CAMBO REPORT

Popup Advertising5 seconds

Hack ចូល Server របស់ Apple ក្រែងបានការងារ​ធ្វើ មាន​អី​ត្រូវ​បាន​គេ​ចាប់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Server Apple និយាយទៅគឺជាកន្លែង សម្រាប់សាកសមត្ថភាព និង បង្ហាញសមត្ថភាព ជារឿយៗ រហូតចង់ក្លាយជារឿងធម្មតាទៅហើយ។ ជាក់ស្តែងករណីក្មេងប្រុស ជនជាតិអូស្រ្តាលីម្នាក់នេះ គាត់បានធ្វើការ Hack ចូល Secure System របស់ Apple ដល់ទៅពីរដង រហូតមកដល់ពេលនេះ ត្រូវបាន FBI សហការជាមួយនឹង ប៉ូលីសនៅអូស្ត្រាលី(AFP) ចាប់ខ្លួនបាន។

 

 

តាមរយៈប្រពភពត៌មាន បរទេសបានអោយដឹងថា ក្មេងប្រុសម្នាក់ក្នុងចំណោមបក្សពួក ពីរនាក់មកពី ទីក្រុងមែលប៊នត្រូវបានចាប់ខ្លួន កាលពីថ្មីៗកន្លងទៅ។ ប្រភពដដែលបានបន្តថា ក្រុមប៉ូលីស បានធ្វើការជាមួយ គ្នាក្នុងការស្រាវជា្រវ ខណៈសំណុំរឿងមានពីរ ករណីដែលបានប្រព្រឹត្តឡើង ម្តងកាលពីឆ្នាំ 2015 និងលើកចុងក្រោយនៅឆ្នាំ 2017 ម្តងទៀត ។ ចំណែកជនជាប់ចោទ ដែលចាប់បានគឺមាន អាយុទើបតែ 17 ឆ្នាំប៉ុណ្ណោះ ហើយបើគិតកាលពីពេលដែល គេប្រព្រឹត្តបទល្មើសលើកដំបូង គាត់ទើបតែមានអាយុ 13 ឆ្នាំប៉ុណ្ណោះគឺ គេនៅក្មេងនៅឡើយ។ គួរបញ្ចាក់ផងដែរថា សំណុំរឿងខាងលើបានចាប់ផ្តើម ដំណើរការយូរដែរហើយ បន្ទាប់ពីក្រុមហ៊ុនអាមេរិច Apple បានរកឃើញថាខ្លួន ត្រូវបានគេ Hack ចូលនិង លួចយកឯកសារអស់ ទំហំ 1TB បើទោះបីជាវាមិនមាន សារៈសំខាន់ខ្លាំងក៏ដោយ។ សម្រាប់ករណីខាងលើ ជនល្មើសប្រឈមនឹង ទោសកម្រិតស្រាលប៉ុណ្ណោះ ព្រោះគាត់ជាអនិតិជន (គិតពេលគាត់ប្រព្រឹត្តបទល្មើស) ។

 

 

 

អញ្ចឹងនេះជាលទ្ធផល ដែលហួសចិត្តមួយព្រោះ គាត់មិនទទួលបានការ ទទួលស្គាល់នូវសមត្ថភាព អ្វីឫ ការងារអ្វីពី Apple នោះឡើយ ផ្ទុយទៅវិញ គឺទទួលទោសដោយសារការ រពឹសដៃនេះទៅវិញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: NDTV Tag: Lifestyle