CAMBO REPORT

Popup Advertising5 seconds

Lenovo Z6 Lite ចេញជាផ្លូវការ ប្រើឈីប Snapdragon 710 និងមានកាណុងកាមេរ៉ាក្រោយ 3 គ្រាប់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការបង្ហាញខ្លួនរបស់ម៉ូឌែល Z6 Pro ជាផ្លូវការ បានមួយរយៈមក គឺថាថ្មីៗនេះ ក្រុមហ៊ុន Lenovo បាននាំយកស្មាតហ្វូន ជាខ្សែស្រឡាយ Z6 មួយស៊េរីទៀត ដោយវាមានឈ្មោះហៅថា Z6 Youth Edition ឬអាចហៅ Z6 Lite ក៏បានដែរ។ វាជាស្មាតហ្វូន ស្ថិតនៅក្នុងកម្រិត លំដាប់ថវិកា មានរចនាម៉ូតឆកតំណក់ទឹក លើអេក្រង់ ប្លែកខុសពីម៉ូឌែល Z6 Pro បន្តិច និងមានកាណុងកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ ចុះចំពោះលក្ខណៈសម្បត្តិវិញ យ៉ាងណាដែរ? សូមតាមដានជាមួយយើង ដូចខាងក្រោមនេះ៖

Lenovo Z6 Lite បំពាក់មកជាមួយ អេក្រង់ទំហំ 6.3 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 1080 x 2340 ភិចសែល មានកម្រិត Aspect Ratio 19.5:9 និង Support ជាមួយ HDR10 ផងដែរ។ ត្រង់ឆកតំណក់ទឹក វាជាលេនកាមេរ៉ាខាងមុខ មានទំហំ 16 មេហ្គាភិចសែល ដែលនឹងផ្តល់អោយគុណភាពថត Selfie បានកាន់តែប្រសើរ ហើយសម្រាប់កាមេរ៉ាខាងក្រោយ វិញ មានទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 ជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 ជាលេន Telephoto + 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 ជាលេន Wide-angle។ វាក៏មានបំពាក់សេនស័រ សម្រាប់ស្កេនម្រាមដៃ នៅចំកណ្តាលខ្នងខាងក្រោយ ដើម្បីរក្សាប្រព័ន្ធសុវត្ថិភាព លើស្មាតហ្វូនមួយនេះ ផងដែរ។ 

ទៅលើផ្នែកកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 710, មានបំពាក់រ៉េមទំហំ 4GB / 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 64GB / 128GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែមមេម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែម បានដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការផ្ទុកឆាប់ពេញនោះទេ។ Z6 Lite ដំណើរការដោយ Android 9 Pie ចេញពីប្រអប់តែម្ដង ស្រោបឡើងដោយស្បែក ZUI 11 និងមានថ្មទំហំ 4050mAh អាចប្រើប្រាស់ជាមួយនឹងដុំសាកថ្ម សាកថ្មបានលឿន កម្លាំង 15W តាមរយៈរន្ធ USB ប្រភេទ C និងមានរន្ធដោតកាស 3.5 មីលីម៉ែត្រ។

អញ្ចឹង សម្រាប់ Lenovo Z6 Lite នេះ គឺមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Knight Black និងពណ៌ Magic Stardust ដែល ខាងក្រុមហ៊ុន នឹងធ្វើការដាក់លក់ នៅក្នុងតម្លៃ៖ 

 

• RAM 4GB + អង្គចងចាំ 64GB តម្លៃ 158 ដុល្លារ

• RAM 6GB + អង្គចងចាំ 64GB តម្លៃ 202 ដុល្លារ

• RAM 6GB + អង្គចងចាំ 128GB តម្លៃ 245 ដុល្លារ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ