CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​ម៉ាស៊ីនហ្គេម Xbox One S ម៉ូឌែល​ពិសេស Fortnite Edition ដែល​មាន​ពណ៌​ស្វាយ​យ៉ាងស្រស់ស្អាត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ពាក្យចចាមអារ៉ាម ដែលនិយាយថាក្រុមហ៊ុន Microsoft នឹងផលិតម៉ាស៊ីនហ្គេម Xbox One S ជម្រើសម៉ូឌែលថ្មី “Fortnite Edition” អាចទំនងជាមាន ពិតប្រាកដមែន ដោយនាពេលថ្មីៗនេះ មានរូបភាពលេចធ្លាយ បង្ហោះពេញអ៊ីនធឺណិត ហើយត្រូវបានរំពឹងទុកថា នឹងមិនត្រឹមតែប្ដូរពណ៌ប៉ុណ្ណោះ ដោយចំពោះផ្នែកកម្មវិធី Software ក៏ត្រូវបានអាបដេតថ្មី ខុសប្លែកពីមុនផងដែរ។ ប្រសិនបើយោងទៅតាម សារពត៌មានលេចធ្លាយ WinFuture បានអះអាងឲ្យដឹងថា ម៉ាស៊ីនហ្គេម Xbox One S ជម្រើសម៉ូឌែលថ្មីនេះ នឹងត្រូវទទួលបាន ពណ៌ស្វាយដ៏ស្រស់ស្អាត “Gradient Purple” ដោយសម្រាប់ដៃហ្គេម ក៏មានពណ៌ដូចគ្នាតែម្ដង។

 

 

មូលហេតុតែម៉ាស៊ីនហ្គេម Xbox One S Fortnite Edition បានសភាពខុសប្លែកច្រើន ពីម៉ូឌែលជំនាន់ដើម ដូច្នេះហើយសម្រាប់អ្នកជាវ ប្រាកដជាមិនអាច ខកចិត្តបាននោះឡើយ។ លើសពីនេះទៅទៀត ម៉ាស៊ីនហ្គេម Xbox One S Fortnite Edition គឺត្រូវបានដំឡើងហ្គេម Fortnite ឲ្យរួចជាស្រេចតែម្ដង ហើយបូករួមទាំង អាចធ្វើការប្រើប្រាស់ Xbox Live Gold បានរយះពេលចំនួន 1 ខែ, ទឹកប្រាក់ក្នុងហ្គេមចំនួន 2,000 V-Bucks និងទទួលបាន Skin ដែលឈ្មោះថា Dark Vertex ផ្ដាច់មុខថែមទៀតផង។ ចំណែកឯផ្នែកម៉ាស៊ីនខាងក្នុង គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Xbox One S ម៉ូឌែលស្តង់ដាអញ្ចឹងដែរ ដោយមានទំហំផ្ទុក 1TB មកស្រាប់តែម្ដង។

 

 

សរុបមក ប្រសិនបើពត៌មានលេចធ្លាយ ពិតជាត្រឹមត្រូវមែននោះ ម៉ាស៊ីនហ្គេម Xbox One S Fortnite Edition នឹងអាចចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ រីឯតម្លៃវិញនោះ នឹងអាចនៅក្រោម $336 ដុល្លារអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏អាចប្រហែលជា $299 ដុល្លារអាមេរិក ក្នុងសហរដ្ឋអាមេរិកផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម