CAMBO REPORT

Popup Advertising5 seconds

Apple MacBook Pro ខួរក្បាលថ្មី​ដើ​រ​ជា​មួយ​ឈីប Intel Core i9 លឿន​ជាង​មុន​ពីរ​ដង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុតពេលវេលាដែល អ្នកប្រើ MacBook ត្រូវឡើងស៊េរីបានមកដល់ហើយ ព្រោះពេលនេះ Apple បានចេញនូវប្រភេទ MacBook ខួរក្បាលថ្មីជាមួយល្បឿនកាន់តែលឿន។ សម្រាប់ MacBook ថ្មីនេះវាគ្រាន់តែត្រូវបានបំពាក់ដោយឈីបខ្លាំង ជាងមុននៅលើប្រភេទ MacBook 13 អុីង និង MacBook 15 អុីងដែលបានចេញលក់រួចមកហើយប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ការ Upgrade មួយនេះពិតជាល្អ ជាមួយនឹងល្បឿនកាន់តែលឿនជួយដល់អ្នកប្រើប្រាស់ បានកាន់តែទាន់ចិត្ត។

MacBook ដែលដើរដោយខួរក្បាល ដ៏ខ្លាំងនេះទើបតែត្រូវបាន ដាក់លក់ជាមួយរូបរាងដដែល អេក្រង់ល្អដដែលដូចគ្នា។ សម្រាប់លក្ខណៈសម្បត្តិ Upgrade ថ្មីរបស់ពួកវានោះគឺ ៖

 

MacBook Pro 13 អុីង មកជាមួយនឹងឈីប Intel Core i5 4-Core 2.4GHz Turbo Boost up to 4.1GHz និង 512GB (SSD) សម្រាប់អង្គផ្ទុកទិន្នន័យ អមដោយរ៉េមទំហំ 8GB (2133MHz ,LPDDR3) ។ 

 

MacBook Pro 15 អុីង មកជាមួយនឹងឈីប Intel Core i9 8-Core 2.4GHz Turbo Boost up to 5.0GHz និង មានអង្គផ្ទុកទិន្នន័យទំហំ 512GHz (SSD) អមដោយរ៉េមទំហំ 16GB(2400MHz ,LPDDR 4) ចំពោះល្បឿនរបស់វាត្រូវបានគេ អះអាងថាលឿនជាងមុន ដល់ទៅ50% ។

 

ពួកវាមកជាមួយនឹង លក្ខណៈសម្បត្តិដូចមុនដដែល អេក្រង់ Retina Display ជាមួយបច្ចេកវិទ្យា True Tone ,Touch Bar ,Touch ID និងបំពាក់ដោយ Thunderbolt 3 Ports ផងដែរ។

 

យ៉ាងណាសម្រាប់ MacBook Pro 15 អុីងក៏មានជម្រើសឈីប Intel Core i9 6-Core ផងដែរ និង មានជម្រើសសម្រាប់រ៉េម ទំហំ 32GB ហើយក៏អាចរើសប្រភេទ កាតក្រាហ្វិច ខ្លាំង Radeon Pro Vega 20 with 4GB of HBM2 memory ទៀតផងគ្រាន់តែអ្នកត្រូវចំណាយ បន្ថែមប៉ុណ្ណោះ។

អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ ស្វែងរកនូវការ Upgrade នោះពេលនេះអ្នកអាច មានជម្រើសហើយដោយសម្រាប់ MacBook Pro 15 អុីងដើរដោយឈីបថ្មី ខាងលើមានតម្លៃចាប់ពី 2,799$ ឡើងទៅ រីឯ MacBook Pro 13 អុីង ដើរដោយឈីបថ្មីនេះ មានតម្លៃចាប់ពី 1,799$ ឡើងទៅ ។

ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ អាចចូលទៅស្វែងយល់បន្ថែម ជាមួយលីងនេះបានសូមអរគុណ!

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Redmond Pie Tag: កុំព្យូទ័រ