CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​ថ្មី​មួយ​បញ្ជាក់​ថា Huawei ចាប់​ផ្ដើម​កាត់​បន្ថយ​ផលិតកម្ម​ស្មាតហ្វូន បន្ទាប់​ពី​ជួប​បញ្ហា​ជាមួយ​អាមេរិក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍លេចធ្លាយថ្មី ចេញពីប្រភពពត៌មាន South China Morning Post បានអះអាងថា នាពេលថ្មីៗនេះ ក្រុមហ៊ុន Foxconn បានបញ្ឈប់ផលិតកម្ម ជាមួយនឹងក្រុមហ៊ុន Huawei លើផ្នែកស្មាតហ្វូន ដើម្បីឆ្លើយតបទៅនឹង គម្រោង កាត់បន្ថយការចំណាយ។ ខណៈពេលនេះ គឺមិនទាន់ប្រាកដឡើយថា ការកាត់បន្ថយនេះ មានរយៈពេលខ្លី ឬក៏យូរអង្វែងនោះទេ ដោយឡែកក្រុមហ៊ុន Foxconn បានបដិសេធទៅនឹង របាយការណ៍ថ្មីនេះ ហើយសម្រាប់ Huawei ក៏នៅមិនទាន់ឆ្លើយតប ដើម្បីបំភ្លឺឡើងអំពី ស្ថានភាពថ្មីមួយនេះ នៅឡើយទេ។ 

ប្រសិនបើរបាយការណ៍ លេចធ្លាយថ្មីមួយនេះ គឺពិតប្រាកដមែននោះ នឹងអាចផ្ដល់ការប៉ះពាល់ ហើយក៏អាចបញ្ចប់នូវ ការរីកចម្រើនរបស់ Huawei និងគម្រោងផ្សេងៗ ផងដែរ។ លើសពីនេះទៅទៀត Huawei ក៏មិនមានជម្រើស ច្រើនទៀតឡើយ នៅពេលដែលក្រុមហ៊ុន របស់អាមេរិកជាច្រើន មិនអាចធ្វើការសហការគ្នា តទៅទៀតបាន លុះត្រាតែក្រុមហ៊ុនទាំងនោះ មានការអនុញ្ញាតច្បាស់លាស់។ បន្ទាប់ពីឈប់ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ហើយក៏ដូចជា កម្មវិធីផ្លូវការពី Google និងបាត់បង់ដៃគូសហការ Qualcomm ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ដ៏សំខាន់លើផ្នែក Hardware នោះ Huawei នឹងអាចលែងមាន ភាពទាក់ទាញ ក្រៅពីប្រទេសចិន ទៀតនោះទេ។ ហេតុតែកំពុងជួបបញ្ហា ជាមួយនឹងសហរដ្ឋអាមេរិក ដូច្នេះហើយក្រុមហ៊ុននេះ ត្រូវតែកាត់បន្ថយ ការផលិតស្មាតហ្វូន មួយរយៈពេលសិន បើមិនអញ្ចឹងទេ អាចប្រឈមនឹង ហានិភ័យមួយចំនួន ដូចជានៅសល់ស្ដុក មិនអាចលក់ចេញបានជាដើម។ 

សរុបមក មានការប៉ាន់ស្មានជាច្រើន នៅខាងក្រៅប្រទេសចិន អំពីផលប៉ះពាល់ ទៅលើការលក់ស្មាតហ្វូន និង តម្លៃពាណិជ្ជកម្ម ចាប់តាំងពី Huawei ត្រូវបានដាក់ចូល បញ្ជីខ្មៅដោយអាមេរិក។ របាយការណ៍ភាគច្រើន បានលើកឡើងថា ការលក់នឹងអាចធ្លាក់ចុះ ហើយតម្លៃពាណិជ្ជកម្ម ក៏នឹងអាចត្រូវបាន ធ្លាក់ចុះច្រើនផងដែរ ដោយឡែកប្រហែលជា Huawei បានដឹងបញ្ហានេះ ទើបបានជាមានគម្រោង កាត់បន្ថយការចំណាយ ដូចជាផ្នែកផលិតកម្ម ស្មាតហ្វូនជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: Lifestyle