CAMBO REPORT

Popup Advertising5 seconds

មិន​ទាន់​ប្រើ​ iOS​ 12.3​ បាន​ក្តៅ​ដៃ​ផង​ ឥលូវ​នេះ​ Apple​ បញ្ចេញ​ iOS​ 12​.3.1​ ជា​ជំនាន់​ផ្លូវការ​ថ្មី​មក​ទៀត​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីជាងមួយសប្តាហ៍មុន Apple បានធ្វើការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.3 ជាផ្លូវការ ចូលមកជំនួសកំណែអាប់ដេត iOS 12.2 ដើម្បីបន្ថែមភាពទាន់សម័យលើ iDevices និងផ្តោតសំខាន់ សម្រាប់ការ Support កម្មវិធី TV របស់ Apple ផងដែរ។ បន្ទាប់ពីបានបញ្ចេញ iOS 12.3 ជាផ្លូវការ រូចមក Apple ក៏បានដាក់ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី មួយទៀត នោះគឺ iOS 12.3.1 ដែលស្ថិតក្នុងជំនាន់ Beta ប៉ុណ្ណោះ ស្រាប់តែថ្ងៃនេះ Apple បានធ្វើការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.3.1 ជាជំនាន់ផ្លូវការ យ៉ាងប្រញាប់ប្រញាល់ តែម្តង។ តើវាមានបញ្ហាអីមែន?  

 

ពិតមែនហើយ នៅក្នុងថ្ងៃនេះ Apple បានធ្វើការបញ្ចេញ iOS 12.3.1 ដាក់អោយប្រើប្រាស់ ជាផ្លូវការហើយ ដោយការចេញយ៉ាងតក់ក្រហល់ បែបនេះ គឺដើម្បីជួសជុលកំហុសបន្តិចបន្តួច ដែលទើបនឹងបានកើតឡើង ថ្មីៗនេះ ដោយបានធ្វើអោយ iPhone និង iPad មួយចំនួន មិនអាចធ្វើការហៅចេញ ឬទទួលការ Call តាមរយៈ VoLTE បាន និងបញ្ហាទាក់ទង ជាមួយការផ្ញើសារ ជាដើម។ យ៉ាងណា បញ្ហានេះ បានកើតមាននៅលើ តំបន់មួយចំនួន ដែលប្រើ VoLTE Call តែប៉ុណ្ណោះ ហើយក្រៅពីដោះស្រាយ ចំនុចមួយនេះ iOS 12.3.1 ក៏បញ្ចេញមក ដើម្បីជួសជុលលើបញ្ហាតូចៗមួយចំនួន ដែលអ្នកប្រើប្រាស់កំពុងជួបប្រទះ ផងដែរ។ ដូច្នេះប្រសិន iPhone របស់អ្នកកំពុងជួបបញ្ហានានា គឺអាចតម្លើងមកកាន់ ជំនាន់ផ្លូវការថ្មីនេះបាន ប៉ុន្តែប្រសិនបើគ្មានបញ្ហាអីនោះទេ មិនចាំបាច់តម្លើង ក៏បានដែរ។ iOS 12.3.1 ជាជំនាន់ផ្លូវការនេះ រឹតតែមានភាពប្រសើរ សម្រាប់ iPhone និង iPad ស៊េរីថ្មី ដើម្បីអោយវាមានដំណើរការ កាន់តែរលូនល្អជាងមុន ថែមមួយកម្រិតទៀត។

 

សរុបមក នេះក៏ជាដំណឹងល្អមួយ ដែលខាង Apple បានធ្វើការបញ្ចេញ iOS 12.3.1 ជាផ្លូវការ សម្រាប់ដោះស្រាយបញ្ហា ដែលកើតឡើង បានលឿនរហ័ស បែបនេះ។ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ iOS 12.3 និងជំនាន់ផ្លូវការ Version ក្រោមហ្នឹងទាំងអស់ បើសិនមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.3.1 នេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ហើយរង់ចាំដល់ពេញ ជាការស្រេច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: ទូរស័ព្ទ