CAMBO REPORT

Popup Advertising5 seconds

Asus ចេញ Portable Monitor ជាមួយ​អេក្រង់​មាន Refresh Rate 240Hz ជាផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានថ្ងៃហើយដែល ព្រឹត្តិការណ៍ Camputex បានប្រព្រឹត្តិទៅ វាបាននាំយកនូវ ប្រភេទ កុំព្យូទ័រ និង បច្ចេកវិទ្យាយ៉ាងច្រើនមក ដាក់បង្ហាញកាន់តែសំខាន់នោះ គឺ Portabl Monitor USB-C ដែលមាន Refresh rate លោតដល់ 240Hz នេះឯង។ ROG Strix XG17 និង ZenScreen Touch ទើបតែត្រូវបាន​ ប្រកាសចេញមុននេះ ដោយវាមាននាទីជា អេក្រង់បង្ហាញជាមួយ តំណរភ្ជាប់ប្រភេទ HDMI និង USB-C អមដោយថ្មដែលអាចសាកបញ្ចូល សម្រាប់កំដរយើងបាន ហើយងាយស្រួលយកតាមខ្លួន។

 

 

តាមរយៈប្រភពក្រៅ ប្រទេសបានឱ្យដឹង នូវលក្ខណៈសម្បត្តិខ្លះរបស៉ ពួកវាហើយដោយ​ ROG Strix XG17 វាមានអេក្រង់ទំហំ 17.3អ៊ីង ប្រភេទ IPS មានកម្រិតបង្ហាញ 1080p ជាមួយនឹងល្បឿន Refresh rate 240Hz។ អេក្រង់បង្ហាញនេះ  មានផ្ទុកដោយថ្មទំហំ 7,800mAh តាមការអះអាងពី Asus វាអាចប្រើបាន បីម៉ោងជាមួយនឹង ការបើក Refresh rate 240Hz ។ 

 

 

សម្រាប់រន្ធតំណរភ្ជាប់វិញ វាមានរន្ធ USB-C ចំនួន ពីរ និង រន្ធ HDMI ចំនួនមួយផងដែរ។ ជាមួយអេក្រង់នេះ វាអាចអោយយើង ត្ជាប់ដើម្បីលេងហ្គេម ជាមួយនឹងល្បឿន Refresh rate ខ្ពស់វាល្អក្នុងការប្រើ ជាជំនួយបន្ថែម។

 

 

ចំណែកមួយនេះវិញជា ZenScreen Touch វាមានអេក្រង់ទំហំ 15.6 អ៊ីង អាចប៉ះបញ្ជារបាន ជាមួយ កម្រិតបង្ហាញ 1080p IPS ។ វាដើរជាមួយថ្មទំហំ 7,800mAh តាមការអះអាងពីក្រុមហ៊ុន វាអាចប្រើបាន 4h ជាមួយការបើកពន្លឺពេញ 100% ។ ចំពោះរន្ធតំណរភ្ជាប់វិញ វាមានរន្ធ Micro-HDMI & USB-C ដែលអាចធ្វើការតរភ្ជាប់ជាមួយ នឹងស្មាតហ្វូនដែល រត់ដោយ Android 6.0 ឡើងទៅ ហើយក៏អាច តរភ្ជាប់ជាមួយ ប្រភេទកុំព្យូទ័រយួរដៃផងដែរ។

 

សម្រាប់ប្រភេទអេក្រង់បង្ហាញ ចល័តទាំងពីរខាងលើ មិនទាន់ត្រូវបានបង្ហើបពីតម្លៃនៅឡើយ ខណៈ ZenScreen touch នឹងចេញលក់ក្នុងកំឡុង ខែក្រោយឯ ROG Strix XG17 នៅមិនទាន់មានការបង្ហើប អ្វីនៅឡើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ