CAMBO REPORT

Popup Advertising5 seconds

EA បញ្ចេញ​កាល​វិភាគ​ដាក់​បង្ហាញ​កំពូល​ហ្គេម​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ E3 ឆ្នាំ 2019 ក្នុង​នោះ​ក៏​មាន FIFA 2020 ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់អ្នកដែលតែង តាមដានព្រឹត្តិការណ៍ធំៗ ក្នុងពិភពហ្គេមគឺអាចស្គាល់ហើយ នូវព្រឹត្តិការណ៍ហ្គេមប្រចាំឆ្នាំ E3 ឫ Electronic Entertainment Expo នេះ។ សម្រាប់ EA ក៏ចូលរួចដូចគ្នា ខណៈកម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅ ឯសហរដ្ឋអាមេរិច ហើយក៏មានធ្វើការ Live Stream ដោយផ្ទាល់ពីក្រុមហ៊ុន EA ផងដែរ។ ជាក់ស្តែងគឺ ពួកគេនឹងធ្វើការបង្ហាញ ពីហ្គេមល្បីៗរបស់ពួកគេ ជាច្រើនដូចជា Battlefield V, Star Wars Jedi : Fallen Order, Apex Legend និងអាចមានហ្គេមដែល កំពុងមានការរងចាំមើលច្រើន Anthem ផងដែរ។

 

 

 

ព្រឹត្តិការណ៍បង្ហាញហ្គេមឆ្នាំ 2019 ឫ E3 2019 គឺនឹងមានការដាក់បង្ហាញ នូវហ្គេមថ្មីៗ និង ហ្គេមល្បីៗពី ក្រុមហ៊ុននានា ហើយក្នុងនោះក៏មាន EA ផងដែរ។ ខ្ញុំជឿថាប្រិយមិត្តជាច្រើន ក៏កំពុងរងចាំមើលដូចគ្នាថាតើឆ្នាំនេះមានអ្វីថ្មីខ្លះ។ នឹងហើយខាងក្រោមនេះ ជារបៀបវារៈដែល EA នឹងប្រព្រឹត្តទៅក្នុងរយៈពេល បីម៉ោងរបស់ពួកគេ ៖

• 9:15am: Countdown to EA PLAY

• 9:30am: Star Wars™ Jedi: Fallen Order™

Hosted by Greg Miller and Andrea Rene

• 10:00am: Apex Legends™

Hosted by Alex “Goldenboy” Mendez

• 10:30am: Battlefield™ V

Hosted by Julia Hardy and Adam Freeman (EA)

• 11:00am: FIFA 20

Hosted by Alex “Goldenboy” Mendez

• 11:30am: Madden NFL 20

Hosted by Adam Rank

• 12:00pm: The Sims™ 4

Hosted by Andrea Rene

 

សម្រាប់ម៉ោងខាងលើ ជាម៉ោងនៅសហរដ្ឋអាមេរិច ដូច្នេះគឺខុសពីយើងចំនួន ពីរម៉ោងបើបែបនេះ កម្មវិធី ខាងលើគឺចាប់ផ្តើមនៅម៉ោង 11 និង 15 នាទីល្ងាច។ សម្រាប់ប្រិយមិត្តដែលចង់ ធ្វើការតាមដាននូវកម្មវិធីនេះ អាចចូលទៅមើលតាមរយៈ Chanel YouTube របស់ EA បាន ។

 

 

សរុបមកនេះគ្រាន់តែជា ការជូនដំណឹងពីរបៀបវារៈ របស់កម្មវិធីបង្ហាញហ្គេមពី E3 របស់ EA ដែលប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2019។ ប៉ុន្តែរឿងដែលខកចិត្តនោះ គឺហ្គេមដែលមានអ្នករងចាំច្រើន គឺ Anthem មិនបានឃើញនៅក្នុងរបៀបវារៈ នោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engad Get Tag: កម្មវិធី-ហ្គេម