CAMBO REPORT

Popup Advertising5 seconds

Asus ចេញ ZenBook Edition 30 ជាមួយនឹងការរចនាដោយស្បែកនិង មាសសុទ្ធ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Asus បានអបអរគម្រប់ខួប 30 ឆ្នាំរបស់ខ្លួនជាមួយនឹង ការប្រកាសចេញជា ប្រភេទស្មាតហ្វូន និង កុំព្យូទ័រខ្លាំងៗ នៅក្នុង Camputex ប៉ុន្តែនៅមានរបស់ពីសេសមួយទៀត​ គឺ ZenBook Edition 30 ។ ប្រាកដណាស់នេះគឺ ជាកុំព្យូទ័រយួរដៃ ដ៏ស្រស់ស្អាត​ ជាមួយនឹងការរចនាដោយ ប្រណិតភាព ប្រកប ដោយភាពថ្លៃថ្នូរ អមដោយលក្ខណៈ​សម្បត្តិមធ្យមសម្រាប់ប្រើប្រាស់ទូទៅ។

 

 

Asus ZenBook Edition 30 មិនមែនផលិតសម្រាប់ កំពូលអ្នកប្រើ ដូចជាអ្នកកាត់កាត់តរវីដេអូ និង Gamer នោះឡើយព្រោះ សមត្ថភាពរបស់វា គឺមធ្យមប៉ុណ្ណោះ។ ពិតណាស់ការរចនា វាយើងអាចកាត់ស្មាន ថាគឺមិនថោកនោះទេ ប៉ុន្តែសម្រាប់លក្ខណៈសម្បតិ្តវិញ គឺវាដើរដើយ Intel Core i7 8th ជាមួយក្រាហ្វិច កាតប្រភេទ Nvidia MX250 មានរ៉េមទំហំ 16GB និងមានអង្គផ្ទុកទិន្នន័យទំហំ 1TB ជាប្រភេទ PCIe SSD ។ អ្វីដែលយើងចាប់អារម្មណ៍ នោះគឺវាត្រូរបានរចនា ស្រោបដោយស្បែកពណ៌សរ ហើយសម្រាប់ស្បែក​ នេះត្រូវបានរចនាភ្ជាប់ដោយ ដៃមនុស្ស ជាមួយស្បែកមានតម្លៃផងដែរ។ រីឯ Logo ត្រូវបានរចនាដោយ មាសសុទ្ធ(18K Rose Gold) ដែលមានសណ្ឋានស្រដៀងនឹង សញ្ញាក្នុងរឿង Star Trek ។ ZenBook Edition 30 ត្រូវបានរចនាជាមួយ អេក្រង់ទំហំ 13.3 អ៊ីង (95% Screen to body ratio) ជាមួយនឹងបច្ចេកវិទ្យា 100sRGB ,178 ដឺក្រេ Wile view ប្រើ Touchpad ជាប្រភេទ Screedpad ជំនាន់ទីពីរ និង មានគេម អេក្រង់ ត្រឹម 2.8mm ប៉ុណ្ណោះ។ វាពិតជាតូចងាយស្រួល ដាក់តាមខ្លួនមែនទែន ដោយវាមានទំហំតូច ជាង ក្រដាស A4 14% តាមការអះអាងពីប្រភពដដែល។

 

 

សរុបមកនេះជាប្រភេទ កុំព្យូទ័រយួរដៃប្រណិត ដែលផលិតមកសម្រាប់អ្នក ដែលចូលចិត្តប្រណិតភាព ប៉ន្តែមិនមែនសម្រាប់ ប្រើក្នុងការងារធ្ងន់ៗនោះឡើយ ។ សម្រាប់តម្លៃ និង ថ្ងៃចេញលក់នៅមិនទាន់​ មានការបញ្ចាក់នៅឡើយទេ ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Asus Tag: កុំព្យូទ័រ