CAMBO REPORT

Popup Advertising5 seconds

NASA អញ្ជើញ​តែ​ឈ្មោះ​របស់​អ្នក​ទាំង​អស់​គ្នា​ប៉ុណ្ណោះ ដើម្បី​ទៅ​លេង​ភព​អង្គារ​នៅ​ឆ្នាំ 2020 ខាង​មុខ​ដោយ​ឥត​គិត​ថ្លៃ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកណាស់ យើងទាំងអស់គ្នា ប្រហែលជាមិនមាន ឱកាសទៅទស្សនាភពអង្គារ ក្នុងពេលឆាប់ៗនេះ នៅឡើយទេ ក៏ប៉ុន្ដែយ៉ាងហោចណាស់ នាពេលឥឡូវនេះ NASA បានអញ្ជើញ អ្នកទាំងអស់គ្នា ឲ្យចុះឈ្មោះលើគេហទំព័ររបស់ខ្លួន ដើម្បីសរសេរបញ្ជូនក្នុង យានអាវកាសជំនាន់ថ្មី ដែលនឹងហោះទៅកាន់ ភពអង្គារក្នុងឆ្នាំ 2020 ខាងមុខនេះ។ លើសពីនេះទៅទៀត ការចុះឈ្មោះនេះ គឺមិនមានគិតថ្លៃអ្វីឡើយ ហើយថែមទាំងមានឱកាស ជាប់ឈ្មោះ របស់លោកអ្នក ក្នុងយានអាវកាសថ្មី ដែលនឹងត្រូវចុះចតលើ ភពព្រះអង្គារផងដែរ។

ចំណែកឯការអញ្ជើញនេះ គឺត្រូវបានរៀបចំឡើងដោយ NASA ផ្ទាល់តែម្ដង ដែលជាប្រព័ន្ធយុទ្ធនាការថ្មី ដាក់ឈ្មោះឲ្យថា “Send Your Name” នឹងមានគម្រោង ដាក់បញ្ចូល ឈ្មោះរបស់យើងទាំងអស់គ្នា ទៅលើយានអាវកាស Mars 2020 rover ដោយទុកជា កំណត់ត្រា នៅលើភព ដែលពោរពេញដោយ ពណ៌ក្រហមបែបនេះ។ ទោះបីជាយ៉ាងណា លោកអ្នកនឹងមិនអាច មើលឃើញឈ្មោះរបស់អ្នក នៅជាប់សន្ទះខាងក្រៅ យានអាវកាសនោះទេ ដោយឡែកក្រុមហ៊ុន JPL កំពុងតែប្រើប្រាស់ បច្ចេកវិទ្យាអេឡិចត្រុង ដើម្បីបញ្ជូនរាប់លានឈ្មោះ ទៅក្នុងបន្ទះឈីបមួយ ដែលមានទំហំស្មើនឹង កាក់តូចមួយតែប៉ុណ្ណោះ ក៏ប៉ុន្ដែអ្នកនឹងទទួលបាន ប័ណ្ណបញ្ជាក់ឈ្មោះរបស់អ្នក ភ្លាមៗ បន្ទាប់ពីចុះឈ្មោះហើយ និងបានបញ្ជាក់ឲ្យដឹងថា ឈ្មោះរបស់លោកអ្នក គឺពិតប្រាកដជាដល់ ភពព្រះអង្គារមែន។

 

***ដើម្បីធ្វើការចុះឈ្មោះអ្នក នៅលើគេហទំព័រផ្លូវការ របស់អង្គការ NASA សូមចុចទីនេះ

 

សរុបមក ចំណាយពេលរបស់អ្នក ត្រឹមតែប៉ុន្មាននាទី ដើម្បីធ្វើការចុះឈ្មោះប៉ុណ្ណោះ នោះឈ្មោះ របស់លោកអ្នក នឹងមានឱកាសហោះ ទៅទស្សនាភពព្រះអង្គារ ជាមួយនឹងយានអាវកាស Mars 2020 rover ស៊េរីថ្មីរបស់ NASA ដោយឡែកលោកអ្នក ក៏ទទួលបានលិខិតហោះហើរ បញ្ជាក់ជាផ្លូវការមួយ ក្រោយពីពេលបាន ចុះឈ្មោះហើយភ្លាមៗតែម្ដង។ ប្រិយមិត្ត អ្នកអានទាំងអស់គ្នា នៅសល់រយៈពេល រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 ដើម្បីអាចចូលរួមធ្វើការ ចុះឈ្មោះនៅលើ គេហទំព័រផ្លូវការ របស់អង្គការ NASA បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ