CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Square Enix នឹង​ដាក់​បង្ហាញ​ហ្គេម Marvel’s Avengers នៅ​ក្នុង​ព្រឹត្ដិ​ការណ៍ E3 ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតទៅប្រហែលជាមានរយៈពេលជាង 2 ឆ្នាំកន្លះមកហើយ ដែលចាប់តាំងពី ក្រុមហ៊ុនផលិតហ្គេម Square Enix និងក្រុមហ៊ុន Marvel បានធ្វើការបង្ហើបអំពី គម្រោងការបង្កើតហ្គេម Marvel’s Avengers ប៉ុន្ដែនៅទីបំផុត ក្រុមហ៊ុនទាំងពីរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការប្រកាសចេញ នាពេលឆាប់ៗ ខាងមុខនេះហើយ។ ចំពោះវីដេអូហ្គេម Marvel’s Avengers ជំនាន់ថ្មីមួយនេះ នឹងត្រូវបានយកទៅ ដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2019 ក្នុងព្រឹត្ដិការណ៍ E3 តែម្ដង។ 

ទោះបីជាយ៉ាងណា នាពេលបច្ចុប្បន្ននេះ យើងមិនទាន់ទទួលបាន ពត៌មានអ្វីផ្សេងទៀត ទាក់ទងទៅនឹង ហ្គេមថ្មីមួយនេះ លើកលែងតែថ្ងែ ដែលប្រកាសចេញ ជាផ្លូវការប៉ុណ្ណោះ ប៉ុន្តែបើនៅលើរូប Poster គឺបានបញ្ជាក់ថា ក្រុមហ៊ុន Crystal Dynamics (បង្កើតហ្គេម Tomb Raider) និងព្រមទាំងក្រុមហ៊ុន Eidos Montreal (បង្កើតហ្គេម Deus Ex) នឹងនៅតែជាប់ឈ្មោះ ចូលរួមបង្កើតហ្គេម Marvel’s Avengers ជំនាន់ថ្មីនេះផងដែរ។ ពិតប្រាកដណាស់ តួអង្គវីរបុរសចម្បងៗ ចេញពីសៀវភៅត្លុក Marvel Comics នឹងអាចមានឱកាសច្រើន ក្នុងការបង្ហាញខ្លួនលើហ្គេមថ្មីនេះ ប៉ុន្ដែយើងមិនទាន់ដឹងច្បាស់ មួយរយភាគរយ នៅឡើយនោះទេ។ ចំណែកឯសាច់រឿងហ្គេមវិញ ក៏នៅមិនទាន់ដឹងថា នឹងអាចយកលំនាំតាម ពិភពខ្សែភាពយន្ដ Marvel Cinematic Universe ឬក៏ទាក់ទងទៅនឹង សាច់រឿងក្នុងសៀវភៅត្លុក ច្រើនជាងក៏ថាបាន។

សរុបមក ការដាក់បង្ហាញជាផ្លូវការវីដេអូហ្គេម Marvel’s Avengers នឹងត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2019 ក្នុងព្រឹត្ដិការណ៍ E3 ដោយក្រុមហ៊ុន Square Enix និង Marvel ហើយសម្រាប់ពត៌មានបន្ថែម យើងនឹងត្រូវការ រង់ចាំទាំងអស់គ្នា រហូតដល់ថ្ងែប្រកាស ត្រូវបានមកដល់ ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម