CAMBO REPORT

Popup Advertising5 seconds

Intel ប្រកាស​ចេញ​កា​ឌីហ្សាញ CPU ជំនាន់​ថ្មី​របស់​ខ្លួន Ice Lake 10th Gen 10nm ជា​ផ្លូវ​ការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាមស្មានជិតបួនឆ្នាំហើយ ដែល Intel ព្យាយាម នាំយកនូវខួរក្បាលជំនាន់ថ្មី ចេញមកនោះ តែចេញ មិនរួច។ មានពត៌មានជាច្រើន បានលើកឡើងថា ក្រុមអ្នកអភិវឌ្ឍន៍កំពុង មានបញ្ហាក្នុងការនាំយក នូវប្រភេទ CPU ដែលមាន Processor ថ្មីមកប្រើជាមួយ CPU របស់ពួកគេតែពេលនេះ ពាក្យចចាមអារាម ទាំងនេះនឹងត្រូវរលាយហើយ។ គម្រូឌីហ្សាញ Intel Ice Lake ជាមួយ Processor ជំនាន់ទី 10 បច្ចេកវិទ្យា 10nm Processor ត្រូវបានប្រកាសចេញហើយនៅ Camputex ។

 

 

សម្រាប់ CPU ជំនាន់ទី 10 នេះមានឈ្មោះ Ice Lake ប្រើប្រាស់ Core Processor 10nm ជាមួយលក្ខណៈ សម្បត្តិនៃការឌីហ្សាញ ដូចខាងក្រោម ៖

 

• Processor Core i3, i5 និង i7 

• Thermal Design Power 9, 15 និង 28 វ៉ាត់

• Core/Threads Up to 4C/8T

• LL Cache Size Up to 8MB

• Max Turbo Frequency Up to 4.1 GHz

• Intel Gen11 Graphics

• Graphic Configuration Intel Iris(™) Plus up to 64EU /Intel (™) UHD Graphic

• Graphic Frequency up to 1.1GHz

• Intergrated Thunderbolt 3 Up to 4X

• Memory LP3/x-3733, DDR4-3200

• 18% IPC improment (Sunny Cove Cores)

 

 

អ្នកជាលក្ខណៈសម្បត្តិត្រួសៗ ពី CPU ជំនាន់ថ្មីខាងលើរីឯ កម្លាំងនិង ល្បឿនដំណើរការ និង លក្ខណៈសម្បត្តិ លំអិតនៅមិនទាន់មានការបង្ហើប នៅឡើយទេ។ ចំពោះសមត្ថភាព និង ល្បឿន​ដំណើរ ការរបស់វាជាមួយនឹង ការឌីហ្សាញថ្មីនេះ អាចនឹងកាន់តែខ្លាំង មានស្ថេរភាពដល់ កម្រិតណានោះក៏មិន ទាន់អាចសន្មត់បាន នៅឡើយដែរ។ បើតាមការអះអាង បច្ចេកវិទ្យានៃ CPU ជំនាន់ថ្មីពី Intel មិន ត្រឹមតែកាន់តែខ្លាំងនោះទេ វាក៏ជួយសន្សំសំចៃថាមពល បានកាន់តែ ល្អថែមទៀតផង។ គួរបញ្ជាក់ផង ដែរថាស្របគ្នានេះ Intel ក៏បានប្រកាសចេញនូវ CPU Core i9-9900KS ថ្មីផងដែរ ដែល Core នីមួយៗ ក្នុងចំណោម 8-Core គឺមានល្បឿនលោតដល់ 5GHz ទាំងអស់ជាជម្រើសយ៉ាង ពិសេសសម្រាប់ Gamer ដែលចង់បានល្បឿន កាន់តែខ្លាំង។

 

 

សរុបមកនេះជាគម្រូឌីហ្សាញ សម្រាប់ CPU របស់ Intel ជំនាន់ទី10 ដែលយើងនឹងអាចឃើញ ពួកគេប្រើ នៅលើប្រភេទ CPU ក្នុងពេលខាងមុខ សម្រាប់ប្រជែងជាមួយ AMD ដែលទើបចេញ CPU Ryzen 3000 Series កាលពីពេលថ្មីៗនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ