CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន ARM បាន​ប្រាប់​បុគ្គលិក​របស់​ខ្លួន​ថា ត្រូវ​ផ្អាក​អាជីវកម្ម​ទាំង​អស់​ជាមួយ Huawei

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលឥឡូវនេះ ហាក់បីដូចជា Huawei មិនត្រឹមតែមានបញ្ហា ជាមួយនឹងក្រុមហ៊ុន របស់សហរដ្ឋអាមេរិកនោះទេ សូម្បីក្រុមហ៊ុន ARM ដែលមកពី ចក្រភពអង់គ្លេស ក៏សម្រេចចិត្តដកខ្លួនចេញ បញ្ឈប់ការសហការគ្នា តទៅទៀតផងដែរ។ របាយការណ៍ថ្មីនេះ ត្រូវបានចុះផ្សាយឡើង បន្ទាប់ពីក្រុមហ៊ុន ARM បញ្ជាឲ្យបុគ្គលិករបស់ខ្លួន ផ្អាកអាជីវកម្មទាំងអស់ ជាមួយក្រុមហ៊ុន Huawei ដែលមានទាក់ទងនឹង ផ្នែកសំខាន់ៗដូចជា SoC, HiSilicon និងបិទមិនឲ្យបង្កើត បន្ទះឈីបស្មាតហ្វូន ក្នុងពេលអនាគតខាងមុខ ទៀតផង។ 

ពិតប្រាកដណាស់ ក្រុមហ៊ុន ARM មិនមែនជាក្រុមហ៊ុនផលិត បន្ទះឈីបស្មាតហ្វូន ទៅឲ្យក្រុមហ៊ុនដទៃទៀត នោះឡើយ ក៏ប៉ុន្ដែផ្ទុយទៅវិញ គឺជាក្រុមហ៊ុនដាក់លក់ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ទៅឲ្យក្រុមហ៊ុនណាមួយ ដែលចង់ប្រើប្រាស់គម្រោង ផលិតតាមការស្រាវជ្រាវ ដែលខ្លួនបាន រកឃើញមុនគេ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Qualcomm, MediaTek, Apple, Samsung និង Huawei គឺសុទ្ធតែបានប្រើប្រាស់ អាជ្ញាប័ណ្ណស្ថាបត្យកម្ម របស់ក្រុមហ៊ុន ARM ទាំងអស់ ដើម្បីធ្វើការផលិត បន្ទះឈីបផ្ទាល់ខ្លួន ហើយលើសពីនេះទៅទៀត ស្ទើរតែគ្រប់ស្មាតហ្វូនទាំងអស់ នៅលើទីផ្សារពិភពលោក សុទ្ធតែប្រើប្រាស់ស៊ីភីយូ កសាងឡើងតាមមូលដ្ឋាន ARM ថែមទៀតផង។

 

ក្រៅពីដាក់លក់ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ផ្នែកស៊ីភីយូ ជំនាន់ដើមហើយ ក្រុមហ៊ុន ARM ក៏ជាអ្នកបញ្ចេញ អាជ្ញាប័ណ្ណរចនាម៉ូដ ស៊ីភីយូប្រភេទ "Cortex" និងថែមទាំង រចនាម៉ូដ GPU “Mali” ដែលភាគច្រើនសុទ្ធតែ ត្រូវបានយកទៅបំពាក់លើ ស្មាតហ្វូនគ្រប់ម៉ូឌែលផងដែរ។ ទោះបីជាយ៉ាងណា សំណាងល្អ សម្រាប់ក្រុមហ៊ុន Huawei ដោយបន្ទះឈីប Kirin 985 ជំនាន់ចុងក្រោយបង្អស់ នឹងនៅតែអាចប្រើប្រាស់ លើស្មាតហ្វូនរបស់ខ្លួនបាន រយៈពេលប្រហែល 2 ឆ្នាំទៅ 3 ឆ្នាំទៀត ក៏ប៉ុន្ដែអតិថិជនទាំងអស់ នឹងត្រូវស៊ូទ្រាំប្រើប្រាស់ បន្ទះឈីបដដែលៗ ទាំងអស់នោះ។

សរុបមក បន្ទាប់ពីជួបប្រទះបញ្ហា ច្រើនយ៉ាងណាក្ដី ក៏ក្រុមហ៊ុន Huawei បានផ្តល់សេចក្តី ថ្លែងការណ៍មួយ ទៅកាន់សារពត៌មាន BBC ឲ្យបានដឹងថា “យើងមានទំនុកចិត្តថា ស្ថានភាពដ៏សោកស្តាយនេះ នឹងនៅតែអាចដោះស្រាយបាន ហើយអាទិភាពរបស់យើង នឹងនៅបន្ដមានដដែល ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យា កម្រិតថ្នាក់ពិភពលោក ទៅដល់អតិថិជនទាំងអស់ នៅជុំវិញពិភពលោក”។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: Lifestyle