CAMBO REPORT

Popup Advertising5 seconds

មនុស្សបួននាក់កំពុងបាញ់ PUBG សុខៗត្រូវប៉ូលីសឥណ្ឌាចាប់ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហ្គេមបាញ់គ្នានៅលើដីដ៏ ពេញនិយម PUBG គឺជាហ្គេមដែលក្លាយជា ប្រធានបទក្តៅបន្ទាប់ពីមាន ប្រទេសមួយចំនួនសម្រេច បិទមិនអោយលេង ហ្គេមខាងលើនេះ។ ជាក់ស្តែងប្រទេសចិន ក៏ទើបតែបិទ ហ្គេមនេះដូចគ្នារហូត Tencent សម្រេចប្តូរឈ្មោះនិង កែប្រែហ្គេមខ្លួន ដើម្បីអាចឱ្យអ្នកគាំទ្រ PUBG នៅ តែអាចបន្តលេង។ មិនមែន​តែ​ចិន​ទេ​ប្រទេស ឥណ្ឌាក៏បានបិទមិនអោយលេង ហ្គេមខាងលើដូចគ្នា ដោយសារហ្គេមនេះបាន ពង្វក់ក្មេងៗ និង និស្សិត ធ្វើអោយពួកគេមិន អាចដាក់ចិត្ត កាយរៀនសូត្រ បានពេញលេញ។

 

 

កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ តាមប្រភពពត៌មានក្រៅស្រុក បានអោយដឹងថា មានក្រុមមនុស្សបាន​ បន្តលេងហ្គេមនេះ ទៅទីសាធារណៈ ហើយទីបំផុតក៏ត្រូវ ប៉ូលីសឥណ្ឌាចាប់ខ្លួន ។ តាមប្រភពដដែលបាន បន្តថានៅទីក្រុង Ahmedabad ក្រុមប៉ូលីសបានចាប់ខ្លួន អ្នកលេងហ្គេម PUBG ចំនួនបួននាក់ខណៈ ពួកគេកំពុងស្វែងរក ម្ហូបមាន់ពីហ្គេមនេះ។ សម្រាប់ រឿងស្រដៀងនេះក៏ ធ្លាប់កើតមានដែរ នៅឯឥណ្ឌា ដែលពេលនេះ គឺមានក្រុមក្មេងៗដល់ទៅ 10នាក់ដែលត្រូវបានចាប់ខ្លួន។ ចំពោះចំណាត់ការ​ របស់ ប៉ូលីសឥណ្ឌាគឺ ធ្វើការព្រមាន អប់រំ និង មានខ្លះអាចសម្រេចអោយ សម្រាកនៅគុកមួយយប់ លេងក៏ មានដែរ។ គួរបញ្ជាក់ផងដែរថា ហ្គេមខាងលើដែលមាន ឈ្មោះពេញ Player Unknown Battleground ឫ PUBG នេះមានការគាំទ្រ និង លេងយ៉ាងច្រើន ពិសេសបន្ទាប់ពីវាចេញ សម្រាប់ប្រភេទ Mobile គឺកាន់តែមានអ្នកលេងច្រើនទៀត។ ខណៈដែលមានឪពុកម្តាយ និង អាណាព្យាបាល របស់ ក្មេងៗបាន អោយដឹងថាកូនៗ របស់ពួកគេគឺកំពុងវក់ នឹងហ្គេមខាងលើ ។ ស្របគ្នានេះពួកគេមិនត្រឹមតែភ្លេច ការ សិក្សារៀនសូត្រ ប៉ុណ្ណោះទេវាអាចបណ្តាល អោយពួកគេខូចស្មារតី និង សុខភាពខណៈ ពួកគេសំងំតែ លេង ហ្គេមនោះ។

 

 

 

យ៉ាងណាសម្រាប់ហ្គេម គ្រាន់តែកម្សាន្តអារម្មណ៍គឺល្អ តែបើជ្រុលទៅជាវក់នោះ គឺអាចបណ្តាលអោយ ទៅ ជាបញ្ហាពិសេសហ្គេមបែប សាហាវ មានឈាមអាចនាំអោយ មនុស្សកាចសាហាវ ផងដែរ។ សម្រាប់ខ្ញុំដែល ជាអ្នកលេងហ្គេមនេះគឺ គាំទ្រចំពោះចំណាត់ការ របស់ចិន និង ឥណ្ឌាដែលដាក់កំហិតដើម្បី ការពារ សុខុមាលភាពរបស់ ប្រជាជនខ្លួនបានល្អបែបនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: Lifestyle