CAMBO REPORT

Popup Advertising5 seconds

HP ទើប​​ប្រកាស​ចេញ​ស្រ​ឡាយ​កុំព្យូទ័រ​យួរ​ដៃ Envy ជាមួយ​ការ​ឌីហ្សាញ​ពី​ឈើ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វាប្លែកមួយបែបខណៈ ក្រុមហ៊ុនខ្លះគេឌីហ្សាញ ផលិតផលអេឡិចត្រូនិច ជាមូយរបស់មានតម្លៃថ្លៃៗ។ ពិសេស Asus នៅក្នុងព្រឹត្តិការណ៍ Computex គេចេញកុំព្យូទ័រយួដៃ ជាមួយការឌីហ្សាញដោយ ស្បែក និង មាស តែនេះ Envy របស់ HP គឺរចនាពីឈើខុសគេ។

 

 

សម្រាប់ស្រឡាយ Envy ដែលទទួលបានការរចនា ជាមួយនឹងឈើនេះមាន​ដូចជា Envy 13, Envy 17, Envy x360 13, និង Envy x360 15 ។ ចំពោះលក្ខណៈសម្បតិ្ត របស់ពួកវានៅមិនទាន់ បញ្ជាក់ច្បាស់នៅ ឡើយទេ ប៉ុន្តែ HP ក៏បានបង្ហើបថាពួកវាដើរដោយ CPU របស់ Intel Core processors អមដោយ ជម្រើស 2nd-gen AMD Ryzen chips និងប្រើប្រភេទ Vega ក្រាហ្វិចកាត។ គួរបញ្ជាក់ថាសម្រាប៉ការ​ បន្ថែមឈើនេះគឺ មានសម្រាប់តែកន្លែង ទ្រដៃជិត Mousepad ប៉ុណ្ណោះ ។ ចំណែកផ្នែកខាងក្រៅ ក្តារចុច​ ជាប្រភេទវត្ថុធាតុធម្មតា ដដែល។ សម្រាប់ពណ៌វិញគឺ មានបីពណ៌សម្រាប់ជ្រើសរើសដូចជា 

 

Nightfall Black with Natural Walnut

 

 

 Ceramic White with White Birch 

 

 

និង Natural Silver with Pale Birch

 

 

 

រីឯតម្លៃគឺនៅមិនមាន ការបញ្ជាក់នៅឡើយ ខណៈថ្ងៃបញ្ចេញលក់គឺនៅចុងឆ្នាំនេះ ដូច្នេះតម្លៃក៏នឹង ចេញនៅចុងឆ្នាំនេះដូចគ្នា តាមស្មាន។

 

ដូច្នេះនេះជាប្រភេទកុំព្យូទ័យួរដៃ Envy របស់ HP ដែលទទួលបានការឌីហ្សាញ ជាមួយឈើយ៉ាងពិសេស ចំណែកលក្ខណៈសម្បត្តិ មិនទាន់ច្បាស់លាស់ តែក្រុមហ៊ុនក៏បានបង្ហើបថា ពួកវាអាចដើរជាមួយ CPU របស់ Intel និង AMD ប្រភេទ Ryzen 2nd-Gen ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: កុំព្យូទ័រ