CAMBO REPORT

Popup Advertising5 seconds

ប្រើអ៊ីនធើណេត​ស៊ីម​ដោនឡូដ​កម្មវិធី​ឬ​ហ្គេម​ពី App Store កើន​ដល់ 200MB មិន​មែន​ត្រឹម 150MB ទៀត​ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រៅពីការបញ្ចេញកំណែអាប់ដេត បន្ទាន់សម័យ ទៅលើប្រព័ន្ធប្រតិបត្តិការណ៍ធំៗ ដូចជា iOS, watchOS, macOS ឬ tvOS ទៅលើ iDevices របស់ខ្លួនហើយ ក្រុមហ៊ុន Apple ក៏តែងគិតគូរ លើចំនុចមួយចំនួន ដែលជាការសំណូមពរ ពីសំណាក់អតិថិជន ដែលជាអ្នកប្រើប្រាស់ ផងដែរ។ យ៉ាងណា សម្រាប់ពេលនេះ យើងនឹងបង្ហាញដំណឹងល្អមួយ ដែលខាង Apple ទើបបានបញ្ជាក់ អោយដឹង ទៅកាន់អ្នកប្រើ iPhone ឬ iPad ជាមួយចំនុចពិសេសថ្មី ដែលប្រិយមិត្ត ច្បាស់ជាពេញចិត្ត មួយកម្រិតទៀត។

ជាការពិតណាស់ ដូចយើងបានដឹងហើយថា រាល់ការទាញយកកម្មវិធី ឬហ្គេមផ្សេងៗ ចេញពី App Store សម្រាប់ iPhone ឬ iPad ដោយការប្រើប្រាស់ ការភ្ជាប់ជាមួយស៊ីម គឺអាចលោតបានត្រឹមតែ 150MB ប៉ុណ្ណោះ។ ត្រង់នេះ មានន័យថា បើកម្មវិធី ឬហ្គេម ស្ថិតនៅក្នុងទំហំ 150MB ចុះក្រោម គឺយើងអាចទាញយក ដោយប្រើ Cellular Data (ប្រើប្រាស់អ៊ីនធើណេតស៊ីម) បានដោយគ្មានបញ្ហា ប៉ុន្តែបើសិនទំហំលើសពី 150MB ឡើងទៅ ពិតជាមិនអាចប្រើបែបនេះ បានទៀតទេ ដែលតម្រូវអោយភ្ជាប់ WiFi ទើបអាចដំណើរការបាន។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះ Apple បាននាំយកដំណឹងល្អមួយ មកចែកអោយគ្រប់គ្នា ដែលកំពុងប្រើប្រាស់ iPhone និង iPad បានជ្រាបថា រាល់ការទាញយកកម្មវិធី ឬអាប់ដេតផ្សេង ពាក់ព័ន្ធជាមួយកម្មវិធី ឬហ្គេម ចេញពី App Store ជាមួយការកើនទំហំថ្មី លោតដល់ 200MB តែម្តង មិនមែនបានត្រឹម 150MB ដូចមុនឡើយ។ មានន័យថា បើកម្មវិធី ឬហ្គេម ដែលមានទំហំ 200MB ចុះក្រោម អ្នកនឹងមិនចាំបាច់ត្រូវការភ្ជាប់ WiFi ដើម្បីដោនឡូត ឬអាប់ដេត ទៀតនោះទេ គឺអាចប្រើ Cellular Data បាន។

 

សរុបមក ខ្ញុំអាចនិយាយបានថា ការផ្តល់ជូនបន្ថែមនេះ អ្នកប្រើប្រាស់ iPhone ឬ iPad ទាំងអស់គ្នា ប្រាកដជាពេញចិត្ត ព្រោះថាយើងមិនចាំបាច់ទៅរកកន្លែងមាន WiFi ដើម្បីដោនឡូត ឬអាប់ដេត កម្មវិធី ឬហ្គេម ស្ថិតនៅក្នុងទំហំ 200MB ចុះក្រោម ដូចមុនឡើយ គឺអាចប្រើទឹកលុយ ក្នុងស៊ីម ដែលអ្នកប្រើបានភ្លាមៗ តែម្តង។ ចុះប្រិយមិត្ត iOS វិញ យល់យ៉ាងណាដែរ សម្រាប់ចំនុចថ្មី ដែលក្រុមហ៊ុនផ្លែប៉ោម បានផ្តល់អោយមកនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Redmond Pie Tag: កម្មវិធី-ហ្គេម