facebookដែរ ។ សម្រាប់មុខងារនេះដែរ សម្រាប់ Google និង Facebook គឺមានប្រើទូលាយមែនទែន ដែលវាក៏អាចសម្គាល់គណៈនី លើហ្គេមនិង កម្មវិធីជាច្រើន ពីក្រុមហ៊ុនផ្សេងៗ បានថែមទៀតផង។ ប៉ុន្តែសម្រាប់មុខងារនេះ ដែលមានប្រើដោយ Google និង Facebook គឺអាចបែកធ្លាយទិន្នន័យរបស់យើង ដូចជាទីតាំងអ្នកជាដើមតែ Apple អះអាងថាមុខងាររបស់ពួកគេវិញ គឺមិនមានបើកបង្ហាញ ទិន្នន័យរបស់អ្នកប្រើឡើយ នេះជាចំណុចដ៏ពិសេសមួយ។ មិនខុសទេរាល់ការ Sign in ជាមួយនឹង Google និង Facebook គឺមានហានីភ័យត្រង់ថា វាអាចបង្ហាញទិន្នន័យ របស់យើងទៅកាន់ កម្មវិធីដែលយើងភ្ជាប់នោះតែម្តង។ គួរបញ្ជាក់ថាមុខងារនេះ នឹងអាចប្រើបាន ជាមួយនឹង iDevice កម្មវិធីពី Apple  ទាំងអស់ ហើយក៏អាចប្រើតាមរយៈ Web Browsers និង អាចប្រើក្នុង OS ផ្សេងដូចជា Android & Windows បានផងដែរ។

 

 

សរុបមកឆាប់ៗខាងមុខ គណៈនី Apple iD គឺកាន់តែមានប្រយោជន៍ ពិសេសវាកាន់តែផ្តល់ភាព ងាយស្រួលក្នុងការតរភ្ជាប់ ទៅកាន់គណៈនីផ្សេងៗ បាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle