CAMBO REPORT

Popup Advertising5 seconds

Asus ZenBook Pro Due មាន​កម្លាំង​ខ្លាំង និង​មក​ជាមួយ​អេក្រង់ 4K ដល់​ទៅ​ពីរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Asus លេងមែនទែនហើយដោយ នៅក្នុងព្រឹត្តិការណ៍ Camputex របស់ខ្លួននៅតៃវ៉ាន់ពួកគេបាន ដាក់បង្ហាញនូវប្រភេទកុំព្យូទ័រ យួរដៃជាមួយនឹង អេក្រង់កម្រិតបង្ហាញ 4K ដល់ទៅពីរ។ វាមានរួចមកហើយស្មាតហ្វូន អេក្រង់ពីរដែលបត់ចូលគ្នា តែសម្រាប់ ប្រភេទកុំព្យូទ័រ យួរដៃដែលបែបនេះ គឺទើបតែឃើញនៅក្នុង ពេលនេះទេ។ ហើយកាន់តែពិសេសនោះ អេក្រង់ទាំងពីរ របស់វាគឺមានកម្រិតបង្ហាញ លោតដល់ 4K ដោយមួយជាប្រភេទ អេក្រង់ OLED និងមួយទៀតជា IPS ធម្មតា។

 

 

Camputex 2019 ជាពេលវេលាល្អ សម្រាប់ក្រុមហ៊ុនដែល មានទីតាំងនៅតៃវ៉ាន់ ដើម្បីបោះជំហ៊ានថ្មី ដោយនាំយកនូវ ប្រភេទកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ភ្លោះ 4K ។ តាមការអោយដឹង សម្រាប់លក្ខណ:សម្បត្តិ របស់វាក៏មិនធម្មតាដែរ ដោយ Asus ZenBook Pro Due មានខួរក្បាលប្រភេទ Intel Core i9 ព្រមជាមួយជម្រើស ខួរក្បាលទាបជាង ក៏មានដូចគ្នាដែរ។ សម្រាប់ជម្រើសរ៉េមវា មានរ៉េមទំហំ 16GB & 32GB ដើរជាមួយក្រាហ្វិចកាត RTX 2060 ជាមួយនឹងអេក្រង់កប់ ដោយអេក្រង់ទីមួយ ជាប្រភេទ OLED មានកម្រិតបង្ហាញ 4K (3,840X2,160) ខ្នាត 16:9 ជាមួយអេក្រង់មួយទៀត ស្ថិតនៅលើក្តារចុចជាប្រភេទ IPS មានកម្រិតបង្ហាញ 4K (3,840X1,100) ខ្នាត 32:9 ។ ដូច្នេះអ្នកអាចស្រមៃបាន ជាមួយនឹងម៉ាស៊ីនកម្លាំងខ្លាំង អេក្រង់កម្រិត 4K ដែលអាចបញ្ចេញកម្រិត ពណ៌ដុត និង មានសាច់ម៉ត់អញ្ចឹងហើយ តើចង់បានអីទៀត។ សម្រាប់លក្ខណ: សម្បត្តិខាងលើតាម ការធ្វើតេស្តផ្ទាល់របស់ ពួកគេបានអះអាងថា Asus ZenBook Pro Due មាន សមត្ថភាពអាចរត់ហ្គេមធំៗ និង ធ្វើការកាត់តរវីដេអូ បានយ៉ាងរលូន។ គួរបញ្ជាក់ផងដែរថា ZenBook Due ជាជម្រើសមួយទៀត ដែលមកជាមួយលក្ខណៈសម្បត្តិ ទាបជាមួយអេក្រង់ទំហំ 14 អ៊ីងកម្រិតបង្ហាញ FHD ប្រើ GPU ប្រភេទ MX250 ។ សម្រាប់តម្លៃរបស់ពួកវា នៅមិនទាន់មានការ បង្ហាញនៅឡើយ ខណៈ ដែលក្រុមហ៊ុនបានបញ្ជាក់ថា ពួកវាអាចនឹងដាក់លក់ ក្នុងទីផ្សារនៅត្រីមាសទីបី ក្នុងឆ្នាំនេះ ពោលគឺនៅចុងឆ្នាំនេះឯង។

 

 

សរុបមកនេះគឺជា ZenBook Due Pro 15 អ៊ីង ដែលមានលក្ខណៈសម្បត្តិខ្លាំង អមជាមួយអេក្រង់ 4K និង ZenBook Due 14 អ៊ីង ដែលមានលក្ខណៈសម្បតិ្ត ធម្មតាជាមួយនឹងអេក្រង់ FHD ។ ពួកវាសុទ្ធសឹង មានអេក្រង់ពីរដូចគ្នា ដែលអេក្រង់មួយទៀត ស្ថិតនៅលើក្តារចុច ការពារដោយកញ្ចក់គ្រើម មួយតង់ បន្ថែម ដែលនឹងមានចេញលក់ នៅចុងឆ្នាំនេះហើយ ខណៈតម្លៃនៅមិនទាន់ ដឹងនៅឡើយទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ