CAMBO REPORT

Popup Advertising5 seconds

ខ្សែ​ក្រ​វ៉ាត់​នេះ អាច​ជួយ​ផ្តល់​កម្តៅ​ឱ្យ​អ្នក​ជិះឡាន ​ផលិត​ជា​ពិសេស​ដោយ Mercedes-Benz

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Mercedes-Benz តែងតែនាំមុខគេក្នុងការ នាំយកនូវបច្ចេកវិទ្យា សុវត្ថិភាពដ៏មានប្រយោជន៍មកបំពាក់លើប្រភេទរថយន្តរបស់ខ្លួន។ កាលពីពេលថ្មីៗនេះដើម្បី ជួយឱ្យខ្សែក្រ​វ៉ាត់កៅអី របស់ខ្លួនកាន់តែមានប្រយោជន៍ពួកគេបានព្យាយាម ស្វះស្វែងរកបច្ចេកវិទ្យា ដើម្បីមកបំពាក់បន្ថែម ដូចជាបន្ថែមរន្ធ USB (USB belt buckles) ជាដើម។ បន្ថែមពីលើនេះទៀត ពួកគេកំពុងសិក្សាដើម្បី នាំយកនូវបច្ចេកវិទ្យាថ្មីគឺ Heated Seatbelts មកបំពាក់នៅលើខ្សែក្រ​វ៉ាត់កៅអី របស់ពួកគេ។

 

 

Heated Seatbelts ជាមុខងារថ្មីមួយ អាចជួយដល់អ្នកប្រើក្នុងការ រក្សារកំដៅខ្លួន ពិសេសស្មារ និង ពោះតែម្តង។ ប្រាកដណាស់នៅពេល អ្នកបើកបរយូរ ឫក្នុងចម្ងាយផ្លូវឆ្ងាយ ពិសេសនៅពេលអាកាសធាតុត្រជាក់វាពិតជានឹង បណ្តាលឱ្យរាងកាយយើង ចុករោយ ពិសេសសីតុណ្ហភាពក្នុងខ្លួនយើងតែម្តង។ ដូច្នេះដើម្បីឱ្យខ្សែក្រ​វ៉ាត់ កៅអីកាន់តែមានប្រយោជន៍ Mercedes-Benz ព្យាយាមឱ្យខ្សែក្រ​វ៉ាត់កៅអីនេះមានសមត្ថភាព ការពារជីវិតកាន់តែខ្ពស់។ ជាពិសេស Heated Seatbelts កាន់តែមានប្រយោជន៍សម្រាប់ប្រទេស ដែលមានអាកាសធាតុត្រជាក់ ព្រោះវាអាចផ្តល់កម្តៅ ដ៏សមស្របដល់រាងកាយខណៈពេលប្រើប្រាស់វា។ ដូច្នេះវាប្រាកដណាស់ សម្រាប់អ្នកអង្គុយកៅអីក្រោយ ល្អបំផុតត្រូវតែពាក់វាដោយសារមុខងារថ្មីនេះ។ តាមការសិក្សាសម្រាប់ អ្នកអង្គុយក្រោយភាគតិចណាស់ ដែលដាក់ខ្សែក្រ​វ៉ាត់កៅអីព្រោះដោយសារពួកគេយល់ថា មានតែអ្នកកៅអីមុខទេ ដែលប្រឈមខ្លាំងជាមួយការប៉ះទង្កិច។ យើងបានដឹងហើយថា Mercedes-Benz សម្បូរទៅដោយបច្ចេកវិទ្យា ល្អៗដែលជួយសម្រួលដល់អ្នកប្រើរថយន្តរបស់ ពួកគេ។ បច្ចេកវិទ្យាដែលមានប្រយោជន៍ ទាំងនោះយើងឃើញមាន ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និង ពាក់កណ្តាលស្វ័យប្រវត្តិ ដែលមាននាទីយ៉ាងសំខាន់។ មុខងារ Advanced Automated System វាប្រើសម្រាប់ជំនួយនៅពេលដែល ឧបករណ៍ចាប់សញ្ញាតាមដាន ឃើញពី ភាពបាត់ម្ចាស់ការ ឫការបាត់ស្មារតីរបស់អ្នកបើកបរនោះរថយន្ត នឹងប្តូរទៅបើកបរដោយ ស្វ័យប្រវត្តិភ្លាម។

 

 

សរុបមកវាមុខងារ Heated Seatbelts នេះគឺជាមុខងារល្អមួយ ដែលជួយឱ្យខ្សែក្រ​វ៉ាត់កៅអី កាន់តែមានប្រយោជន៍សមស្របក្នុងការប្រើ ទាំងអ្នកអង្គុយនៅកៅអីខាងក្រោយ។ សង្ឃឹមថាក្រុមហ៊ុននិង អាច អភិវឌ្ឍន៍ វាអោយលេចចេញជារូបរាង បានឆាប់ៗដើម្បីយកមកប្រើប្រាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Car And Driver Tag: យានយន្ត