CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​ចិន Lenovo នៅ​មិន​ទាន់​មាន​គម្រោង​បង្កើត​បន្ទះ​ឈីប និង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ខ្លួន​នៅ​ឡើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុននៅចិន Huawei ត្រូវបានហាមឃាត់ និងផ្អាកការងារដោយ សហរដ្ឋអាមេរិក ពីការធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទាំងអស់ ដែលមានមូលដ្ឋាន លើទឹកដីរបស់អាមេរិកហើយនោះ Huawei បានប្រាប់ឲ្យដឹងថា បានត្រៀមខ្លួនរួចជាស្រេច ចាប់តាំងពីមួយឆ្នាំមុន ហើយមានឧបករណ៍ ស្ដុកទុកគ្រប់គ្រាន់ សម្រាប់ដំណើរការអាជីវកម្ម បានប្រហែលជាប៉ុន្មានខែ ខាងមុខទៀតឯណោះ។ ទោះបីជាយ៉ាង សម្រាប់ក្រុមហ៊ុនចិន Lenovo ឯណោះវិញ បានបញ្ជាក់ថា ខ្លួនមិនទាន់មានគម្រោង ក្នុងការផលិតបន្ទះឈីប ហើយនិងប្រព័ន្ធប្រតិបត្តិការ OS ដោយខ្លួនឯង នៅឡើយទេ។

លើសពីនេះ Huawei ក៏បានប្រកាសប្រាប់ បន្ថែមទៀតថា ខ្លួនកំពុងតែធ្វើការបង្កើត ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន (រំពឹងទុកថាជា Hongmong OS) និងកម្មវិធីថ្មី ផ្សេងមួយទៀត ដើម្បីមកបង្ហាញខ្លួន ជំនួសឲ្យកម្មវិធី Google Play Store ថែមទៀតផង។ បើទោះបីជា នាពេលបច្ចុប្បន្ននេះ កម្រិតនៃការកើនឡើង អំពីភាពភ័យខ្លាចថា ក្រុមហ៊ុនបច្ចេកវិទ្យា មកពីប្រទេសចិន ដែលធ្វើអាជីវកម្មក្នុង សហរដ្ឋអាមេរិក នឹងអាចប្រឈមមុខ ជួបជោគវាសនា ដូចគ្នានឹងក្រុមហ៊ុន Huawei តែសម្រាប់ក្រុមហ៊ុនចិន Lenovo វិញ ដូចជាមិនបារម្មណ៍ សោះឡើយ។ 

 

បន្ទាប់ពីលោក Yang Yuanqing ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Lenovo បាននិយាយថា ខ្លួនមិនទាន់ត្រូវការមាន ប្រព័ន្ធប្រតិបត្តិការ និងបន្ទះឈីប ផ្ទាល់ខ្លួននៅឡើយ ហើយគាត់ក៏បាន ឆ្លើយតបបន្ថែមទៀតថា ក្រុមហ៊ុនរបស់ខ្លួន មិនចាំបាច់ត្រូវការ គ្រឿងឯកទេសរបស់ខ្លួនឯង សព្វគ្រប់ពេកនោះទេ ដោយគ្រាន់តែ ធ្វើការងាររបស់យើង ឲ្យតែល្អទៅបានហើយ។ ចំពោះមតិយោបល់ ចេញពីនាយកប្រតិបត្តិ នៃក្រុមហ៊ុន Lenovo ថ្មីមួយនេះ គឺត្រូវបានប្រកាសឡើង ប៉ុន្មានថ្ងៃបន្ទាប់ពី Huawei ត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីខ្មៅ ផ្នែកពាណិជ្ជកម្ម ដោយសហរដ្ឋអាមេរិក ដែលរារាំងមិនឲ្យ ជាវគ្រឿងបច្ចេកវិទ្យា ពីក្រុមហ៊ុនអាមេរិក តទៅទៀតឡើយ។

ក្រៅពីនេះ មានរបាយការណ៍ លេចធ្លាយថ្មីមួយថា ក្រុមហ៊ុនចិនមួយចំនួនទៀត នឹងអាចត្រូវបាន បន្ថែមទៅក្នុងបញ្ជីខ្មៅ ដោយសហរដ្ឋអាមេរិក ដែលទាក់ទងទៅនឹង ការរក្សាសន្តិសុខជាតិ ដោយឡែកសម្រាប់ ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់ដឹងថា ក្រុមហ៊ុនចិនមួយណាទៀត ដែលនឹងត្រូវជួបជោគវាសនា ដូច Huawei នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: Lifestyle