CAMBO REPORT

Popup Advertising5 seconds

Play Store មាន​ការ​ឌីហ្សាញ​ថ្មី បាន​ដាក់​អោយ​អាប់ដេត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Google បានធ្វើការអាប់ដេត កម្មវិធីចាស់ៗរបស់ខ្លួន ជាមួយនឹងការឌីហ្សាញថ្មី បែបលក្ខណៈជា Material Design Theme ដោយបន្ថែមនូវពុម្ពអក្សរ Google Sans ជាមួយរូបរាងសាមញ្ញ ថែមមួយកម្រិតទៀតផងដែរ។ រហូតមកដល់ពេលនេះ កម្មវិធីដែលទទួលបាន Material Design គឺរួមមានដូចជា Google Calendar, Google Photos, Google Drive, Google Keep, Google Opinion Rewards ហើយនិង Google Home ដោយឡែកនាពេលថ្មីៗនេះ Google Play Store ក៏កំពុងចាប់ផ្ដើមទទួលបាន ជាបណ្ដើរៗហើយ។ 

កម្មវិធី Google Play Store ជាមួយនឹងការឌីហ្សាញថ្មី គឺបានគេប្រទះឃើញ កាលពីដើមខែឧសភា នៃឆ្នាំ 2019 សម្រាប់ធ្វើតេស្ដសាកឲ្យ អ្នកប្រើប្រាស់មួយចំនួនតូច ក៏ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ កំណែអាប់ដេត ត្រូវបានបញ្ចេញឲ្យ អ្នកប្រើប្រាស់ទាំងអស់ ដែលស្ថិតនៅក្នុងជំនាន់ទី 15.1.24 ចុងក្រោយបង្អស់។ ចំណែកឯអ្វីដែល ខុសប្លែកច្រើននោះ គឺនៅត្រង់របាខាងលើ ត្រូវបានផ្លាស់ប្ដូរ មកនៅខាងក្រោមវិញ ដោយរួមបញ្ចូលទាំងផ្ទាំង Games, Apps, Movies & TV ហើយនិង Books ថែមទាំងផង។ អ្វីដែលគួរឲ្យកត់សំគាល់ នៅត្រង់ចំពោះផ្ទាំង Music គឺត្រូវបានដកចេញ បន្ទាប់ពីក្រុមហ៊ុន Google ធ្វើការជំនួសកម្មវិធី Google Play Music ជាមួយកម្មវិធី YouTube Music វិញផងដែរ។ ក្រៅពីនេះទៅទៀត សម្រាប់ស៊ុមផ្ទុកនូវរូបភាព គឺត្រូវបានផ្លាស់ប្ដូរទៅជា រូបរាងជ្រុងមូលទាំងអស់ ដោយឡែកប៊ូតុង “More” មានកាលពីមុន ក៏ត្រូវបានផ្លាស់ប្ដូរដោយ រូបតំណាងរាងព្រួញ។

សរុបមក ការរចនាបថបែប Material Design សម្រាប់កម្មវិធី Google Play Store អាចចំណាយពេល ប្រហែលជាយូរបន្ដិចដែរ ទម្រាំតែទៅដល់លោកអ្នក ប៉ុន្តែអ្នកក៏អាចទាញយក APK នៅលើគេហទំព័រ APKmirror ឬក៏ សូមចុចទីនេះ ដើម្បីយកមកដំឡើង ដោយខ្លួនឯងតែម្ដង។ ប្រសិនបើវា មិនអាចដំណើរការបាន ពេលដំឡើងដំបូង នោះលោកអ្នកអាច ធ្វើការសំអាត Cache ឬចុចលើ Force Stop ហើយបន្ទាប់មក បិទបើកម្ដងទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: XDA Tag: កម្មវិធី-ហ្គេម