CAMBO REPORT

Popup Advertising5 seconds

Microsoft បាន​បង្ហើប​អំពី​មុខងារ​ថ្មី​ៗ និង​ការ​ផ្លាស់​ប្ដូរ​នៅ​លើ Windows 11 ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនជាយើងធ្វើការប្រៀបធៀប Windows Vista ឬក៏ Windows 8 ជាមួយនឹង Windows 10 នោះយើងនឹងឃើញថា ពិតជាមានភាពខុសគ្នាច្រើន និងថែមទាំងបាន ទទួលភាពជោគជ័យ ជាងប្រព័ន្ធប្រតិបត្តិការ ដទៃទៀតផងដែរ។ ពិតប្រាកដណាស់ នេះមិនមែនមានន័យថា Windows 10 គឺល្អឥតខ្ចោះនោះឡើយ ដោយត្រូវការបញ្ចេញ កំណែអាបដេតថ្មីៗ ដើម្បីជួសជុលកំហុសនានា ជារៀងរាល់ខែតែម្ដង។ នៅទីបំផុត អស់រយៈពេល 4 ឆ្នាំមកហើយ បានក្រុមហ៊ុន Microsoft សម្រេចចិត្តធ្វើការ បង្ហើបពីគម្រោងខ្លះៗ ទាក់ទងទៅនឹង ប្រព័ន្ធប្រតិបត្តិការ ជំនាន់ក្រោយរបស់ខ្លួន (Windows 11) នៅក្នុងអត្ថបទថ្មីមួយ។

បន្ទាប់ពីលោក Nick Parker ដែលជាអនុប្រធានក្រុមហ៊ុន Microsoft បាននិយាយអំពី កុំព្យូទ័រម៉ូឌែលថ្មីៗមួយចំនួន ដែលបានប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 10 ចុងក្រោយរបស់ខ្លួន គាត់ក៏បានផ្លាស់ប្ដូរ ប្រធានបទទៅនិយាយអំពី “ប្រព័ន្ធប្រតិបត្តិការ Modern OS” និងបានបង្ហើបប្រាប់អំពី លក្ខណៈពិសេសៗ ថែមទៀតផង។ ថ្វីត្បិតបើគាត់មិនបាន លើកឡើងអំពីឈ្មោះ Windows ជំនាន់ថ្មីនេះក៏ដោយ ប៉ុន្ដែអ្វីដែលគាត់បង្ហើប គឺហាក់បីដូចជា ទាក់ទងនឹងការអាប់ដេត ជាលក្ខណៈខ្នាតធំតែម្ដង។ លោក Nick Parker បានប្រកាសឲ្យដឹងថា មូលដ្ឋានគ្រឹះចម្បង នៃប្រព័ន្ធប្រតិបត្តិការ Modern OS គឺត្រូវបានចែកចេញជា 2 ផ្នែកខុសៗគ្នា ដែលរួមមានដូចជា ផ្នែក Enablers ហើយនិងផ្នែក Delighters ផងដែរ។ 

 

ចំពោះផ្នែក Enablers គឺសំដៅទៅលើការ អាប់ដេតដោយរលូន នៅផ្ទៃខាងក្រោយ (Background) ដោយគ្មានការរំខាន ដល់អ្នកប្រើប្រាស់ឡើយ ហើយថែមទាំងជួយ ការពារពីការវាយប្រហារ ដោយមេរោគផ្សេងៗ និងមុខងារថ្មីមួយ ដែលអាចភ្ជាប់ប្រព័ន្ធ Wi-Fi និងបណ្ដាញប្រព័ន្ធ 5G ក្នុងពេលតែមួយ ហើយគ្រប់ពេលវេលា ដើម្បីឲ្យល្បឿនអ៊ីនធឺណិត កាន់តែលឿនរលូន ថែមមួយកម្រិតទៀត។ ចំណែកឯផ្នែក Delighters ម្យ៉ាងវិញទៀតនោះ គឺជាការបង្កើននូវ បទពិសោធន៍ប្រើប្រាស់ ឲ្យកាន់តែល្អជាងមុន ដោយបន្ថែមមុខងារ តភ្ជាប់តាមរយៈពពក (Cloud) និងថែមមុខងារ AI ឆ្លាតវៃ។ល។ 

សរុបមក ប្រសិនបើយោងទៅតាម សំដីរបស់លោក Nick Parker គឺបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងតែធ្វើការវិនិយោគ ដើម្បីឲ្យទទួលបាន បទពិសោធន៍ដ៏ល្អ ទៅលើប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីនាពេលខាងមុខ ឬក៏ហៅបណ្ដោះអាសន្នថា Modern OS ដែលទាញយកអត្ថប្រយោជន៍ ចេញពីបណ្ដាញពពក (Cloud), ថាមពលរបស់ AI ឆ្លាតវៃ និងពពួកកុំព្យូទ័រ ដែលមានកម្លាំង ម៉ាស៊ីនខ្លាំងៗផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កុំព្យូទ័រ