CAMBO REPORT

Popup Advertising5 seconds

MacBook Pro ស៊េរី​ថ្មីអាច​មាន​មក​ជាមួយ​អេក្រង់​ធំ​ជាង​មុន និង​ប្រើ​​អេក្រង់​ថ្លៃ​របស់ Samsung

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

MacBook Pro 13 អុីង និង MacBook Pro 15 អុីងជាប្រភេទកុំព្យូទ័រ យួរដៃដ៏ពេញនិយម ជាមួយគុណភាពនៃការផលិត និង លក្ខណៈសម្បត្តិខ្លាំង ដែលអាចបំពេញនូវ សេចក្តីត្រូវការបានច្រើន។ ប៉ុន្តែចំណុចចន្លោះប្រហោងបន្តិចនោះគឺ វាប្រើប្រភេទកញ្ចក់បង្ហាញ IPS ដែលជំនួយដោយបច្ចេកវិទ្យា Retina Display ត្បិតថាអេក្រង់វាល្អប៉ុន្តែ វាច្រើនជំនាន់ហើយដែល មិនទាន់មានការផ្លាស់ប្តូរ ជាដុំកំភួនអ្វីធ្វើឱ្យមានការសាទរនៅឡើយ។ ប៉ុន្តែពេលនេះមានពត៌មាន ថ្មីមួយពីប្រភពក្រៅប្រទេស បានលើកឡើងថា MacBook Pro 16 អុីងថ្មីនឹងមានប្រើនូវ ប្រភេទកញ្ចក់បង្ហាញ OLED របស់ក្រុមហ៊់ុន Samsung ។

 

 

បើនិយាយពី MacBook Pro គឺមានប្រិយមិត្តស្គាល់ភាគច្រើន ព្រោះវាជាប្រភេទកុំព្យូទ័រយួរដៃ មានតម្លៃជាមួយលក្ខណៈសម្បត្តិល្អ ពិសេសអេក្រង់ដ៏ដិតច្បាស់ ដែលក្រុមហ៊ុនហៅថា Retina Display នោះ។ យ៉ាងណាសម្រាប់អេក្រង់នេះ នៅបន្តប្រើប្រភេទកញ្ចក់បង្ហាញ IPS ច្រើនជំនាន់មកហើយ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា គេចេញប្រភេទកញ្ចក់បង្ហាញ ល្អៗមកក្តី។ ប៉ុន្តែឆ្នាំនេះយើងចាប់អារម្មណ៍ នៅពេលដែលពួកគេដាក់បង្ហាញ iPhone X ជាមួយនឹងអេក្រង់ បង្ហាញថ្មីជាប្រភេទ OLED របស់ Samsung នោះគឺមានការសាទរយ៉ាងច្រើន។ បន្ទាប់មកគឺ iPad Pro 2018 និង iPhone XS និង iPhone XS Max ក៏បានបន្តប្រើអេក្រង់ OLED ដូចគ្នា។ អញ្ចឹងវាអាចនឹងជាការពិត ដែលថា MacBook Pro ថ្មីនឹងមកជាអេក្រង់ថ្មីប្រើកញ្ចក់បង្ហាញ OLED នោះហើយសម្រាប់ MacBook Pro ថ្មីនោះក៏មានទំហំអេក្រង់ថ្មីដូចគ្នា។ តាមការបង្ហើបពួកវាអាចមានម៉ូឌែល MacBook Pro 16 អុីង និង MacBook Pro 16.5 អុីង សម្រាប់ធ្វើការជ្រើសរើស។ ចំពោះរូបរាង និង លក្ខណៈសម្បតិ្ត ពិសេសផ្នែករឹងគឺនៅ មិនទាន់មានការបង្ហើប ថានឹងមានការផ្លាស់ប្តូរបែបណាទេ ។ ស្របគ្នានេះប្រភពដដែល ក៏បានបង្ហើបថាសម្រាប់ប្រភេទ កញ្ចក់បង្ហាញរបស់ OLED ក៏នៅបន្តប្រើលើប្រភេទ iPad ជំនាន់ក្រោយដែល ចេញក្នុងពេលខាងមុខផងដែរ ។

 

 

សរុបមកពត៌មាននេះគ្រាន់តែ ចង់បញ្ជាក់ថាសម្រាប់ MacBook Pro ថ្មីអាចនឹងមានអេក្រង់ធំជាងមុន ប្រើប្រភេទបន្ធះបង្ហាញថ្មី OLED របស់ Samsung តែប៉ុណ្ណោះ ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Redmond Pie Tag: កុំព្យូទ័រ