CAMBO REPORT

Popup Advertising5 seconds

LG នឹង​ចាប់​ផ្តើម​លក់​ទូរទស្សន៍ OLED 8K ដំបូង​គេ​លើ​ពិភពលោក ក្នុង​ពេល​ឆាប់​ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទូរទស្សន៍បន្ទះអេក្រង់ OLED 8K ដំបូងគេ លើពិភពលោក ផលិតដោយក្រុមហ៊ុន LG នឹងចេញលក់ជាផ្លូវការ នៅក្នុងសប្ដាហ៍ក្រោយ ដោយបានចាប់ផ្តើម ទទួលការកក់ទុកជាមុន នៅឯប្រទេសកូរ៉េខាងត្បូងហើយ។ លើសពីនេះទៅទៀត ទូរទស្សន៍ពី LG ជំនាន់ចុងក្រោយនេះ គឺប្រទះឃើញមានគុណភាព ខ្ពស់បំផុតមិនធ្លាប់មាន ហើយក៏មិនទាន់ឃើញមាន ក្រុមហ៊ុនដទៃទៀត ប្រកាសចេញនៅឡើយទេ។ 

ឈ្មោះម៉ូឌែល 88Z9 គឺសម្រាប់តំណាងឲ្យ ទូរទស្សន៍បន្ទះអេក្រង់ OLED ទំហំធំដល់ទៅ 88 អ៊ីញ និងអាចបង្ហាញគុណភាពបានកម្រិត 8K Ultra HD (7680x4320) ដែលទទួលបានភិចសែល ច្រើនជាងបន្ទះអេក្រង់ 4K ដល់ទៅចំនួន 4 ដងឯណោះ។ ទូរទស្សន៍អេក្រង់ទំហំ 88 អ៊ីញរបស់ LG ម៉ូឌែលចុងក្រោយនេះ គឺបំពាក់នូវបន្ទះអេក្រង់ OLED ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក។ LG បានបញ្ជាក់ប្រាប់ថា ទូរទស្សន៍ OLED 8K របស់ខ្លួននេះ គឺត្រូវបានពឹងផ្អែកលើ បន្ទះឈីប Alpha 9 8K ជំនាន់ទី 2 ដែលប្រើក្បួនដោះស្រាយ ដើម្បីជួយបង្កើននូវ គុណភាពរូបភាព ឲ្យទទួលបានគុណភាព ខ្ពស់ជាងមុន និងត្រូវគ្នាជាមួយ បន្ទះអេក្រង់កម្រិត 8K តែម្ដង។ ក្រៅពីនេះទៅទៀត ក្រុមហ៊ុន LG ក៏បានបន្ថែមថា ទូរទស្សន៍ស៊េរីថ្មីនេះ គឺបានប្រើប្រាស់បច្ចេកវិទ្យា 5.1 Surround Sound និងមានទាំងបច្ចេកវិទ្យា Dolby Atmos សម្រាប់ជំនួយសម្លេង ថែមទៀតផង។ 

សរុបមក ទូរទស្សន៍ទំហំធំ 88 អ៊ីញប្រភេទ OLED 8K របស់ក្រុមហ៊ុន LG ជំនាន់ចុងក្រោយនេះ ពិតប្រាកដណាស់ មានភាពខុសប្លែក ពីក្រុមហ៊ុនដទៃទៀត ប៉ុន្ដែចំពោះតម្លៃវិញនោះ គឺខ្ពស់រហូតដល់ទៅ $42,000 ដុល្លារអាមេរិកឯណោះ ដោយឡែកសម្រាប់ អ្នកបានជាវកក់មុន នឹងចុះតម្លៃមកត្រឹម $34,000 ដុល្លារអាមេរិក និងថែមជូននូវ ឧបករណ៍បម្លែងខ្យល់ Air Purifier ដោយឥតគិតថ្លៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរទស្សន៍