CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កាស​ក្តោប​ត្រចៀក​ជំនាន់​ថ្មី​របស់​ Sony​ ផ្តោត​សំខាន់​លើ​ការ​ស្តាប់​តន្ត្រី មាន​មុខងារ​កាត់​បន្ថយ​សំលេង​រំខាន​ក្រៅ​ ជាមួយ​តម្លៃ​ខ្ទង់​ 1​លាន​រៀល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានសង្គេតឃើញថា សម្រាប់វត្តមានកាសក្តោបត្រចៀកម៉ូឌែល WH-1000XM3 របស់ Sony គឺពិតជាទទួលបានការពេញចិត្តច្រើន ពីសំណាក់អ្នកដែលបានទិញប្រើប្រាស់ សូម្បីតែ Reviewer ក៏បានអោយ Rate ខ្ពស់ល្អ ផងដែរ។ សម្រាប់កាសនេះ មានតម្លៃខ្ទង់ 360 ដុល្លារ ដែលអាចនិយាយបានថា វាជាតម្លៃមួយ រាងថ្លៃគួរសមដែរ ដែលអ្នកគួរតែពិចារណាជាមុនសិន ថាសម្រេចចិត្តទិញ ប៉ុន្តែបើសិនមានថវិកាគ្រប់គ្រាន់នោះ ក៏គួរតែសាកល្បង ជាមួយស្តេចកាស សំលាប់សំលេងរំខាងក្រៅ ហ្នឹងទៅ។

យ៉ាងណា ថ្មីៗនេះ Sony ក៏បានបញ្ចេញកាសក្តោបត្រចៀក ជាជំនាន់ថ្មី របស់ខ្លួនមក មួយទៀតហើយ ដោយវាមានឈ្មោះហៅ ជាផ្លូវការថា XB900N ដោយរចនាបថរូបរាងរបស់វា រាងស្រដៀងគ្នាជាមួយម៉ូឌែល WH-XB700 គ្រាន់តែផ្ទៃក្តោប កាត់រសជាតិដូចទៅនឹងម៉ូឌែល WH-1000XM3 វិញ ដែលមើលទៅ កាន់តែអេមមួយកម្រិតទៀត។  សម្រាប់កាសកូនកាត់នេះ ត្រូវបានបង្កើតឡើង ដែលផ្តោតខ្លាំងទៅលើការស្ដាប់តន្ត្រី ផ្តល់សំលេងបុកបាស បានកាន់តែរងំ  ពេញក្នុងត្រចៀក តែម្តង។ លក្ខណៈពិសេសមួយទៀត វាក៏ជាប្រភេទកាស ដែលមានភ្ជាប់មក ជាមួយមុខងារ Noise Canceling (មុខងារកាត់បន្ថយសំលេងរំខានក្រៅ ពីបរិយាកាសជុំវិញ) ផងដែរ មិនខុសពី WH-1000XM3 ឡើយ។ Sony បានអះអាងថា កាសស្តាប់ត្រចៀកថ្មីនេះ អាចប្រើបានរហូតដល់ទៅ 30 ម៉ោង ហើយអាចភ្ជាប់ជាមួយមុខងារ Google Assistant និង Amazon Alexa ដែលផ្តល់អោយយើងអាចគ្រប់គ្រង ការបញ្ជាដោយប្រើដៃ ឬប្រើសំលេង ក៏បាន។

ចំពោះកាសក្តោបត្រចៀកម៉ូឌែល XB900N នេះ គឺមានតម្លៃធូរថ្លៃជាងម៉ូឌែល WH-1000XM3 ដោយខាងក្រុមហ៊ុន Sony ដាក់លក់ក្នុងតម្លៃដើមត្រឹមតែ 250 ដុល្លារ ប៉ុន្តែវាអាចប្រែប្រួលខ្លះៗ ពេលមកដល់ក្នុងស្រុកយើង។ ចុះសម្រាប់ប្រិយមិត្តអ្នកអាន ដែលជាអ្នកស្រលាញ់ និងចូលចិត្ត ការស្តាប់តន្ត្រីវិញ យល់យ៉ាងណាដែរ លើកាសកូនកាត់ស៊េរីថ្មីមួយនេះ? ព្រោះមិនយូរទៀតទេ វាអាចនឹងមានវត្តមាន ក្នុងស្រុកយើងហើយ។ ត្រៀមតែលុយទៅ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ