CAMBO REPORT

Popup Advertising5 seconds

Bose​ ប្រកាស​ចេញ​កាស​ក្តោប​ត្រចៀក​ស៊េរី​ថ្មី​ មាន​រចនាបថ​បែប​ទាន់ស​ម័យ​ ជាមួយ​តម្លៃ​ 399​ ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រាន់តែនិយាយពាក្យ Bose យើងជឿជាក់ថា ប្រិយមិត្តភាគច្រើន ពិតជាបានស្គាល់ ជាពិសេសអ្នកដែលចូលចិត្តស្តាប់តន្ត្រី ឬទស្សនាវីដេអូផ្សេងៗ ដែលពោពេញដោយគុណភាពលាន់រងំ រណ្តំចូលសោតា ដោយវាជាឈ្មោះក្រុមហ៊ុន ដ៏ល្បីល្បាញមួយ ខាងផ្នែកផលិតឧបករណ៍ ស្ដាប់តន្ត្រីច្រើនបែប ច្រើនយ៉ាង ដែលមហាជនអោយតម្លៃ ទូទាំងពិភពលោក។ ជាក់ស្តែង ថ្មីៗនេះ Bose ទើបនឹងប្រកាសចេញ កាសក្តោបស៊េរីថ្មីមួយ ដែលជាប្រភេទកាសកាត់បន្ថយសម្លេង ជុំវិញខ្លួន មិនអោយរំខានចូល ពេលពាក់ជាប់ត្រចៀក។

កាសក្តោបនេះដែរ មានឈ្មោះហៅជាផ្លូវការ Noise Cancelling Headphones 700 ឬយើងអាចហៅកាត់ខ្លីថា NCH700 ក៏បានសិន ដើម្បីអោយស្រួលចំណាំ បើគិតថាឈ្មោះនេះ វែងពេក ពិបាកក្នុងការហៅ។ ចំពោះរចនាបថរបស់វា ត្រូវបានគេឌីហ្សាញចេញមក ប្លែកដាច់ច្រើន ពីកាសក្តោបត្រចៀក Bose ជំនាន់មុនៗ ដោយលើកនេះ ដងក្តោប មានលក្ខណៈធំលើ តូចក្រោម ដែលមើលទៅកាន់តែទាន់សម័យ ថែមមួយកម្រិត និងមានផ្ទៃខាងលើបន្ថែមជ័រ ឆ្លាស់ពណ៌ស្រដៀងគ្នា។ សម្រាប់ផ្ទៃកាសក្តោបស្លឹកត្រចៀកនោះ ក៏មានរចនាបថបែបថ្មី ស្អាត អមដោយគន្លាក់ ជាការបន្ថែមរសជាតិនៃម៉ូត។ ចូលមកដល់គុណភាពសម្លេង គឺដឹងតែល្អហើយ ព្រោះ Bose បានបំពាក់មកជាមួយនឹង មុខងារកាត់បន្ថយសម្លេង រំខានពីខាងក្រៅ បានយ៉ាងល្អ មិនអោយលឺចូលខ្លាំង ពេលពាក់ជាប់ត្រចៀកឡើយ។ លើសពីនេះ វាមានភ្ជាប់ USB-C និងអាចអោយយើងប្រើប្រាស់វា ជាមួយរយៈពេល បានរហូតដល់ទៅ 20 ម៉ោងឯណោះ។ មួយវិញទៀត យើងអាចនិយាយបានថា វាជាកាសដែលចូលមក ជំនួសតំណែង Bose QC35 II និងក្លាយជាគូប្រជែងថ្មី ជាមួយកាស 1000X M3 របស់ Sony ផងដែរ។

សម្រាប់កាស Noise Cancelling Headphones 700 គឺអាចភ្ជាប់ទៅកាន់ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ Android និង iOS ថែមទៀត ក្នុងការបញ្ជា តាមរយៈសម្លេង ជាមួយមុខងារ Google Assistant, Alexa និង Siri ដែលក្រុមហ៊ុនទាំងនេះ បានចាប់ដៃ សហការណ៍គ្នា បានយ៉ាងល្អ ជូនដល់អ្នកប្រើប្រាស់។ អញ្ចឹង សម្រាប់អ្នកដែលចង់បានកាស ស្ដាប់តន្ត្រីមាន គុណភាពសម្លេងពិរោះ គុណភាពល្អ ប្រើប្រាស់បានយូរ និងជាម៉ាកល្បីនោះ Bose NCH700  គឺជាជម្រើសដ៏ល្អ មួយក្នុងការពិចារណា ដែលវានឹងចេញលក់ នៅក្នុងទីផ្សារអន្តរជាតិ នៅថ្ងៃទី 20 ខែមិថុនា ខាងមុខនេះ ជាមួយជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ និងពណ៌ស ជាមួយតម្លៃ 399 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ