CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​ជំនាន់​ដំបូង​ពី Huawei អាច​មាន​ទំហំ 55 អ៊ីញ​និង 65 អ៊ីញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពត៌មានទាក់ទងនឹង Huawei ត្រូវបានចុះផ្សាយ ស្ទើរតែគ្រប់ទីកន្លែង អំពីបញ្ហាតូចធំនានា ប៉ុន្ដែទីបំផុតអ្វីៗទាំងអស់ ទទួលបានស្ថេរភាព វិញបន្តិចម្ដងៗ។ ទន្ទឹមនឹងនេះ យើងក៏ទទួលបាន ដំណឺងល្អថា Huawei នឹងអាចបន្ដប្រើប្រាស់ SD Card និង Micro SD ហើយព្រមទាំងប្រព័ន្ធ WIFI បានវិញផងដែរ។ នាពេលថ្មីៗនេះ មានរបាយការណ៍ថ្មីមួយទៀត បានលេចធ្លាយឲ្យដឹងថា ទូរទស្សន៍ជំនាន់ដំបូងពី Huawei នឹងអាចមានទំហំធំ ដល់ទៅកម្រិត 55 អ៊ីញ ហើយនិង 65 អ៊ីញ ថែមទៀតផង។

ចាប់តាំងពីដំបូងមក យើងមិនដែលបាន រំពឹងទុកសោះឡើយថា នឹងមានកម្រោងចូលរូម ធ្វើអាជីវកម្មលក់ទូរទស្សន៍ នាពេលខាងមុខ ក៏ប៉ុន្ដែនាពេលថ្មីៗនេះ ទូរទស្សន៍ទាំង 2 គ្រឿងនោះ ត្រូវបានចុះក្នុងបញ្ជី មជ្ឈមណ្ឌល វិញ្ញាបនប័ត្រ បញ្ជាក់គុណភាពជាតិ (National Quality Certification Center) នៃប្រទេសចិនរួចជាស្រេច។ ទូរទស្សន៍ពី Huawei ដែលមានទំហំ 55 អ៊ីញ និងទំហំ 65 អ៊ីញ គឺសុទ្ធតែបានបំពាក់ដោយ បន្ទះអេក្រង់ពីក្រុមហ៊ុន Hefei BOE Video Technology Co., Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ បន្ទះអេក្រង់ធំជាងគេ ក្នុងប្រទេសចិនផងដែរ។

 

ប្រភពលេចធ្លាយដដែល ក៏បានធ្វើការអះអាងថា នៅក្នុងឆ្នាំ 2019 នេះ Huawei មានបំណងរៀបចំ ចាប់ផ្ដើមផលិតកម្ម ទូរទស្សន៍ជំនាន់ដំបូងរបស់ខ្លួន ឲ្យបានដល់ទៅចំនួន 10 លានគ្រឿងតែម្ដង។ ទោះបីជា នាពេលបច្ចុប្បន្ននេះ កំពុងជួបនូវបញ្ហា យ៉ាងណាក៏ដោយ Huawei ហាក់បីដូចជា នៅតែចង់កំណត់ គោលដៅធំៗដដែល។ ខណៈពេលឥឡូវនេះ យើងក៏ឆ្ងល់ផងដែរ ថាតើប្រព័ន្ធប្រតិបត្តិការ Ark OS/HongMeng OS នឹងអាចបង្ហាញខ្លួន នៅលើទូរទស្សន៍របស់ Huawei ជំនាន់ដំបូងនេះ ដែរឬក៏អត់ទេ។ 

សរុបមក សម្រាប់ពេលបច្ចុប្បន្ននេះ យើងគ្រាន់តែដឹងថា ក្រុមហ៊ុន Huawei បានចាប់ផ្ដើមផលិត ទូរទស្សន៍ផ្ទាល់ខ្លួន ជំនាន់ដំបូងតែប៉ុណ្ណោះ ដោយឡែកក្រៅពីនេះ គឺមិនទាន់ឃើញមាន ពត៌មានលេចធ្លាយ ចុះផ្សាយបន្ដទៀតនៅឡើយ ហេតុដូច្ចេះហើយ សូមប្រិយមិត្តអ្នកអាន រង់ចាំនូវពត៌មានបន្ថែម នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរទស្សន៍