CAMBO REPORT

Popup Advertising5 seconds

Alienware ប្រកាស​ចេញ​កុំព្យូទ័រ​យួរ​ដៃ Gaming កំណែ​អាប់ដេត​ថ្មី កាន់​តែ​ស្តើង​និង​កាន់​តែ​លឿន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំ 2019 នៅក្នុងព្រឹត្ដិការណ៍ CES ក្រុមហ៊ុន Alienware បានប្រកាសចេញនូវ កុំព្យូទ័រយួរដៃម៉ូឌែល Area-51m ដែលជាប្រភេទ Gaming ស៊េរីចុងក្រោយបង្អស់ ជាមួយនឹងការកែប្រែ ការឌីហ្សាញលក្ខណៈថ្មី ឡើងវិញផងដែរ។ ងាកមកមើល នៅក្នុងព្រឹត្ដិការណ៍ Computex 2019 នាពេលថ្មីៗនេះ ក្រុមហ៊ុន Alienware ក៏បាននាំយកនូវ ការឌីហ្សាញស្រដៀងគ្នា ទៅបំពាក់នៅលើ កុំព្យូទ័រយួរដៃម៉ូឌែល m15 និងម៉ូឌែល m17 ថ្មីរបស់ខ្លួនថែមទៀតផង ក៏ប៉ុន្ដែជាអកុសល មិនមានលក្ខណៈដូចគ្នា ទាំងស្រុងនោះឡើយ។

សម្រាប់កុំព្យូទ័រយួរដៃម៉ូឌែល m15 និងម៉ូឌែល m17 ត្រូវបានយកគម្រូតាម Area-51m លើផ្នែកតួខ្លួនជាច្រើន រហូតដល់ធ្វើអោយយើងគិតថា កុំព្យូទ័រយួរដៃថ្មីនេះ ហាក់បីដូចជា នៅក្នុងត្រកូលជាមួយគ្នា ឬក៏ជាម៉ូឌែលកម្រិតមធ្យម ចេញពីកុំព្យូទ័រយួរដៃម៉ូឌែល Area-51m តែម្ដង។ ទោះបីជាយ៉ាងណា កុំព្យូទ័រយួរដៃថ្មីៗនេះ គឺត្រូវបានផលិតដោយ ក្រុមហ៊ុន Alienware ដូច្នេះកុំភ្លេចថា វាមិនសូវជាស្ដើង ខ្លាំងពេកនោះទេ ក៏ប៉ុន្ដែជាកុំព្យូទ័រយួរដៃ Gaming មានកម្រាស់ស្ដើងបំផុត ចេញពីក្រុមហ៊ុនមួយនេះ ដោយផ្ទុកនូវគ្រឿងម៉ាស៊ីនធំៗ នៅផ្នែកខាងក្នុងផងដែរ។ 

ចំណែកឯការឌីហ្សាញថ្មីនេះ គឺជាការរច្នៃប្រឌិត ថ្មីប្លែកឡើងវិញ ជាលើកទីពីរ សម្រាប់កុំព្យូទ័រយួរដៃ Gaming របស់ក្រុមហ៊ុន Alienware ដោយម៉ូឌែល m15 ត្រូវបានដាក់បង្ហាញ កាលពីចុងឆ្នាំមុន ស្របពេលដែលម៉ូឌែល m17 ត្រូវបានដាក់បង្ហញ នៅក្នុងព្រឹត្ដិការណ៍ CES 2019 កាលដើមឆ្នាំនេះ។ ចំពោះការផ្លាស់ប្ដូរថ្មី គឺមិនត្រឹមតែនៅ ផ្នែកគ្រឿងសំអាង រូបរាងខាងក្រៅនោះទេ ដោយ Alienware បានបំពាក់ឲ្យនូវ ក្ដារចុចស៊េរីថ្មី, មានតួខ្លួនស្ដើងជាងមុន, បន្ទះកព្ចាក់ Trackpad ជំនាន់ថ្មី និងរួមទាំងមាន លក្ខណៈសម្បត្តិថ្មីៗ ដែលរួមមានដូចជា បន្ទះឈីបពីក្រុមហ៊ុន Intel ជំនាន់ទី 9 ចុងក្រោយបង្អស់ និងបច្ចេកវិទ្យាផ្នែក GPU ជំនាន់ចុងក្រោយ GPX ហើយព្រមទាំង GTX ពីក្រុមហ៊ុន NVIDIA ថែមទៀតផង។ 

សម្រាប់ម៉ូដែល 15 អ៊ីញ ហើយនិងម៉ូឌែល 17 អ៊ីញ គឺមានលក្ខណៈដូចគ្នាបេះបិត នៅផ្នែកខាងក្រៅ ដោយលើកលែងតែទំហំអេក្រង់ និងកម្រិតបង្ហាញ គុណភាពតែប៉ុណ្ណោះ។ កុំព្យូទ័រយួរដៃ Gaming ម៉ូឌែលថ្មី m15 ពីក្រុមហ៊ុន Alienware គឺបានផ្ដល់ជូននូវ ជម្រើសដូចជា បន្ទះអេក្រង់ 1080p ជាមួយនឹងកម្រិត Refresh Rate 60Hz, 144Hz ឬ 240Hz ឬក៏បន្ទះអេក្រង់ OLED 4K ក្នុងកម្រិត Refresh Rate 60Hz ជាមួយនឹងឧបករណ៍ Tobii Eyetracking ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ សម្រាប់ម៉ូដែល m17 (17 អ៊ីញ) វិញនោះ គឺបានផ្តល់ជូននូវ ជម្រើសឲ្យត្រឹម បន្ទះអេក្រង់ Full HD (1080p) ជាមួយនឹងកម្រិត Refresh Rate 60Hz ឬក៏ 144Hz តែប៉ុណ្ណោះ (ជាមួយជម្រើស 144Hz ក៏រួមបញ្ចូលទាំងឧបករណ៍ Tobii Eyetracking ផងដែរ) ។ 

កុំព្យូទ័រសម្រាប់លេងហ្គេមម៉ូឌែល 15m ហើយនិងម៉ូឌែល 17m ទើបនឹងចេញថ្មីនេះ គឺមិនអាចធ្វើការ ផ្លាស់ប្ដូរគ្រឿងផ្នែក ខាងក្នុងបាននោះទេ ដែលបន្ទះឈីប CPU, GPU ហើយព្រមទាំងរ៉េម RAM គឺត្រូវបានជាប់ជាមួយនឹង គ្រឿងម៉ាស៊ីនទាំងអស់ ដូច្នេះយើងអាច ដោះដូរបានតែ SSD តែប៉ុណ្ណោះ។ កុំព្យូទ័រយួរដៃប្រភេទ Gaming ម៉ូឌែល 15m ហើយនិងម៉ូឌែល 17m នឹងត្រូវដាក់លក់ នៅក្នុងតម្លៃចាប់ពី $1,499 ដុល្លារអាមេរិកឡើងទៅ និងចេញលើទីផ្សារ នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ