CAMBO REPORT

Popup Advertising5 seconds

កុំ​ព្យូរទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​របស់​ Samsung​ មាន​រចនា​បថ​សឹង​តែដូច MacBook Pro

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលដែល Apple មិនទាន់ដល់ម៉ោងបើកឆាក ប្រារព្ធព្រឹត្តិការណ៍ WWDC19 នោះ គឺថាថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញ Laptop ស៊េរីថ្មី ចំនួន 2 ទំហំផ្សេងគ្នា និងមានឈ្មោះហៅ ជាផ្លូវការថា Notebook 7។ ចំពោះទំហំទាំងនោះ រួមមាន 13 អ៊ីញ និង 15 អ៊ីញ ដែលនេះជាការផ្តល់ជម្រើសមួយ សម្រាប់អ្នកប្រើប្រាស់ ទៅលើទំហំអេក្រង់ ដែលពួកគេចង់បាន តាមចំណង់ចំណូលចិត្ត។ 

ចំណុចដំបូង ដែលធ្វើអោយគ្រប់គ្នា ចាប់អារម្មណ៍នោះ គឺទៅលើរូបរាង និងរចនាបថមួយចំនួន របស់កុំព្យូរទ័រយួរដៃស៊េរីថ្មីនេះ តែម្តង ព្រោះថាវាមានលក្ខណៈស្រដៀងគ្នាច្រើន ជាមួយម៉ូឌែល Laptop របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ គ្រាន់តែឃើញរូបរាងភ្លាម យើងនឹងនឹកឃើញដល់ MacBook Pro ជាក់ជាមិនខាន ដូចដែលបានបង្ហាញនៅក្នុងរូបភាពស្រាប់។ Notebook Pro 13 អ៊ីញ មានផ្ទៃ Keyboard ស្រដៀងជាមួយ MacBook Pro ប៉ុន្តែសម្រាប់ទំហំ 15 អ៊ីញវិញ មានចំណុចផ្សេងមួយ ដែលយើងមិនអាចច្រឡំបាន ដោយ Samsung បានបន្ថែម Numpad នៅផ្នែកចំហៀង Keyboard។ អ្វីដែល Notebook 7 មិនដូច MacBook Pros នោះ គឺវាមានភ្ជាប់មកជាមួយ រន្ធ USB 3.0 ចំនួន 2 ច្រក, រន្ធ USB-C, រន្ធ HDMI និងរន្ធដោត microSD។ ត្រង់នេះ ជាគុណប្រយោជន៍ ខុសពី MacBook Pros ដែលយើងមិនចាំបាច់ ចំណាយលុយទិញ របស់តំណរភ្ជាប់ បន្ថែមពីខាងក្រៅឡើយ។ ចំពោះប៉ូតុងមួយ មានពណ៌ខៀវ ស្ថិតនៅលើ Keyboard នោះ ជាសេនស័រ សម្រាប់ស្កេនម្រាមដៃ។ Laptop ស៊េរីថ្មីនេះ មានកម្រិតបង្ហាញ Full HD, ប្រើប្រាស់ CPU Intel ជំនាន់ទី 8 និងមានរ៉េមទំហំ 8GB។

សម្រាប់កុំព្យូរទ័រយួរដៃស៊េរីថ្មី ម៉ូឌែល Notebook 7 ទាំង 13 អ៊ីញ និង 15 អ៊ីញ ខាងក្រុមហ៊ុន Samsung នឹងធ្វើការចេញលក់ ជាផ្លូវការ នៅថ្ងៃទី 26 ខែកក្កដា ខាងមុខ ក្នុងសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី 999.99 ដុល្លារ តាមរយៈហាងអនឡាយផ្ទាល់ របស់ក្រុមហ៊ុន ឬតាមវេបសាយ Amazon ក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កុំព្យូទ័រ