CAMBO REPORT

Popup Advertising5 seconds

MSI ប្រកាស​ចេញ​កុំព្យូទ័រ​យួរ​ដៃ Gaming ពីរ​ម៉ូ​ឌែល​ជា​មួយ​លក្ខណៈ​សម្បត្តិកំពូល និង​មាន​អេក្រង់ 240 Hz Refresh rate ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

MSI ទើបតែប្រកាសចេញនូវប្រភេទ កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម ថ្មីរបស់ខ្លួនពីរម៉ូឌែលនៅក្នុង ព្រឹត្តិការណ៍ Computex នៅកោះតៃវ៉ាន់ជាផ្លូវការ។ កុំព្យូទ័រយួរដៃទាំងពីរនេះត្រូវបានក្រុមហ៊ុនអះអាងថា ចេញសម្រាប់ Gamer ដែលត្រូវការកំពូលកុំព្យូទ័រយួរដៃ ដែលមានកម្លាំងស្មើរនឹង Desktop Gaming ។

 

 

GE65 Raider និង GT76 Titan នេះហើយដែលនឹងត្រូវយកមក បំពេញចិត្ត Hardcore Gamer ជាមួយនឹងកម្លាំងដ៏ខ្លាំង ដោយវារត់ដោយខួរក្បាលខ្លាំង និង ក្រាហ្វិចកាតជំនាន់ចុងក្រោយរបស់ NVIDIA ។ អញ្ចឹងមិនបាច់ចាំយូរ ខាងក្រោមនេះជាលក្ខណៈសម្បតិ្តរបស់ពួកវាហើយ ៖

 

 

GE65 Raider ៖

• CPU Intel 9Th Core-i9 Processor 

• អេក្រង់ IPS 15.6 អុីង FHD 144/240 Hz Refresh rate

• ក្រាហ្វិចកាត NVIDIA GeForce RTX ™ 2070 (8GB GDDR6)

• រ៉េមប្រភេទ DDR4 (2666) 2 slots (Max 64GB)

• អង្គចងចាំ 1x M.2 SSD slot (NVMe PCIe Gen3), 1x M.2 SSD Combo (NVMe PCIe Gen3/SATA) និង 1x 2.5 អ៊ីង SATA HDD

• ក្តារចុច Per-Key RGB Backlight

• Lan Killer Gb LAN

• Wireless Killer AX Wi-Fi & Bluetooth v5

• Speaker 2គ្រាប់(2វ៉ាត់) និង Woofer 2គ្រាប់(3វ៉ាត់)

• ថាមពលថ្ម 6-Cell 51WHR(Li-Ion) និង ឆ្នាំងសាកកម្លាំង 280 វ៉ាត់មួយ

 

 

GT76 Titan ៖

• CPU Intel 9Th Core-i9 Processor

• អេក្រង់ 17.3 អ៊ីង UHD IPS និង FHD 144 Hz IPS

• ក្រាហ្វិចកាត NVIDIA GeForce RTX ™ 2080 (8GB GDDR6)

• រ៉េមប្រភេទ DDR4 មាន 4 slots Max 128GB

• អង្គចងចាំ 1x M.2 SSD slot (NVMe PCIe Gen3), 2x M.2 SSD Combo slots (NVMe PCIe Gen3/SATA) និង 1x 2.5 អ៊ីង SATA HDD

• ក្តារចុច Per-Key RGB Backlight

• Lan Killer Gb LAN, Wireless Killer AX Wi-Fi និង Bluetooth v5

• Speaker 2គ្រាប់(2វ៉ាត់) និង Woofer 1គ្រាប់(3វ៉ាត់)

• ថាមពលថ្ម 8-Cell 90WHR (Li-Ion) និង ឆ្នាំសាកកម្លាំង 230 វ៉ាត់ ពីរគ្រាប់

 

 

សម្រាប់តម្លៃ និង ថ្ងៃដាក់លក់នៅមិនទាន់ មានការបញ្ជាក់ជាផ្លូវការ ពីក្រុមហ៊ុននៅឡើយទេ តែតាមស្មានតម្លៃវាអាចខ្ទង់ 3K ដុល្លាឡើងទៅ ។

 

ទាំងនេះជាលក្ខណៈសម្បត្តិ ខ្លះៗរបស់ពួកវា ហើយវាក៏មានម៉ូឌែល ទាបជាមួយលក្ខណៈសម្បត្តិទាបជាង សម្រាប់ជ្រើសរើសផងដែរ។ រីឯប្រិយមិត្តដែលមាន ចំណាប់អារម្មណ៍ អាចចូលទៅគេហៈទំព័រ របស់ MSI ដើម្បីធ្វើការបញ្ចាក់ពី លក្ខណៈសម្បត្តិ លំអិតបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: MSI Tag: កុំព្យូទ័រ