CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ​ស៊េរី​មុន​ៗ​របស់ Samsung នឹង​ទទួល​បាន​មុខងារ​ថ្មី​ៗ​ដូច Galaxy Watch Active អញ្ចឹង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលខាងមុខនេះ ចំពោះអ្នកដែល កំពុងប្រើប្រាស់ នាឡិកាឆ្លាតវៃស៊េរីមុនៗ ចេញពីក្រុមហ៊ុន Samsung នឹងមិនចាំបាច់តម្រូវឲ្យជាវ Galaxy Watch Active ដើម្បីទទួលបាននូវ កំណែអាប់ដេតចុងក្រោយ និងមុខងារថ្មីៗនោះឡើយ។ មូលហេតុ ដែលនិយាយដូច្នេះ គឺមកពីនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung បានចាប់ផ្ដើមបញ្ចេញនូវ កំណែអាប់ដេតទៅកាន់ One UI ជំនាន់ចុងក្រោយបង្អស់ និងមុខងារថ្មីៗទៀត ដែលទាក់ទងនឹងសុខភាព ទៅឲ្យនាឡិកាឆ្លាតវៃ Galaxy Watch, Gear S3 ហើយព្រមទាំង Gear Sport ថែមទៀតផង។

បន្ទាប់ពីអ្នកបានទទួល កំណែអាប់ដេតថ្មីនេះហើយ ការឌីហ្សាញខាងផ្នែក Software ដោយរួមមានដូចជា ផ្ទាំងម៉ឺនុយ Interface នឹងមានភាពរស់រវើក ហើយងាយស្រួលប្រើប្រាស់ ហាក់បីដូចទៅនឹង One UI ក្នុងស្មាតហ្វូនត្រកូល Galaxy ស៊េរីថ្មីៗអញ្ចឹងដែរ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់នឹងទទួលបាន មុខងារបញ្ជាមួយចំនួនទៀត ដូចជាកន្លែងកំណត់ សម្រាប់ឲ្យបើកអេក្រង់ នៅពេលថ្ដាច់លើស្គ្រីន, មុខងារ Goodnight mode ថ្មី ហើយនិងរបាយការណ៍សង្ខេបប្រចាំថ្ងៃ របស់អ្នកថែមទៀតផង។ 

 

ចំពោះផ្នែកសុខភាពវិញនោះ គឺរួមទាំងកម្មរិធី Samsung Heath ហើយនិងឧបករណ៍ Widget នឹងត្រូវបានដំណើរការ បានលឿនជាងមុន មានលក្ខណៈសាមញ្ញជាងមុន ក្នុងការតាមដាន ការលំហាត់ប្រាណ របស់អ្នកប្រើប្រាស់ ហើយក៏បានបន្ថែមនូវ មុខងារតាមដានសុខភាព ពេលកំពុងហែលទឹកផងដែរ។ ក្រៅពីនេះទៅទៀត យើងនឹងឃើញមាន មុខងារដ៏ពិសេសមួយ ដូចមាននៅលើ Apple Watch អញ្ចឹងដែរ ដោយអនុញ្ញាតឲ្យ នាឡិកាឆ្លាតវៃ Samsung Galaxy ផ្ដល់ជូនដំណឹង ហើយដាស់តឿនអំពី អត្រាចង្វាក់បេះដូង នៅពេលដែលឡើងខ្ពស់ខ្លាំង។

សរុបមក បន្ទាប់ពីធ្វើការអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយ នាឡិកាឆ្លាតវៃស៊េរីមុនៗ ពីក្រុមហ៊ុន Samsung របស់លោកអ្នក ក៏អាចធ្វើការប្រើប្រាស់ បានយូរជាងមុនថែមទៀត ដោយស្បែក One UI ថ្មីមួយនេះ គឺត្រូវបានកំណត់ឲ្យធ្វើការ បានល្អជាងមុន ជាមួយនឹងផ្នែក Hardware ផងដែរ។ បើយោងទៅតាម របាយការណ៍ថ្មីនេះ គឺបានបង្ហាញឲ្យដឹងថា នាឡិកាឆ្លាតវៃម៉ូឌែល ដូចជា Galaxy Watch, Gear S3 ហើយព្រមទាំង Gear Sport នឹងចាប់ផ្ដើមទទួលបាន កំណែអាប់ដេតថ្មី ជាបណ្ដើរៗហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: នាឡិកាវៃឆ្លាត