CAMBO REPORT

Popup Advertising5 seconds

នេះជា Channel YouTube ដំបូង​គេ​បំផុត ដែល​មាន Subscriber ដល់​ទៅ 100 លាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វាមិនមែនជារឿងងាយទេ ដែលយើងអាចទាក់ចិត្ត អ្នកមើលអោយចុច Subscribe គណនី YouTube របស់ហើយនោះ ។ ប្រាកដណាស់អ្នកដែល មានគណនី YouTube គឺអាចដឹងហើយថា ទម្រាំបាន 1K លោតទៅ 10K រហូតទម្រាំបានដល់ 1M Subscriber នោះគឺកាន់តែពិបាក។ អូខេអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះគឺពេលនេះមាន គណនី YouTube មួយបានទទួលអ្នកចុច Sub ឡើងដល់ទៅ 100 លាន Subscribers ។

 

 

T-Series ជាគណនីដែលទទួលបាន អ្នកចុច Subscribe ដល់ 100 លានដំបូងគេបង្អស់ ហើយសម្រាប់គណនីនេះដែរគឺជា របស់ជនជាតិឥណ្ឌា ។ ចំពោះគណនីខាងលើ គឺជាស្ទូឌីយូសិល្បៈ ដែលក្នុងនោះមានដូចជា ចម្រៀង វីដេអូចម្រៀង និង ខ្សែភាពយន្ត ឥណ្ឌា ដោយដំបូងពួកគេចាប់ ផ្តើមតាំងពីឆ្នាំ 2006 មក។ វាជារឿងមួយដែលគួរឱ្យអបអរ សម្រាប់គណនីខាងលើ ដែលអាចសម្រេចឡើង ដល់កម្រិតមួយខ្ពស់យ៉ាងនេះ។ យ៉ាងណាយើងបានដឹង ថាសម្រាប់គណនី ល្បីៗដែលយើងអាចស្គាល់ មានច្រើនតែវាមិនបានឡើងដល់ ចំណុចកំពូលបែរជា របស់ជនជាតិនៅអាស៊ី យើងទៅវិញដែលធ្វើបាន មុនគេពិតជាគួរឱ្យភ្ញាក់ផ្អើល។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រជែងគ្នាដើម្បីយកដំណែកនេះ គឺមានច្រើនដែលក្នុងនោះ ក៏មានគណនីមួយទៀតដែលមានឈ្មោះថា PewDiePie ដែលមុននេះវាហាក់ ប្រកៀកប្រកិតគ្នា តែពេលនេះគឺ PewDiePie ទទូលបានអ្នកចុច Sub តែប្រមាណ 96 លាន Subscribers ប៉ុណ្ណោះពោលគឺខុសគ្នា 4លាន Subscriber ។ 

 

 

សរុបមកវាពិតជាគួរឱ្យត្រេកអរ ចំពោះគណនី T-Series របស់ជនជាតិឥណ្ឌាដែល ទទួលបានអ្នកចុច Subscribers ឡើងដល់ចំនួន 100 លានដំបូងគេបង្អស់ ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle