CAMBO REPORT

Popup Advertising5 seconds

AMD ទើប​តែ​ប្រកាស​ចេញ CPUs Ryzen 3000 Series (7nm) សមត្ថភាព​ខ្លាំង​ជា​មួយ​តម្លៃ​ធូរថ្លៃ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន AMD ទើបតែប្រកាសចេញនូវ កំពូលខួរក្បាលកុំព្យូទ័រ របស់ខ្លួនក្នុងព្រឹត្តិការណ៍ Computex ពិសេសសម្រាប់គម្រប់​ខួប 50ឆ្នាំរបស់ខ្លួននោះគឺ Ryzen 3000 CPUs ។ ជាមួយនឹងខួរក្បាលថ្មីនេះ ពួកគេអះអាងថាមិនត្រឹមតែល្បឿន កាន់តែលឿនប៉ុណ្ណោះទេ វាក៏ស៊ីថាមពលកាន់តែតិច ជាងមុនថែមទៀតហើយកាន់តែសំខាន់នោះ វាអាចប្រើជាមួយ Motherboard (AM4 Motherboard ) ស៊េរីចាស់មួយចំនួនបានទៀត។

 

 

Ryzen 3000 CPUs ចេញមកបួនម៉ូឌែល ដោយខុសគ្នាជាមួយនឹង ល្បឿន និង ចំនួន Cores នៃខួរក្បាល(CPUs) ។ សម្រាប់ CPUs Ryzen 3000 មានបួនម៉ូឌែលនិង ប្រាំជម្រើសដូចខាងក្រោម ៖

 

 

• Ryzen 5 ចែកចេញជាពីរ គឺ Ryzen 5 3600 Arc Zen 2 មាន CPU 6-Cores (12 Theads) 3.6GHz Boost up to 4.2GHz 35MB Cache (TDP 65វ៉ាត់) តម្លៃ 199$។ Ryzen 5 3600X Arc Zen 2 មាន CPU 6-Cores(12Theads) 3.8GHz Boots up to 4.4GHz 35MB Cache (TDP 95វ៉ាត់) តម្លៃ 249$។

• Ryzen 7 3700X  Arc Zen 2 មាន CPU 8-Cores(16 Theads) 3.6GHz Boost up to 4.4GHz 36MB Cache (TDP 65 វ៉ាត់) តម្លៃ 329$។

• Ryzen 7 3800X  Arc Zen 2 មាន CPU 8-Cores (16 Theads) 3.9GHz Boost up to 4.5GHz 36MB Cache (TDP 105 វ៉ាត់) តម្លៃ 399$ ។

• Ryzen 9 3900X Arc Zen 2 មាន CPU 12-Cores (24 Theads) 4.6GHz Boost up to 4.8GHz 70MB Cache (TDP 105វ៉ាត់) តម្លៃ 499$។

 

 

ដែលពួកវាសុទ្ធតែ ប្រើបច្ចេកវិទ្យា 7nm Processor និង គាំទ្របច្ចេកវិទ្យា PCIe 4.0 ទាំងអស់ហើយ កាន់តែគួរឱ្យចាប់អារម្មណ៍ គឺក្រុមហ៊ុន បានអះអាងថាវាមាន កម្លាំងមិនចាញ់ Intel Core i7-9700K នោះឡើយ។ 

ដូច្នេះសម្រាប់អ្នកដែល មានបំណងចង់តម្លើង PC សម្រាប់លេងហ្គេម កាត់តរវីដេអូ និង រចនាប្លង់អាចពិចារណាទៅលើពួកវាបាន តែអ្នកត្រូវរងចាំដល់ថ្ងៃទី 7 ខែកក្កដាទើបពួកវាចេញលក់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Window Central Tag: កុំព្យូទ័រ