CAMBO REPORT

Popup Advertising5 seconds

វេបសាយ Best Buy លុបចោលការកក់ទុកស្មាតហ្វូនអេក្រង់បត់ Galaxy Fold ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy Fold ជាស្មាតហ្វូនដែលមាន អេក្រង់អាចបត់បានដំបូងគេ ដែលត្រូវបានដាក់បង្ហាញ នៅឆ្នាំនេះពី Samsung បន្ទាប់ពីថ្ងៃនោះពួកគេ ក៏បានបើកឱ្យធ្វើការកក់ទុក រហូតដាច់ស្តុកតែម្តង ព្រោះការកុម្មង់ទុក ពីអតិថិជនមានច្រើនមែនទែន។ ប៉ុន្តែវាក៏មានបញ្ហាដែល ជម្រុញឱ្យពួកគេបន្តពន្យាពេល ដាក់លក់ប្រភេទស្មាតហ្វូន អេក្រង់បត់នេះ នោះឯងដែលជម្រុញឱ្យ វេបសាយល្បី Best Buy សម្រេចធ្វើការលុបចោលនូវការកក់ទុកមុន របស់អតិថិជនរបស់ខ្លួន សម្រាប់ស្មាតហ្វូននេះ។

 

 

កាលពីមួយរយៈមុននេះ បន្ទាប់ពីមានអ្នកបាន ប្រើស្មាតហ្វូន Galaxy Fold ពួកគេក៏ប្រទះឃើញនូវ បញ្ហាខ្លះៗដែលតម្រូវឱ្យ Samsung ដោះស្រាយជាបន្ទាន់ ។ ត្បិតថាក្រុមហ៊ុនរកឃើញ ដំណោះស្រាយរួចក្តីតែពួកគេនៅតែមិនទាន់ បញ្ជាក់ពីថ្ងៃបញ្ចេញលក់ ដដែល។ អ្វីដែលពួកគេបញ្ចាក់ នោះគឺមូលហេតុមកពីពួកគេចង់ឱ្យអតិថិជនរបស់ខ្លួន ទទួលបានបទពិសោធន៍ដ៏ល្អ បំផុតពីស្មាតហ្វូន តម្លៃខ្ទង់ 2K ដុល្លានោះ។ ដែលនេះធ្វើឱ្យជិះឥទ្ធិពល ដល់វេបសាយ Best Buy ខណៈដែលអតិថិជនរបស់ ពួកគេកំពុងរងចាំការមកដល់នេះស្មាតហ្វូន អេក្រង់បត់នេះតែមិនអាច កំណត់ថ្ងៃបាន។ ដើម្បីឆ្លើយតបបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ Best Buy បានធ្វើការផ្ញើរសារបញ្ជាក់ពីការ លុបចោលនូវការកក់ទុកទាំងអស់ សម្រាប់ស្មាតហ្វូនអេក្រង់បត់ Galaxy Fold រួចរាល់ហើយ។ ស្របគ្នានេះពួកគេក៏ ជូនជាការដូសងជម្ងឺចិត្ត ដល់អតិថិជនរបស់ខ្លួន ជាមួយនឹងកូដក្នុងការ ទិញទំនិញរបស់ខ្លួន ក្នុងតម្លៃ 100$ ផងដែរ។ ដូចប្រិយមិត្តបានដឹងរួចមកហើយ ស្មាតហ្វូនដែលមានការជឿជាក់ ខ្ពស់ពីសុវត្ថិភាពក្នុងការប្រើប្រាស់ មានច្រើនក្នុងនោះក៏មាន Samsung ដូចគ្នាដែរ។ មូលហេតុនេះហើយទើប Samsung ព្យាយាម និង ប្រុងប្រយ័ត្នខ្ពស់ក្នុងការ បញ្ចេញស្មាតហ្វូនរបស់ពួកគេ។ Galaxy Fold ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ពួកគេ ត្បិតថាវាជួបបញ្ហាជាមួយ អេក្រង់បង្ហាញ និង កត្តាធូលីចូលក្តី យ៉ាងណាបញ្ហាទាំងនេះគឺនឹង ត្រូវដោះស្រាយបាន ពេញលេញគ្រាន់តែ ត្រូវការពេលបន្ថែមប៉ុណ្ណោះ។

 

 

សរុបមកយើងគ្រាន់តែ ចង់ប្រាប់ទៅប្រិយមិត្ត ដែលកំពុងរងចាំស្មាតហ្វូន អេក្រង់បត់ Galaxy Fold ថាសម្រាប់ពេលនេះក្រុមហ៊ុន កំពុងព្យាយាមកែប្រែ និង ដោះស្រាយបញ្ហាមួយចំនួន ដែលមានលើវាដូច្នេះអ្នកត្រូវបន្តរងចាំ បន្តិចទៀតរហូតបញ្ហាទាំងនេះ ត្រូវបានដោះជាស្ថាពរ ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: CNN Tag: Lifestyle