CAMBO REPORT

Popup Advertising5 seconds

Google​ បាន​ប្រកាស​បង្ហាញ​វ៉ែន​តា​ឆ្លាត​វៃ​ AR​ ជំនាន់​ថ្មី​ មាន​តម្លៃ​ត្រឹម​ 999​ ដុល្លារ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រោយពីការបញ្ចេញលក់ ស្មាតហ្វូនម៉ូឌែល Pixel 3a & Pixel 3a XL ចូលមកលើទីផ្សារ បានមួយរយៈមក គឺថាថ្មីៗនេះ Google បានប្រកាសបង្ហាញ វ៉ែនតាឆ្លាតវៃប្រភេទ AR ជំនាន់ថ្មី វិញម្តង ដែលខាងក្រុមហ៊ុន  បានកំណត់ការផលិត ជាផ្លូវការហើយ មិនមែនជារបស់ពិសោធន៍ ទៀតទេ។ សម្រាប់វ៉ែនតានេះ មានឈ្មោះហៅផ្លូវការថា Glass Enterprise Edition 2 ជាកំណែអាប់ដេតពិសេសមួយ មានគុណប្រយោជន៍ច្រើន ទៅដល់ ការប្រើប្រាស់ ចំពោះអ្នកដែលបានពាក់វា (នេះបើតាមការបញ្ជាក់ពី Google)។

ទៅលើ Glass Enterprise Edition 2 នេះ វាទទួលបានការបំពាក់ប្រព័ន្ធដំណើរការថ្មី, ពង្រឹងលើផ្នែកកាមេរ៉ា អោយមានសមត្ថភាព កាន់តែប្រសើរ និងមានរន្ធដោត USB-C សម្រាប់ការសាកថ្មបានលឿន  និងមានបន្ថែម ភាពទាន់សម័យផ្សេងៗទៀត។ សម្រាប់វ៉ែនតានេះ ដំណើរការជាមួយនឹងបន្ទះឈីប Snapdragon XR1 របស់ Qualcomm ដែលត្រូវបានរចនាឡើង សម្រាប់ផ្តល់នូវភាពពិតជាក់ស្តែង ទៅលើការបង្ហាញរាល់ចំនុចមួយចំនួន តាមរយៈកញ្ចក់វ៉េនតាជំនាន់ថ្មី ដើម្បីអោយសម ជាវ៉ែនតាបែប AR (Augmented Reality)។ លើសពីនេះទៀត Google បានបំពាក់ដងវ៉ែនតាដែលមានសុវត្ថិភាព សហការណ៍ក្នុងភាពជាដៃគូ ជាមួយស្មីតអុបទិច, រួមទាំងថ្ម ដែលមានទំហំធំ និងសមាសភាពដែលធ្វើអោយ មានភាពប្រសើរឡើងលើផ្នែកផ្សេងទៀត។ ចំពោះវ៉េនតានេះ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ដោយមានការ Support សម្រាប់ Android Enterprise Mobile Device Management ផងដែរ។ 

ចំនុចចុងក្រោយនោះ ក្រុមហ៊ុន Google ប្រកាសអោយបានដឹងហើយថា សម្រាប់វ៉ែនតា AR ជំនាន់ថ្មី Glass Enterprise Edition 2 មានតម្លៃ 999 ដុល្លារ ដែលនេះមិនមែនជាតម្លៃទាបឡើយ ប៉ុន្តែវាមានអត្ថប្រយោជន៍ ជាច្រើន ទៅដល់ការប្រើប្រាស់។ សម្រាប់ថ្ងៃចេញលក់ នៅពេលណានោះ យើងក៏នៅមិនទាន់បានដឹងច្បាស់ ពីខាង Google នៅឡើយដែរ ប៉ុន្តែយើងនឹងអាប់ដេតជាព័ត៌មានបន្តទៀត នៅពេលក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ