CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S5e ថេ​ប្លេត​ជំនាន់​ក្រោយ​របស់​សាម​សុង បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំ យ៉ាងតក់ក្រហល់របស់ អតិថិជនក៏ដូចជាអ្នកនិយមគាំទ្រ ទាំងអស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យ ដែលមានរូបរាងស្តើង ស្ទើរតែគ្មានគែម ស្រាលជាងគេ និងទាក់ទាញជាងមុន ស្រោបដោយលោហៈ រលោងចាំងផ្លេក រឹងមាំធន់ជាមួយនឹង មុខងារកាន់តែឆ្លាតវៃ ច្រើនជាងមុន!

 

 

ហើយអ្វីដែលកាន់តែពិសេស បំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀត ដែលអាចឱ្យអ្នករីករាយ ជាមួយការកម្សាន្ត ដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែ ពេញមួយថ្ងៃខណៈដែលការទស្សនា វីដេអូបានរហូតដល់ 15 ម៉ោង ឯណោះ! ពិតជាខ្លាំងមែន! ចុះតម្លៃវិញយ៉ាងម៉េចដែរ?

 

 

ជាមួយនឹងលក្ខណៈពិសេសទាំងនេះ អាចឱ្យយើងនិយាយបាន យ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និងបង្កើតឡើងយ៉ាងល្អ ឥតខ្ចោះជាមួយនឹង តម្លៃត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ! គួរបញ្ជាក់ផងដែរ ថាសម្រាប់ Galaxy Tab S5e នេះ គឺពិតជាអាចផ្តល់ បទពិសោធន៍ដ៏អស្ចារ្យ ជូនលោកអ្នកឱ្យរីករាយ ក្នុងការកម្សាន្តនានា ដូចជាស្តាប់តន្រី្ត ចម្រៀង ការទស្សនាវីដេអូ ឬក៏ខ្សែភាពយន្តជាមួយនឹង អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Super AMOLED ព្រមទាំងរន្ធបំពងសំឡេងប្រភេទ AKG ចំនួន 4 គ្រាប់ដែលលឺខ្លាំងពិរោះរន្ថើន និងពិតជាឆក់យកអារម្មណ៍ អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន!

 

 

ដូច្នេះហើយ តើអតិថិជនទាំងអស់នៅចាំអីទៀត? ឥឡូវនេះសូមមកមើល លក្ខណៈសម្បត្តិពិសេសៗ នៅខាងក្រោមនេះទាំងអស់គ្នាថាវាល្អ  ប៉ុនណា!

 

 

* Samsung Galaxy Tab S5e:


•  បង្ហាញរូបភាពក្នុងទំហំ៖ 10.5 អ៊ីញ
•  ប្រភេទអេក្រង់៖ Super AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក
•  អង្គចងចាំ៖ 4GB
•  អង្គផ្ទុក៖ 64GB
•  កាមេរ៉ាមុខ៖ 13MP
•  កាមេរ៉ាក្រោយ៖ 8MP
•  កម្រាស់៖ 5.5 មិលីម៉ែត្រ
•  ទម្ងន់៖ 400 ក្រាម
•  ថាមពលថ្ម៖ 7,040mAh ប្រើបានយូរ និងសាកថ្មលឿនឆាប់ពេញ រួមទាំងរន្ធសាកថ្មប្រភេទ C
•  ប្រើប្រព័ន្ធប្រតិបត្តិការ៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)
•  កម្រិតថតវីដេអូ៖ UHD 4K (3840 X 2160) @30fps
•  ប្រព័ន្ធសំឡេង៖ រន្ធបំពងសំឡេង 4 គ្រាប់ (តាមគែមលើ 2 និងក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់បុករងំខ្លាំង!
• មានជម្រើស 3 ពណ៌៖ ពណ៌មាស ពណ៌ប្រាក់ និងពណ៌ខ្មៅ

 

 

ជាចុងក្រោយប្រសិនបើ លោកអ្នកចង់បាន ថេប្លេតដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាល ងាយស្រួលយកតាមខ្លួន និងមានតម្លៃសមរម្យនោះ យើងសូមណែនាំ Samsung Galaxy Tab S5e ពិតជាមិនធ្វើឱ្យ លោកអ្នកខកបំណងឡើយ។

 

លោកអ្នកក៏អាចរកជាវបានៅគ្រប់ហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទំាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិត លោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង មកកាន់លេខ 1800 20 3232 ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ថេប្លេត