CAMBO REPORT

Popup Advertising5 seconds

សេនស័រ​កាមេរ៉ា​ទំហំ 64MP នឹង​អាច​ត្រូវ​បំពាក់​លើ Samsung Galaxy A70s នា​ពេល​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលប្រហែលជា 2 សប្ដាហ៍មុននេះ Samsung បានប្រកាសចេញនូវ សេនស័រកាមេរ៉ាស៊េរីថ្មី ដែលមានទំហំធំដល់ទៅ 64 មេហ្គាភិចសែល (Bright GW1) ដែលវាគឺជាសេនស័រកាមេរ៉ា ទំហំធំជាងគេបង្អស់ សម្រាប់បំពាក់លើស្មាតហ្វូន ហើយត្រូវបានរំពឹងទុកថា នឹងអាចចាប់ផ្ដើមធ្វើការ ផលិតជាលក្ខណៈខ្នាតធំ នៅក្នុងពាក់កណ្តាលឆ្នាំ 2019 នេះ ថែមទៀតផង។ ហេតុដូច្នេះហើយ ក៏មានរបាយការណ៍ថ្មីមួយ ចុះផ្សាយឲ្យបានដឹងថា ក្រុមហ៊ុន Samsung មិនចង់រង់ចាំយូរឡើយ ដោយនឹងអាចប្រើប្រាស់ សេនស័រកាមេរ៉ាថ្មីនេះ ភ្លាមៗតែម្ដង សម្រាប់ស្មាតហ្វូនម៉ូឌែលក្រោយៗ។

ខណៈពេលដែល អ្នកគាំទ្រជាច្រើន កំពុងមានក្ដីសង្ឃឹមថា ស្មានហ្វូនម៉ូឌែល Galaxy Note 10 នឹងត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ា 64MP ស៊េរីថ្មីមួយនេះ ដោយឡែក Samsung អាចនឹងមានគម្រោង ចង់យកទៅប្រើប្រាស់នៅលើ ស្មាតហ្វូនត្រកូល A របស់ខ្លួនជាមុនសិន ទើបបានសម្រេចចិត្ត ដាក់ឲ្យស្មាតហ្វូន លំដាប់កំពូលៗ ប្រើតាមក្រោយទៀត។ ស្របនឹងពេលថ្មីៗនេះ ក៏មានពត៌មានលេចធ្លាយ ចេញពីប្រទេសកូរ៉េខាងត្បូង ដោយបានអះអាងថា ស្មាតហ្វូនម៉ូឌែល Galaxy A70s នឹងក្លាយជាស្មាតហ្វូនដំបូង របស់ក្រុមហ៊ុន Samsung ដែលមានបំពាក់ដោយ សេនស័រកាមេរ៉ាទំហំ 64MP ផងដែរ។ 

 

ស្មាតហ្វូនម៉ូឌែល Galaxy A70s គឺត្រូវបានគេរំពឹងទុកថា នឹងអាចបង្ហាញខ្លួនលើទីផ្សារ នៅពាក់កណ្តាលឆ្នាំ 2019 នេះ ក៏ប៉ុន្ដែមិនទាន់ប្រាកដច្បាស់ថា នឹងត្រូវបាន Samsung ប្រកាសចេញឲ្យបានមុន ឬក៏ក្រោយ  ស្មាតហ្វូនម៉ូឌែល Galaxy Note 10 នៅឡើយទេ។ ស្មាតហ្វូនត្រកូល A ចេញលក់នៅក្នុងឆ្នាំ 2019 នេះ គឺហាក់បីដូចជា មានលក្ខណៈល្អប្រសើរ ជាងកាលពីឆ្នាំមុនៗ ហើយក៏បានបូកបញ្ចូលគ្នា ជាមួយនឹងស្មាតហ្វូនត្រកូល J ថែមទៀតផង ដោយបន្ទាប់ពី Samsung បានប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដែលបំពាក់បច្ចេកវិទ្យាថ្មីៗ ទៅឲ្យស្មាតហ្វូនកម្រិតមធ្យម មុននឹងយកទៅប្រើនៅលើ ស្មាតហ្វូនលំដាប់កំពូល ហើយក៏បានដាក់លក់ ក្នុងតម្លៃសមរម្យថែមទៀត។

សរុបមក កាលពីពេលថ្មីៗនេះ យើងក៏ទទួលបាន របាយការណ៍ថា Samsung កំពុងធ្វើការផលិត ស្មាតហ្វូនចំនួន 4 ម៉ូឌែលខុសៗគ្នាទៀត ដែលក្នុងចំណាមនោះ ក៏អាចមានម៉ូឌែល Galaxy A70s ផងដែរ ហើយសម្រាប់ពត៌មានបន្ថែម សូមប្រិយមិត្តអ្នកអាន រង់ចាំតាមដាន នៅពេលក្រោយបន្ដទៀត បន្ទាប់ពីក្រុមការងារ ខេមបូ រីផត ទទួលបានរបាយការណ៍ លេចធ្លាយថ្មីៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ