CAMBO REPORT

Popup Advertising5 seconds

Pages Manager សម្រាប់ Android អាច​ស្តាប់​សារ​ជា​សម្លេង​បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មុខងារស្តាប់សារជាម្លេងនៅក្នុងកម្មវិធី Pages Manager នេះ មិនមែនជារឿងថ្មី សម្រាប់អ្នកប្រើប្រាស់ iOS នោះឡើយ ព្រោះមុខងារនេះមានយូរហើយនៅលើ iPhone និង iPad។ សេដតែអ្នកប្រើ Android ទេ ព្រោះអ្នកប្រើប្រាស់កម្មវិធីនេះ មិនអាចធ្វើការស្តាប់សារជាសម្លេងបានឡើយ បានឃើញត្រឹមតែពាក្យ Error ប៉ុណ្ណោះ។ ចាំបានថា បង ចន សី គាត់ធ្លាប់ណែនាំកម្មវិធីមួយ ដែលអាច ដោះស្រាយបញ្ហានេះ ហើយបានធ្វើអោយអ្នកប្រើ Android អរមិនស្ទើរនោះទេ។ តែជាអកុសលកម្មវិធី Facebook Creator នោះ ក៏ត្រូវបាន Facebook លុបចេញបាត់ទៀត ហើយក៏មិនអោយយើងប្រើបានដែរ ទោះយើងបានដោនឡូដមុនពេល គេលុបចោលក្តី។

ជាកាដូសម្រាប់ដើមខែថ្មី នៅពេលនេះកម្មវិធី Pages Manager សម្រាប់ Android អាចធ្វើការស្តាប់សារ ជាសម្លេងបានហើយ។ បើសិនជាអ្នក កំពុងប្រើកម្មវិធីនេះ អាចធ្វើការអាប់ដេតវាទៅកាន់ ជំនាន់ចុងក្រោយបាន ឬក៏សម្រាប់អ្នក ដែលមិនទាន់មាន ក៏អាចធ្វើការដោនឡូដ យកមកប្រើបានដែរ ព្រោះរឿងដ៏សាំចិត្ត ស្តាប់សារសម្លេង មិនកើតរាប់ឆ្នាំនេះ ត្រូវបានបញ្ចប់ហើយ។

 

*** ចុចទីនេះ ដើម្បីចូលទៅកាន់កន្លែងដោនឡូដ សម្រាប់ Android

 

អញ្ចឹងនេះជាដំណឹងដ៏សែនល្អ សម្រាប់អ្នកប្រើប្រាស់ឧបករណ៍ Android ដែលត្រូវការ Facebook Page ក្នុងរបររកស៊ីជាចាំបាច់ ឬក៏អ្នកលក់ផលិតផល អនឡាញជាដើម។ ដូចនេះ Inbox របស់ខេមបូរីផត មិនណែនសុទ្ធតែសំណួរ ទាក់ទងនឹងការស្តាប់សារ ជាសម្លេងនៅក្នុងផេកសម្រាប់ Android មិនកើត ទៀតនោះទេ។ ចូលរួមត្រេកអរផង សម្រាប់អ្នកដែលត្រូវការកម្មវិធីបែបនេះ ដោយអ្នកនឹងមិនឈឺក្បាល ទៀតនោះទេ តែកុំភ្លេចណា ចូលទៅអាប់ដេតកម្មវិធីនេះទៅកាន់ ជំនាន់ចុងក្រោយផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: កម្មវិធី-ហ្គេម