CAMBO REPORT

Popup Advertising5 seconds

ក្មេងប្រុសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីលេង PUBG អស់ប្រាំមួយម៉ោងជាប់គ្នា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ករណីកម្ររមួយបានកើតឡើង លើក្មេងប្រុសជនជាតិ ឥណ្ឌាម្នាក់បន្ទាប់ពីគាត់ ចំណាយពេលប្រាំមួយម៉ោងដើម្បីលេងហ្គេមដ៏ពេញនិយម PUBG ។ តាមការឱ្យដឹងនៅឯ ទីក្រុងមួយដែលមានផ្ទៃក្រឡា 40 គីឡូម៉ែតការេ មានឈ្មោះថា Neemuch នៅឯ​ប្រទេស​ឥណ្ឌា មានករណីក្មេងស្លាប់ ដោយសារគាំងបេះដូងធ្ងន់ធ្ងរបន្ទាប់ពី បាញ់ចាញ់ក្នុងហ្គេម PUBG ។ 

 

 

ក្មេងប្រុសខាងលើមានឈ្មោះថា Furkhan Qureshi ទើបតែមានអាយុ 16 ឆ្នាំប៉ុណ្ណោះ គាត់រស់នៅជាមួយគ្រួសារនៅក្នុងក្រុង Neemuch ។ ប្រភពដដែលបានបន្តថា នៅថ្ងៃទី 26 ឧសភានេះគាត់បាន លេងហ្គេមជាមួយមិត្តភក្តិ របស់គាត់នៅផ្ទះ(តាមអនឡាញ) បន្ទាប់ពីញាំបាយថ្ងៃត្រង់រួច។ ថ្ងៃដដែលនៅម៉ោងប្រាំពីរយប់ពេលនោះ បងស្រីក្មេងប្រុសរូបនេះ នៅជិតនោះបានឃើញប្អូនប្រុស របស់ខ្លួនហាក់មិនសូវស្រួលហើយប្អូនប្រុសនាង ក៏ដួលនៅបន្តិចក្រោយមក។ តាមការឱ្យដឹងពីបងស្រី មុនពេលនេះប្អូនប្រុសរបស់នាង​បាន​បោះ​ចោល ទូរស័ព្ទ និង កាសចោល ហាក់ខកចិត្តនឹង មិត្តរបស់គេដែលធ្វើឱ្យគេចាញ់ហ្គេម។ គួរ​បញ្ជាក់​ផងដែរថាបន្ទាប់ពី បញ្ជូនក្មេងប្រុសខាងលើ ទៅកាន់មន្ទីពេទ្យ តែខាងមន្ទីពេទ្យ មិនអាចជួយសង្រ្គោះគេបានឡើយ ទីបំផុតក្មេងប្រុសនេះ ក៏បានស្លាប់។

 

 

នេះអាចថាជាករណីកម្ររ ព្រោះថាតាមការឱ្យដឹងក្មេងប្រុសនេះ មានសុខភាពរឹងមាំហើយ រូបគេក៏ជាអ្នកហែលទឹកថែមទៀតផង។ ដូច្នេះ​សម្រាប់​អ្នក​លេង​ហ្គេម នេះសូមមេត្តាប្រុងប្រយ័ត្ន ខ្លួននិងចៀសវាងដាក់អារម្មណ៍ជ្រុល និង លេងវាយូរពេកគឺវាមិនល្អទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Times Now News Tag: Lifestyle