CAMBO REPORT

Popup Advertising5 seconds

Dell XPS 13 និង XPS 15 ស៊េរី​ឆ្នាំ 2019 ទទួល​បាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន ជាមួយ​ការ​ឌីហ្សាញ​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Dell បានកែលម្អរូបរាង និងមុខងារពិសេសៗ ទៅលើកុំព្យូទ័រយួរដៃ កម្រិតលំដាប់កំពូល ដែលមានគុណភាពខ្ពស់ របស់ខ្លួននៅក្នុងឆ្នាំ 2019 នេះ ហើយសម្រាប់កុំព្យូទ័រយួរដៃ ដែលត្រូវទទួលបាន ការរចនាតួខ្លួនថ្មី គឺជាម៉ូឌែល XPS 13 (Two-in-One) ផងដែរ។ នៅក្នុងព្រឹត្ដិការណ៍ Computex 2019 នេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញនូវ កុំព្យូទ័រយួរដៃ XPS 13 ស៊េរីឆ្នាំ 2019 ដែលបានផ្លាស់ប្តូរការរចនាថ្មី ដូចជាមានគន្លឹះបត់ ខុសគ្នាពីស៊េរីមុនៗ, ក្ដារចុចជំនាន់ថ្មី និងព្រមទាំងកាមេរ៉ា Webcam ត្រូវបានផ្លាស់ទីតាំង មកលើអេក្រង់វិញហើយ។ 

កុំព្យូទ័រយួរដៃ Dell XPS 13 ស៊េរីឆ្នាំ 2019 គឺនៅរក្សាស៊ុម ជាលោហៈធាតុដដែល ជាមួយការឌីហ្សាញថ្មី ឡើងវិញ ចំពោះផ្នែកអវិជ្ជមាន នៅក្នុងស៊េរីពីមុនៗប៉ុណ្ណោះ ដូចជាបានដំឡើង គន្លឹះបត់ប្រភេទថ្មី ដែលអាចឲ្យយើង បត់បិទបើកអេក្រង់ បានយ៉ាងរហ័ស ហើយរឹងមាំជាងមុន និងថែមទាំងបាន បន្ថែមជ័រនៅផ្នែកខាងក្រោម ដើម្បីទប់ស្កាត់ការរអិល បានថែមទៀតផង។ លើសពីនេះទៅទៀត នាពេលឥឡូវនេះ ក្ដារចុចប្រភេទ Maglev ជំនាន់ថ្មីនៅលើ Dell XPS 13 ស៊េរីឆ្នាំ 2019 គឺមានគ្រាប់ចុចធំជាងមុន និងមានកម្រាស់ត្រឹមតែ 0.7mm ពីតួខាងក្នុង។ ចំណែកឯប៊ូតុងចុច រាងចតុកោណថ្មី ដែលមានទីតាំងលើ ជ្រុងខាងស្តាំនៃក្ដារចុច គឺជាកន្លែងស្កេនម្រាមដៃ ហើយក៏ជាប៊ូតុង Power ផងដែរ។

សេនស័រកាមេរ៉ា Webcam ត្រូវបានផ្លាស់ប្ដូរ ទីតាំងមកនៅផ្នែក ខាងលើអេក្រង់វិញ ក៏ប៉ុន្ដែគែមចង្ការខាងក្រោម គឺហាក់បីដូចជា នៅសល់ច្រើនដដែល បើប្រៀបធៀបទៅនឹង គែមកំពូលខាងលើ និងគែមផ្នែកចំហៀងៗ នៃកុំព្យូទ័រយួរដៃមួយនេះ។ អ្នកប្រើប្រាស់ទាំងអស់ អាចធ្វើការជ្រើសរើស Dell XPS 13 ស៊េរីឆ្នាំ 2019 ជាមួយនឹងបន្ទះអេក្រង់ 13 អ៊ីញកម្រិត FHD 1080p ឬក៏បន្ទះអេក្រង់ 4K ជាមួយកម្រិតពន្លឺ 500 nit ហើយក៏មានបច្ចេកវិទ្យា HDR 400 (Dolby Vision) ថែមទៀតផង។ ជាមួយនឹងបន្ទះឈីប Intel ជំនាន់ទី 10 ចុងក្រោយបង្អស់ ដំណើរការនៅលើ កុំព្យូទ័រយួរដៃ Dell XPS 13 ស៊េរីឆ្នាំ 2019 ធ្វើឲ្យវាទទួលបាន កម្លាំងខ្លាំងជាងម៉ូឌែល ចេញកាលពីឆ្នាំមុន ប្រហែលជា 2.5 ដងឯណោះ ហើយក៏អាចបន្ថែមរ៉េមដល់ទំហំ 32GB និងទំហំផ្ទុកប្រភេទ PCIe SSD រហូតដល់ទៅ 1T ផងដែរ។

ចំពោះរន្ធប្រភេទ Thunderbolt 3 មានដល់ទៅ  2 ដែលអាចយកធ្វើជា DisplayPort និងសាកថ្មបាន ថែមទៀត ហើយ Dell បានបញ្ជាក់ប្រាប់ថា ការសាកថ្មពេញម្ដងៗ វាអាចប្រើប្រាស់បាន រហូតដល់ទៅ 16 ម៉ោងឯណោះ។ សម្រាប់ព្យូទ័រយួរដៃ Dell XPS 15 ស៊េរីឆ្នាំ 2019 វិញ វាមានកាមេរ៉ា Webcam នៅផ្នែកខាងលើ បន្ទះអេក្រង់ដូចគ្នា ប្រើប្រាស់បន្ទះឈីប Intel ជំនាន់ទី 9 ជាមួយនឹងកាតក្រាហ្វិក NVIDIA GTX 1650 និងប្រើប្រាស់ បន្ទះអេក្រង់ប្រភេទ OLED ដ៏ស្រស់ស្អាតផងដែរ។

កុំព្យូទ័រយួរដៃ Dell XPS ទាំងស៊េរី 13 អ៊ីញ និងស៊េរី 15 អ៊ីញ សុទ្ធតែបំពាក់នូវ អេក្រង់ថាច់ស្រ្គីន និងអាចប្រើប្រាស់ជាមួយប៊ិចបាន ដែលអាចធ្វើការដាក់ ឆក់ជាប់ជាមួយស៊ុម ផ្នែកចំហៀងៗបាន។ កុំព្យូទ័រយួរដៃ Dell XPS 13 នឹងត្រូវដាក់លក់ ក្នុងតម្លៃចាប់ផ្ដើមពី $999 ដុល្លារអាមេរិកឡើងទៅ រីឯកុំព្យូទ័រយួរដៃ Dell XPS 15 ចាប់ផ្ដើមពីតម្លៃ $999 ដុល្លារអាមេរិកឡើងទៅដូចគ្នា ក៏ប៉ុន្ដែសម្រាប់ម៉ូឌែល បំពាក់បន្ទះអេក្រង់ OLED នឹងដាក់លក់ក្នុងតម្លៃ ប្រហាក់ប្រហែលជា $1,899 ដុល្លារអាមេរិកឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: កុំព្យូទ័រ