CAMBO REPORT

Popup Advertising5 seconds

Apple ប្រ​កាសចេញ​ Mac Pro ជា​ផ្លូវ​ការ ជាមួយ​កម្លាំង​ដ៏​ខ្លាំង និង​មាន​តម្លៃ​ចាប់​ពី 5,999$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

WWDC ឆ្នាំនេះពិតជាមិនធម្មតាទេ ដោយការសន្យាដែល Apple បានធ្វើនោះសម្រេចចេញ ជារូបរាងហើយ វាមិនមែនអន់ដូច Mac Pro កាលពីប៉ុន្មានឆ្នាំមុននោះដែរ។ ការសន្យាថាខ្លួននឹងនាំយក នូវកំពូលកុំព្យូទ័រមកនោះ ពេលនេះវាបានមកដល់ហើយ Mac Pro 2019 ជាកុំព្យូទ័រ ដែលត្រូវបានកែប្រែច្រើនជាមួយលក្ខណៈសម្បត្តិ ខ្លាំងកប់ ពិសេសអាចប្រើ ក្រាហ្វិចកាត ដល់ទៅពីដើមព្រមគ្នា ថែមទៀតផង។

 

 

Mac Pro 2019 អាចនិយាយថាជាកំពូល កុំព្យូទ័រមួយដែលល្អសម្រាប់ ការងារបង្ហើត កាតតរវីដេអូ និង ការងារធ្ងន់ៗ គឺវាអាចជំនះបានទាំងអស់។ ដូច្នេះសម្រាប់ Pro Users អាចធ្វើការពិចារណាលើ Mac Pro 2019 មួយនេះបានដោយខាងក្រោម ជាលក្ខណៈសម្បត្តិរបស់វា ៖

 

 

• CPU Intel Xeon W 28-Core (2.5GHz), 56 Threads, Boost up to 4.4GHz, 66.5MB of Cache

• ក្រាហ្វិចកាត AMD Redeon Pro Vega II Duo ដើរដោយកាត GPU Redeon Vega II ពីរដើម (64 Compute Units & 4,096 stream Processors), 64GB of HBM2 Memory ,2X 1TB/s Memory Bandwidth ,Full-Height MPX module fills an MPX bay & Uses extra power & PCIe bandwidth និង អាចតរភ្ជាប់ទៅកាន់ អេក្រង់បង្ហាញ 4K ចំនួនប្រាំបីឫ 5K ចំនួនបួន ឫ Pro Display XDRs ចំនួនបួន

• រ៉េម up to 2TB, 6 Channel & 12(DIMM) Slots(2,933MHz) ,ប៉ុន្តែសម្រាប់ការប្រើរ៉េមទំហំ ធំបំផុតបច្ចុប្បន្នមានតែ 128GB X 12 អញ្ចឹងគឺវាអាចមានទំហំត្រឹម 1.5TB of Ram 

• អង្គផ្ទុកទិន្នន័យ 4TB SSD (Encrypted by Apple T2 chip) មានល្បឿនអាន up to 2.6GB/s និង សរសេរ 2.7GB/s

• Supports playback of up to 3 streams of 8K ProRes RAW or up to 12 streams of 4K ProRes RAW

• Audio Built-in Speaker ,3.5mm AJ 

• Wireless Wi-Fi 802.11ac Wi-Fi Networking & Bluetooth 5.0

• 1.4 KW Power Supply & 3 Fans (300 Cubic feet per Minute)

• ទម្ងន់ 18Kg

 

 

ទាំងនេះជាលក្ខណៈសម្បត្តិ របស់ Mac Pro 2019 ហើយវាក៏មានជម្រើស ដែលមានលក្ខណៈសម្បត្តិ ទាបជាងសម្រាប់ជ្រើសរើស ផងដែរ។ Mac Pro 2019 នឹងចេញលក់ជាមួយតម្លៃ ចាប់ពី 6K ដុល្លាឡើង សម្រាប់ទីផ្សារក្រៅស្រុក ចំពោះថ្ងៃចេញលក់ គ្មានការបញ្ជាក់ និង បង្ហើបពីប្រភពណាមួយឡើយ។

 

អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្្មណ៍ អាចចូលទៅមើលនិង បញ្ជាក់ពីលក្ខណៈសម្បត្តិ របស់វាបាននៅ Apple.com ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Apple Tag: កុំព្យូទ័រ