CAMBO REPORT

Popup Advertising5 seconds

Xiaomi Mi Band 4 ប្រទះ​ឃើញ​មាន​អេក្រង់​ពណ៌ នៅ​ក្នុង​រូបភាព​លេច​ធ្លាយ​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានខែមុននេះ មានពត៌មានលេចធ្លាយ ចុះផ្សាយឲ្យដឹងថា នាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នឹងអាចត្រូវបាន ប្រកាសចេញលក់ជាផ្លូវការ នៅឯពាក់កណ្ដាលឆ្នាំ 2019 នេះផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន រូបភាពលេចធ្លាយ ចំនួនប៉ុន្មានសន្លឹក ហើយក៏បានដាក់បង្ហាញថា នាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នឹងអាចក្លាយជា ជំនាន់ដំបូងបង្អស់ ដែលប្រើប្រាស់ដោយ បន្ទះអេក្រង់ពណ៌ ថែមទៀតផង។ 

រូបភាពលេចធ្លាយ ថ្មីៗទាំងអស់នេះ គឺបានបង្ហោះឡើងចេញពី ប្រភពសារពត៌មាន CNMO ក្នុងប្រទេសចិនផ្ទាល់តែម្ដង ដោយបានបញ្ជាក់ថា នាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នឹងមានរូបរាងខាងក្រៅ ស្រដៀងគ្នាច្រើន បើប្រៀបធៀបជាមួយ Mi Band 3 ក៏ប៉ុន្ដែបានផ្លាស់ប្ដូរមកប្រើ បន្ទះអេក្រង់ពណ៌ ហើយនិងមានម៉ឺនុយ Interface ខុសគ្នា បន្ដិចបន្ដួចតែប៉ុណ្ណោះ។ ប្រភពលេចធ្លាយដដែល ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Xiaomi នឹងដំឡើងថាមពលថ្មពីទំហំ 110mAh (Mi Band 3) ឲ្យទៅដល់ទំហំ 135mAh (Mi Band 4) ដើម្បីទុកប្រើប្រាស់លើ បន្ទះអេក្រង់ពណ៌ផងដែរ។ ក្រៅពីនេះ នាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នឹងអាចបែងចែកចេញជា 2 ម៉ូឌែលផ្សេងៗគ្នា ដោយម៉ូឌែលទីមួយ មានភ្ជាប់មកជា មួយឧបករណ៍ NFC សម្រាប់ធ្វើការទូទាត់ប្រាក់ ហើយម៉ូឌែលផ្សេងមួយទៀត គឺគ្មានភ្ជាប់មក ជាមួយនោះទេ។

សរុបមក ហេតុតែនាពេលឥឡូវនេះ យើងក៏ចាប់ផ្ដើមទទួលបាន ពត៌មានលេចធ្លាយថ្មីៗ អំពីនាឡិកាឆ្លាតវៃ Xiaomi Mi Band 4 នោះ គឺមានន័យថា ក្រុមហ៊ុន Xiaomi នឹងទំនងជាអាចប្រកាស ថ្ងៃចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ក៏អាចថាបានដែរ។ ទោះបីជាយ៉ាងណា សម្រាប់តារាងតម្លៃ ហើយនិងថ្ងែប្រកាសលក់ គឺមិនទាន់លេចធ្លាយនៅឡើយទេ ហេតុដូច្នេះហើយ សូមប្រិយមិត្តអ្នកអាន រង់ចាំតាមដានបន្ដ ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ