CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​ថា​ WWDC19​ របស់​ Apple​ នៅយប់​នេះ​ មាន​អ្វី​ពិសេស​ខ្លះ​? អាច​តាម​ដាន​ជាមួយ​តំណរ​ភ្ជាប់​ទីនេះ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តទាំងអស់គ្នា បានជ្រាប តាមរយៈការចុះផ្សាយពីក្រុមការងារ ខេមបូ រីផតយើង រួចមកហើយថា នៅម៉ោង 00:00 (ពាក់កណ្តាល អាធ្រាត្រ) ឈានចូលថ្ងៃទី 04 យប់នេះ ខាងក្រុមហ៊ុន Apple នឹងចាប់ផ្តើមព្រឹត្តិការណ៍ WWDC ដើម្បីជួបជុំ រាល់អ្នកអភិវឌ្ឍន៍ Software អោយចូលរួម សិក្សាស្វែងយល់បន្ថែម និងដាក់បង្ហាញសមិទ្ធផល ជំនាន់ថ្មីរបស់ខ្លួន ជាដើម។ 

ផ្នែកសំខាន់ក្នុងព្រឹត្តិការណ៍នេះ គឺផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ដែលជា Operating System ធំៗ មានអ្នកប្រើប្រាស់ រាប់រយលាននាក់ រួមមាន iOS 13, macOS 10.15, watchOS 6 និង tvOS 13។ លើសពីនេះ ក្រុមហ៊ុនផ្លែប៉ោមឆែប ក៏អាចនឹងនាំយក នូវផលិតផល iDevices ជំនាន់ថ្មី ផ្សេងទៀត មកបញ្ញាក់អារម្មណ៍ អ្នកកំពុងទស្សនាទាំងអស់ ក្នុងពេលនោះ ផងដែរ។

 

យ៉ាងណា ដើម្បីអោយប្រិយមិត្ត ទាំងអស់គ្នា បានទស្សនាព្រឹត្តិការណ៍ WWDC19 ទាន់ពេល យើងនឹងដាក់តំណរភ្ជាប់ នៅខាងក្រោមនេះ៖

 

*** ចុចទីនេះ ដើម្បីអាចទស្សនាបាន!

 

អញ្ចឹង បើសិនជាប្រិយមិត្ត ពិតជាអ្នកគាំទ្រប្រេន ផ្លែប៉ោមឆែប និងចង់តាមដាន ប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មី សម្រាប់បំពាក់លើ iDevice ឆ្នាំនេះ គួរតែកុំខកខាន ម៉ោងទស្សនា Live Stream អោយសោះ។ សូមបញ្ជាក់ថា តំណរនេះ មិនទាន់មានបង្ហាញអ្វីនៅឡើយទេ តែអ្នកអាចឃើញ នៅពេលដល់ម៉ោង ដាក់បង្ហាញនោះ តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: Lifestyle