CAMBO REPORT

Popup Advertising5 seconds

MSI នឹង​បង្ហាញ​នូវ​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ​សម្រាប់់ Gamer និង Creator ក្នុង​ព្រឹត្តិ​ការ​ណ៍ COMPUTEX 2019

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់: ជារៀងរាល់ឆ្នាំ,បច្ចេកវិឡាថ្មីៗ និងតាំងបង្ហាញនៅតៃប៉ិ នូវផលិតផលដ៏អស្ចារ្យ របស់ពួកគេនឹងផ្ដល់ជូន អតិថិជនមើលឃើញនៅពេលអនាគត។

 

ព្រិត្តិការណ៍ចាប់បើកដំណើរការនៅថ្ងៃអង្គារ ទី 28 ខែ ឧសភា,Computex 2019 នឹងធ្វើការស្វាគមន៏ អ្នកទេសចររាប់លាននាក់ ជុំវិញពិភពលោកដើម្បី ជាសាក្សីក្នុងព្រឹតិការណ៏ដែលក្រុមហ៊ុន MSI ធ្វើការបង្កើតនូវបច្ចេកកវិឡាចុងក្រោយបំផុតនៅក្នុង AL ,LoT,5G,Blockchain,ការឆ្នៃប្រឌិតនឹងការចាប់បង្កើតថ្មី,ហ្គេម និង XR។ MSI ជាក្រុមហ៊ុនឈានមុខគេលើផ្នែក Hardware ហ្គេមនិងជាដៃគូសហការសម្រាប់ហ្គេមអេឡិចត្រូនិចសម្រាប់ ESL One ដែលរៀបចំឡើងដោយ  Intel® Events ក្នុងឆ្នាំ 2019, គ្រប់ជាន់ត្រូវបានគ្របដណ្ដប់ ដោយការតាំងពិព័រណ៍ អ្នកទស្សនាអាចទទួល បាននូវបទពិសោធន៏ ពីកុំព្យូទ័រយួរដៃនិងកុំព្យូទ័រលើតុ ចុងក្រោយបំផុតដែលបំពាក់ដោយ GPU NVIDIA® GeForce RTX ™, និងបានប៉ះដោយផ្ទាល់នូវម៉ូឌែលថ្មីរបស់ក្រុមហ៊ុន MSI មានដូចជា Prestige Series, Gaming graphics card, gaming motherboards, gaming monitors, gaming gear, Computer Servers, tablets និងឧបករណ៏ជាច្រើនទៀត។ លើសពីនេះទៅទៀត Mystic light zone បាននាំអារម្មណ៏ភ្ញៀវទេសចរ មកធ្វើការលេងហ្គេម ដ៏អស្ចារ្យដែលមានការ ផ្លាស់ប្ដូរយ៉ាងល្អឥតខ្ចោះ និងហ្គេមកម្សាន្ដ DIVISION 2, " "យើងសង្ឃឹមថា COMPUTEX 2019 និងនាំមកនូវ Hardware កម្រិតខ្ពស់បំផុត សម្រាប់ Gamers, Creators និងអ្នកផ្សេងទៀត " នេះបើតាមសម្តីរបស់លោក Sam Chern, អនុប្រធានផ្នែកទីផ្សាររបស់ MSI ។ ទោះបីជាវាជាអ្នកឈ្នះ ពានរង្វាន់ដ៏ល្អបំផុត Best Choice Goldend Award Winner សម្រាប់ GT76 Titan, Best Choice Category Award winner Prestige P100 Series desktop, cutting-edge TRI-FROZR Thermal Design of MSI graphics cards, ឬក៏ Ambient Link interactive lighting MSI មិនត្រឹមតែបង្ហាញ ការច្នៃប្រឌិតលើគ្រប់វិស័យផ្សេងៗ ក៏ប៉ុន្តែសមិទ្ធិផលរបស់ ក្រុមការងារក៏ទទួលបាន ជោគជ័យផងដែរ។ "

 

សមិទ្ធផលនៅក្នុងព្រឹតិការណ៏ Computex 2019 របស់ក្រុមហ៊ុនMSI រួមមាន : 

 

-    បង្ហាញនូវដំណោះស្រាយសម្រាប់ហ្គេម(Gaming Solution): យើងបានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជូននូវបទពិសោធន៏ថ្មី ជាមួយនិងជម្រើសថ្មីបំផុតរបស់ក្រុមហ៊ុន MSI ដូចជា laptops, gaming desktops, gaming monitors, gaming graphics cards, gaming motherboards, gaming gear, gaming cases និងផលិតផលជាច្រើនទៀត។

 

-    បង្ហាញនូវ Prestige Series: បង្កើតឡើងសម្រាប់ Content Creator និងឥស្សរជនអាជីវកម្ម Prestige Series ត្រូវបានគេស្គាល់ថា សមត្ថភាពរបស់ល្អឥតខ្ចោះ និងសិល្បៈហត្ថកម្មដ៏អស្ចារ្យឆើតឆាយ។ នៅក្នុងព្រឹតិការណ៍ COMPUTEX ឆ្នាំ 2019 នេះដែល MSI បានសហការជាមួយ Colie Wertz ដែលជា Creator,អ្នកបង្កើតគំនិងសិល្បះភាពយន្ត, Alexander Heinrichs អ្នកថតរួបអាជីព, និង Maarten Verhorven ដែលជាជើងឯក ZBrush World Champion ដើម្បីចែករំលែកបទពិសោធន៍ ការងារនិងការបំផុសគំនិតរបស់ពួកគេ។

 

-    បង្ហាញ Mystic Light : MSI បាននាំមកនូវប្រព័ន្ធ Mystic Light ecosystem របស់ខ្លួនបន្ថែមមកបង្ហាញ Ambient Link, v next-level ជាពន្លឺដ៏គួអោយទាក់ទាញ។ យើងសង្ឃឹមនិងធ្វើអោយមាន ការភ្ញាក់ផ្អើលនៅពេលដែល ក្នុងបន្ទប់ទាំងមូលពោពេញដោយពន្លឺ RGB light panels ឆ្លើយតបទៅនិងការបញ្ជារបស់អ្នក។ 

 

-    Showcase of Servers and Tablets

 

-    Giveaways

 

Gaming Series


ឈ្នះពានមាស ជាជម្រើសល្អបំផុត (Best Choice Golden Award Winner) ក្នុង COMPUTEX 2019: MSI GT76 Titan Gaming Laptop

 

វាត្រូវបានបំពាក់មកយ៉ាងល្អ និងសមត្ថភាពមិនគួអោយជឿ MSI GT76 Titan ជា gaming laptop ដំបូងគេបង្អស់ដែលបំពាក់នូវ Intel® Core™ i9 ជាមួយ 8-core និង 16-thread ដែលធ្វើអោយសមត្ថភាព Overclock រហួតដល់ 5.0GHz គួអោយកត់សំគាល់ ងាកមកមើលនូវការរចនានូវ ប្រព័ន្ធត្រជាក់ដ៏ថ្មីស្រលាងគឺ MSI Cooler Boost Titan ដែលបច្ចុប្បន្នមានបំពាក់នូវ កង្ហារ 4 និងដែកត្រជាក់ 11ដើម ដែលវាអាចបង្កើត រហូតខ្យល់ 2.25 ដងសម្រាប់ការលេងហ្គេមខ្លាំងៗ គួរផ្សំជាមួយក្រាហ្វិក GeForce RTX™ 2080, MSI GT76 គឺជាជម្រើសថ្មីមួយទៀត សម្រាប់អ្នកដែលចង់បាន នូវប្រភេទកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងទ្វេដង។

 

ក្រៅពីសមត្ថភាពដ៏អស្ចារ្យ GT76 Titan ត្រូវបានរចនាម៉ូតប្លែកពីគេដោយយកគំនិតរចនារបស់រថយន្ត។ វាត្រូវបានផលិតឡើងដោយតួ អាលុយមីញ៉ូមដែលមានគុណភាពខ្ពស់ ខ្សែឆ្នូតកាបូនអេ និង Thin Bezel ដែលរចនាអោយមានទំហំតូចបំផុត GT76 Titan បានឆ្លងកាត់សិល្បៈ ហត្ថកម្មជាច្រើនដង ដើម្បីបង្កើតបាន Gaming Laptop ដែលមានសោភ័ណភាព។ លើសពីនេះទៅទៀត GT76 Titan ត្រូវបានរចនាឡើង មិនធ្លាប់មានពីមុនមក ជាមួយនឹង Mystic Light មិនត្រឹមតែនៅលើ ក្តារចុចនោះទេ តែថែមទាំងពន្លឺខាងក្រោម ផ្តល់បទពិសោធន៍ អ្នកប្រើមួយបែប។ ដោយទទួលបានកិត្តិយសបំផុត នៃពានរង្វាន់ Best Choice Golden Award ក្នុងព្រិត្តិកាណ៍ COMPUTEX នេះកុំព្យូទ័រយួរដៃម៉ាកនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញនៅលើឆាក COMPUTEX 2019 ។ 

 

 


Prestige Series

 

MSI P65 Creator laptop:  ថាមពលនៃការបង្កើតថ្មី

 

 

កុំព្យូទ័រយួរដៃដំបូងគេបង្អស់ លើពិភពលោកជាមួយការ បំពាក់នូវ CPU Intel® Core ™ i9 ជំនាន់ទី 9។ MSI P65 Creator ត្រូវតម្រូវលើ សមត្ថភាពដ៏ខ្លាំង និងសម្រាប់អ្នករចនា ក្រាហ្វិចកម្រិតខ្ពស់ ដូចជា 3D animators, video editors, photographers និងអ្នកប្រកបការងារ អាជីពផ្សេងៗទៀតនៅ ជំុវិញពិភពលោក។ បំពាក់ក្រាហ្វិចជំនាន់ចុងក្រោយ NVIDIA® GeForce RTX™ graphics។ MSI P65 Creator មានសមត្ថភាពក្នុងការ កែសម្រួលឯកសារវីឌីអូ 4K និងរូបថតក៏ដូចជាការ ថតរូបចលនា និងចលនា 3D , ជាមួយរូបភាពកាន់តែ ច្បាស់លក្ខណៈ 4K។ P65 Creator ផ្តល់នូវរូបភាពលំអិត គួរអោយភ្ញាក់ផ្អើល ជាមួយពណ៌ដ៏ស្រស់ស្អាត។ តួធ្វើពីអាលុយមីញូមរឹងមាំ P65 Creator ងាយស្រួលយួរ ដោយប្រើដៃតែម្ខាង និងថ្មរបស់កាន់ បានយូរដែលអាចអោយ creators ធ្វើការងារនៅខាងក្រៅ បានដោយមិនមានការ ព្រួយបារម្មណ៍ និងស៊ីជម្រៅជាមួយនិងការឆ្នៃប្រឌិតរបស់ពួកគេ។ Creator Center software អាចអោយអ្នកប្រើប្រាស់ កំណត់នូវលក្ខណៈ នៃការប្រើប្រាស់ផ្ទាល់ខ្លួនបាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ