CAMBO REPORT

Popup Advertising5 seconds

YouTuber ម្នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារ 15 ខែ បន្ទាប់​ពី​បង្ហោះ​វីដេអូ Prank ជន​អនាថាតាម​ផ្លូវ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោក Kanghua Ren ដែលជាតារា YouTube ត្រូវបានគេកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេលចំនួន 15 ខែ និងថែមទាំងពិន័យ ជាទឹកប្រាក់ចំនួន $22,300 ដុល្លារអាមេរិក បន្ទាប់ពីបានបង្ហោះវីដេអូមួយ ទៅលើឆានែល YouTube ផ្ទាល់ខ្លួនរបស់គាត់ កាលពីខែមករា ឆ្នាំ 2017 កន្លងទៅ។ ចំពោះវីដេអូឃ្លីបនោះ គឺបានបង្ហាញឲ្យឃើញថា លោក Kanghua Ren ធ្វើការចែកជូននំ Oreo ដែលបានលាយគ្នា ជាមួយនឹងថ្នាំដុសធ្មេញ ទៅឲ្យជនអនាថាម្នាក់ នៅឯទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ហើយក៏បានធ្វើឲ្យ អ្នកទស្សនាជាច្រើន ទូទាំងពិភពលោក បង្ហាញភាពមិនពេញចិត្ត នូវអំពើមួយនេះសោះឡើយ។

លើសពីនេះទៅទៀត បន្ទាប់ពីបុរសម្នាក់នេះ ធ្វើការផ្ដល់ជូននំ Oreo ដែលមានថ្នាំដុសធ្មេញ លាយនៅពីខាងក្នុង ទៅឲ្យជនអនាថាហើយ ក៏និយាយបន្ថែមថា “ប្រហែលជាខ្ញុំបាន ធ្វើរឿងលើសបន្តិចហើយ ប៉ុន្តែបើមើលទៅលើ ខាងផ្នែកវិជ្ជមានវិញ នេះក៏អាចជាការជួយ សម្អាតធ្មេញរបស់គាត់ ថែមទៀតផង ដោយសារតែគាត់ មិនសូវមានលុយអញ្ចឹង ប្រហែលជាមិនដែល សម្អាតធ្មេញពីមុនឡើយ”។ ខណៈពេលដែល ជនអនាថាអាយុ 52 ឆ្នាំម្នាក់នោះ ធ្វើការពិសានំហើយ មិនបានយូរប៉ុន្មានផង ក៏ចាប់ផ្ដើមក្អួតចេញមកវិញ និងបន្ទាប់មកបានប្រាប់ ទៅកាន់សារពត៌មានថា មិនដែលសោះឡើយ ត្រូវបាននរណាម្នាក់ ធ្វើបាបគាត់យ៉ាងនេះ តាំងខ្លួនពីរស់នៅ តាមដងផ្លូវមក រហូតមកដល់ពេលនេះ។ ចំណែកឯវីដេអូត្រូវបាន បង្ហោះឡើងតាំងពីឆ្នាំ 2017 មកម្ល៉េះ ក៏ប៉ុន្ដែចៅក្រមតុលាការ នៃប្រទេសអេស្ប៉ាញ ទើបកាត់ទោស ឲ្យលោក Ren ជាប់ពន្ធនាគារ និងពិន័យជាទឹកប្រាក់ កាលពីពេលថ្មីៗនេះ តែប៉ុណ្ណោះ។

សរុបមក បន្ទាប់ពីត្រូវបានគេ កាត់ទោសឲ្យជាប់ពន្ធនាគារ អស់រយៈពេលចំនួន 15 ខែ និងត្រូវពិន័យជា ទឹកប្រាក់ចំនួន $22,300 ដុល្លារអាមេរិក ឆានែល YouTube របស់លោក Kanghua Ren ហើយព្រមទាំងគណនី នៅលើកម្មវិធី បណ្ដាញសង្គមដទៃទៀត ត្រូវបានបិទលែងឲ្យប្រើ រយៈពេលដល់ទៅ 5 ឆ្នាំឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: Lifestyle