CAMBO REPORT

Popup Advertising5 seconds

សាមសុង​ដាក់​លក់ Galaxy Tab A 2019 ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកទល់ពេលនេះចំនួន អ្នកនិយមប្រើប្រាស់ ថេប្លេតរបស់ សាមសុង នៅតែហក់ឡើងកាន់តែខ្លាំង! ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនក៏បានដាក់លក់ ជាផ្លូវការនូវ Samsung Galaxy Tab A 2019 ។ គួរំឭកថា Samsung Galaxy Tab A 2019 នេះគឺជាថេប្លេត ដែលកំពុងតែទទួល បានការចាប់អារម្មណ៍ខ្លំាង ដោយពួកគាត់តែងតែ ធ្វើការសាកសួរ ដល់ក្រុមហ៊ុនថា តើពេលណាដែល ម៉ូឌែលនេះនឹងមកដល់ និងដាក់លក់ក្នុងប្រទេសកម្ពុជាយើង។

 

 

ដើម្បីឆ្លើយតប និងបំពេញតាម តម្រូវការរបស់អតិថិជន របស់ខ្លួនទាំងអស់ ក្រុមហ៊ុនក៏មិនបង្អង់យូរដោយធ្វើការដាក់លក់ជូន អតិថិជននៅថ្ងៃនេះតែម្តង ក្នុងតម្លៃត្រឹមតែ 319 ដុល្លារប៉ុណ្ណោះ!! ចំពោះតម្លៃនេះផងដែរ អតិថិជនទាំងអស់ពិតជា មានចម្ងល់ថាតើ Samsung Galaxy Tab A 2019 តម្លៃត្រឹមតែប៉ុណ្ណេះ នឹងមានចំណុចពិសេស អ្វីប្លែកខ្លះ និងអស្ចារ្យជាងមុនប៉ុណ្ណានោះ! ដូច្នេះសូមមកមើលចំណុចខ្លាំង និងទំនើបទាន់សម័យទាំងអស់គ្នា!

 

 

***លក្ខណៈសម្បត្តិ និងចំណុចពិសេសៗរបស់ Samsung Galaxy Tab A 2019 ៖

- កម្រាស់៖      7.5 mm ស្តើងជាងមុន
- ទម្ងន់៖      470g ស្រាលជាងមុន
- រូបរាង៖      ស្តើង ស្រាល ស្រោបដោយលោហៈរលោងស្អាតធន់
- អេក្រង់៖    ធំជាងមុន ភ្លឺច្បាស់ល្អ និងមានទំហំ 10.1 អ៊ីញ បង្ហាញរូបភាពក្នុង  កម្រិត   1920 x 1200 (224 ppi) ស្ទើរតែគ្មានគែម!
- កាមេរ៉ាមុខ៖      8MP
- កាមេរ៉ាក្រោយ៖    5MP
- រន្ធបំពងសំឡេង៖    Dual Stereo Speaker ដោយ Dolby Atmos 3D Effect ឮលាន់បុកងំល្អ
- ប្រព័ន្ធប្រតិបត្តិការ៖    Lassen O+ (Octa 2 x 1.8 GHz + 6 x 1.6 GHz)
- អង្គចងចាំ(រ៉េម)៖    3GB
- អង្គផ្ទុក(រ៉ូម)៖    32GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- ថាមពលថ្ម៖      6,150 mAh
- ជម្រើស 3 ពណ៌៖    ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាស

 

ចំណុចដែលរឹតតែពិសេសសម្រាប់ Samsung Galaxy Tab A 2019 នេះគឺអាចធ្វើឱ្យអ្នកប្រើប្រាស់ ទាំងអស់ទទួលបាននូវបទពិសោធន៍ យ៉ាងរីករាយក្នុងការមើលរូបភាព ទស្សនាខ្សែភាពយន្ត និងការលេងហ្គេមកម្សាន្តនានា! ជាពិសេសក៏មានបំពាក់ ជាមួយនឹងមុខងារ Kids Home ដែលអាចឱ្យកូនៗរបស់ លោកអ្នករីករាយ ជាមួយនឹងការកម្សាន្ត ព្រមទាំងការពារពួកគេពី ការប្រើប្រាស់ខុសបែបបទ ថែមទាំង ការពារការបាត់បង់ ឯកសារឳពុកម្តាយ ពេលក្មេងលេងថេប្លេតបានផងដែរ។ រីឯមុខងារ Family Group Share វិញគឺផ្តល់ ភាពងាយស្រួល និងភាពរីករាយក្នុងការចែករំលែកនូវ រូបថត ប្រតិទិន ការកត់ចំណាំ ឬការរំឭកផ្សេងៗបានយ៉ាងងាយផងដែរ!

 

 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ថេប្លេត