CAMBO REPORT

Popup Advertising5 seconds

Call of Duty: Modern Warfare នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 25 ខែ​តុលា ឆ្នាំ 2019 ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំពោះវគ្គថ្មីបន្ទាប់របស់ហ្គេមដ៏ល្បីល្បាញ Call of Duty នឹងត្រូវបានដាក់ឈ្មោះថា Modern Warfare ហើយពិតប្រាកដណាស់ គឺស្រដៀងគ្នាទៅនឹង វគ្គចាស់ចេញកាលពីឆ្នាំ 2007 អញ្ចឹងដែរ ដោយបានធ្វើឲ្យ មនុស្យមួយចំនួនមានការ យល់ច្រឡំផងដែរ។ ហ្គេម Call of Duty: Modern Warfare ត្រូវបានគេគ្រោងទុកថា នឹងចេញលក់សម្រាប់ ម៉ាស៊ីនហ្គេម Xbox One, PlayStation 4 ហើយនិងកុំព្យូទ័រ PC នៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ ហើយទោះជាម៉ាស៊ីនហ្គេម ចេញពីក្រុមហ៊ុនខុសគ្នា ក៏អាចធ្វើការលេង ជាមួយគ្នាបានដែរ។

ចំណែកឯអ្វីដែល បានធ្វើឲ្យហ្គេម Call of Duty: Modern Warfare (2019) គួរឲ្យចាប់អារម្មណ៍ខ្លាំង នោះគឺថានឹងមិនមាន ការចំណាយថវិកាទិញ Season Pass សម្រាប់បើកយក Maps ឬក៏បើកយកសម្ភារៈផ្សេងៗ ទៀតនោះឡើយ ក៏ប៉ុន្ដែអ្នកអភិវឌ្ឍន៍ហ្គេម នៅក្នុងក្រុមហ៊ុន Infinity Ward មានគម្រោងចង់ផ្ដល់ជូន ការលេងដោយឥតគិតថ្លៃ ឲ្យបានច្រើនជាង ហ្គេមវគ្គមុនៗផងដែរ។ បន្ទាប់ពីនេះ យើងក៏រំពឹងទុកថា គ្រប់ម៉ាស៊ីនហ្គេមទាំងអស់ នឹងអនុញ្ញាតឲ្យយើង លេងជាមួយគ្នាបាន ប៉ុន្ដែក្រុមហ៊ុន Activision មិនបានបញ្ជាក់ឲ្យប្រាកដ ថាតើហ្គេមថ្មីនេះ នឹងអាចលេងបាន រវាងម៉ាស៊ីនហ្គេម Xbox One ហើយនិងម៉ាស៊ីន PS4 ឬក៏អាចជាប់ទាក់ទង់នឹង ពពួកកុំព្យូទ័រប្រភេទ PC ផងដែរ។

 

ហ្គេម Call of Duty: Modern Warfare (2019) នឹងផ្ដល់ឲ្យលក្ខណៈលេង ទាំងប្រភេទលេងម្នាក់ឯង (Singleplayer) ហើយក៏មានប្រភេទ CO-OP និងព្រមទាំងប្រភេទ Multiplayer ដើម្បីលេងជាមួយ អ្នកលេងដទៃទៀត តាមប្រព័ន្ធអនឡាញផងដែរ។ ដោយឡែកហ្គេម Call of Duty វគ្គមុន ដែលមានឈ្មោះថា Black Ops 4 គឺមិនបានបញ្ចូលនូវ ជម្រើសការលេង សម្រាប់ម្នាក់ឯងនោះឡើយ ប៉ុន្ដែបែរជាបន្ថែម នូវហ្គេមប្រភេទ Battle Royale និងលក្ខណៈការលេងតាម ប្រព័ន្ធអ៊ីនធឺណិត ទាំងស្រុងតែម្ដង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពី Trailer នៃហ្គេម Call of Duty: Modern Warfare៖

 

 

ទោះបីជាយ៉ាងណា ចំពោះហ្គេម Call of Duty: Modern Warfare វគ្គថ្មីចុងក្រោយនេះ គឺត្រូវបានក្រុមហ៊ុន Infinity Ward មានគម្រោងជំរុញឲ្យ ទទួលបានសាច់រឿង កាន់តែពិតៗ ជាងមុនទៀត ដោយតួអង្គចាស់ Captain John Price នឹងត្រលប់មកវិញ ប៉ុន្តែរឿងរ៉ាវក្នុងហ្គេមចាស់ ត្រូវបានបោះបង់ចោល និងបញ្ចូលសាច់រឿងថ្មីវិញ។ អ្នកលេងទាំងអស់ នឹងទទួលបានបទពិសោធន៍ នៅលើសមរភូមិ តាមចក្ខុវិស័យ នៃទាហានពិសេសៗ ដែលមានជំនាញជាន់ខ្ពស់ និងទស្សនវិស័យ ចេញពីអ្នកប្រយុទ្ធ ក្នុងប្រទេសនានា តាមតំបន់មជ្ឈឹមបូព៌ា ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម