CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ​ដាក់​លក់​ក្នុង​តម្លៃ 1 លាន​ដុល្លារ ដែល​មាន​ផ្ទុក​មេ​រោគ​ធំៗ​ចំនួន 6 ប្រភេទ​ខុសៗ​គ្នា!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ភាគច្រើនសម្រាប់វត្ថុ ដែលមានតម្លៃខ្លួនខ្ពស់ ជាងគេលើពិភពលោក គឺសុទ្ធមានប្រវតិ្តសាស្រ្ដដ៏អស្ចារ្យ ឬក៏មានអាយុកាលយូរ ប៉ុន្ដែសម្រាប់វត្ថុមួយចំនួន ដែលមានតម្លៃថ្លៃៗនោះ ក៏មិនប្រាកដច្បាស់ថា មានសុវត្ថិភាពល្អ នៅពេលរក្សាទុក វត្ថុទាំងនោះឡើយ។  រហូតមកដល់ពេលថ្មីៗនេះ យើងក៏ប្រទះឃើញមាន កុំព្យូទ័រយួរដៃមួយ ដែលដាក់ឈ្មោះឲ្យថា “The Persistence of Chaos” និងមានលក្ខណៈពិសេស ដោយផ្ទុកមេរោគធំៗ ដល់ទៅចំនួន 6 ប្រភេទខុសៗគ្នា ហើយក៏បានដាក់លក់ ក្នុងតម្លៃលើសជាង 1 លានដុល្លារអាមេរិក ថែមទៀតផង។

 

 

ចំពោះកុំព្យូទ័រយួរដៃ ដ៏គ្រោះថ្នាក់មួយនេះ គឺត្រូវបានផលិតដោយ សិល្បករក្នុងអ៊ីនធឺណិតម្នាក់ ដែលមានឈ្មោះហៅក្រៅថា Guo O Dong (GOD) ហើយគាត់បាន បញ្ចូលនូវមេរោគ Malware ដល់ទៅចំនួន 6 ប្រភេទ ជាលក្ខណៈគ្រោះថ្នាក់បំផុត ទូទាំងពិភពលោក ប៉ុន្ដែវានៅមានសុវត្ថិភាព ល្អឥតខ្ចោះដដែល លុះត្រាតែនៅពេល លោកអ្នកភ្ជាប់ប្រព័ន្ធ Wi-Fi ឬក៏បានដោត USB Flash តែប៉ុណ្ណោះ ទើបមេរោគទាំងអស់នោះ អាចឆ្លងតគ្នាបាន។ ចំណែកឯមេរោគទាំងអស់នេះ គឺបានផ្ទុកក្នុងកុំព្យូទ័រយួរដៃ Samsung NC10-14GB ដើម្បីពលីលើការ ពិសោធន៍ថ្មីមួយនេះ។

 

លោក Guo O Dong បានបញ្ចូលនូវមេរោគ “ILOVEYOU” ដែលកើតមានក្នុងឆ្នាំ 2000 ដោយភាគច្រើនបង្ហាញខ្លួនជា លិខិតស្នេហាក្នុងសារអ៊ីម៉ែល ហើយលើសពីនេះទៅទៀត មេរោគមួយឈ្មោះថា “WannaCry” ដែលចាប់ផ្ដើមធ្វើការ វាយប្រហារសហាវបំផុត តាមលក្ខណៈសកម្មភាព បិទកុំព្យូទ័រទាំងអស់ នៅតាមមន្ទីរពេទ្យ និងរោងចក្រជាច្រើន ជុំវិញពិភពលោក កាលពីក្នុងឆ្នាំ 2017 កន្លងទៅមុននេះ ដោយបានស្តីបន្ទោសថា ប្រទេសកូរ៉េខាងជើង គឺជាអ្នកបង្កើតឡើង។

 

 

សរុបមក មូលហេតុដែល កុំព្យូទ័រយួរដៃ ដែលមានផ្ទុកមេរោគ សាហាវៗមួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 1 លានដុល្លារអាមេរិក គឺដោយសារតែបាន គណនាប៉ាន់ស្មានឲ្យដឹងថា មេរោគទាំងប្រាំមួយមុខនេះ បណ្តាលឲ្យខូចខាត លើផ្នែកសេដ្ឋកិច្ច ដល់ទៅតម្លៃសរុបចំនួន 95 ពាន់លានដុល្លារអាមេរិក ឯណោះ។ អ្នកទាំងអស់គ្នា អាចធ្វើការទស្សនាមើល ការផ្សាយផ្ទាល់នៃ កុំព្យូទ័រយួរដៃមួយនេះបាន ដោយ ចុចទីនេះ ហើយត្រួតពិនិត្យមើល ផ្នែកតម្លៃទៀតផង ដោយនាពេលបច្ចុប្បន្ននេះ បានកើនឡើងដល់ 1.2 លានដុល្លារអាមេរិកហើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ