CAMBO REPORT

Popup Advertising5 seconds

Xiaomi Furrytial ជា​ម៉ាស៊ីន​ផ្ដល់​ចំណី​សត្វ​ដោយ​ស្វ័យ​ប្រវត្តិ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ $28 តែ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវ ផលិតផលប្រើប្រាស់ លេខរៀងទី 339 របស់ខ្លួន ដែលជាម៉ាស៊ីនផ្ដល់ចំណីសត្វ ដោយស្វ័យប្រវត្តិ និងមានឈ្មោះថា “Furrytail Pet Smart Feeder” ផងដែរ។ ចំណែកឯឧបករណ៍ថ្មីនេះ គឺត្រូវបានភ្ជាប់មក ជាមួយនឹងតម្លៃលក់ ដ៏សមរម្យមួយត្រឹម 28 ដុល្លារតែប៉ុណ្ណោះ ហើយនិងត្រូវបានដាក់លក់ ទៅលើទីផ្សារប្រទេសចិន ចាប់ពីថ្ងែទី 30 ខែមិថុនា ឆ្នាំ 2019 ខាងមុខនេះ។

 

 

ចំពោះមុខងារពិសេស របស់ឧបករណ៍ប្រើប្រាស់ ប្រភេទថ្មីមួយនេះ គឺហាក់បីដូចបាន បញ្ជាក់ក្នុងឈ្មោះអញ្ជឹង ដោយវាត្រូវបានក្រុមងារការ Xiaomi បង្កើតឡើងសម្រាប់ ផ្ដល់ចំណីឲ្យសត្វចិញ្ចឹម ដោយស្វ័យប្រវត្តិ នៅក្នុងគេហដ្ឋាននានា។ ឧបករណ៍វៃឆ្លាត Furrytail Pet Smart Feeder ថ្មីមួយនេះ គឺមានលក្ខណៈផ្ដល់ ចំណីឲ្យសត្វចិញ្ចឹម ដូចជាមនុស្យដាក់ឲ្យអញ្ចឹងដែរ ក៏ប៉ុន្ដែនៅផ្នែកខាងក្នុងនោះ មានឃ្លាំងស្តុកចំណី មកស្រាប់តែម្ដង  ដែលអ្នកអាចកំណត់ រយៈពេលបញ្ចេញមកបាន ដោយប្រើប្រាស់កម្មវិធី ក្នុងស្មាតហ្វូនរបស់លោកអ្នក។

 

សម្រាប់ឃ្លាំងស្តុកចំណីវិញ គឺមានសមត្ថភាពផ្ទុកបានចំនួន 4L ដែលស្មើនឹងការផ្ទុក ចំណីសត្វឆ្មាឬឆ្កែបាន 2 គីឡូក្រាម ហើយពេលផ្ដល់ចំណីម្ដងៗ ម៉ាស៊ីនវានឹងចែកចេញឲ្យ 6 ក្រាមក្នុងមួយពេល ដើម្បីជៀសវាង ការកកស្ទះផ្សេងៗ នៅផ្នែកម៉ាស៊ីនខាងក្នុងផងដែរ។ លើសពីនេះទៅទៀត ឧបករណ៍វៃឆ្លាត Furrytail Pet Smart Feeder ក៏មានមុខងារផ្ដល់ដំណឹង ទៅដល់ម្ចាស់សត្វចិញ្ចឹម នៅពេលដែលអស់ចំណី ពីឃ្លាំងស្តុកខាងក្នុង ដោយប្រើប្រាស់ភ្លើងអំពូល LED ពណ៌ក្រហមជុំវិញ បំពង់បញ្ចេញចំណី ឬក៏ផ្ញើដំណឹងតាមកម្មវិធី ក្នុងស្មាតហ្វូនថែមទៀតផង។

 

 

សរុបមក តាមរយៈកម្មវិធី Furrytail ដែលដំឡើងក្នុងស្មាតហ្វូន នោះអ្នកនឹងអាចដឹង ថាតើជាប្រចាំថ្ងែ សត្វចិញ្ចឹមរបស់អ្នក ស៊ីចំណីអស់ប៉ុន្មានផងដែរ ហើយប្រសិនបើអ្នកមិនចង់ឲ្យ ម៉ាស៊ីនផ្ដល់ចំណីសត្វ ដោយស្វ័យប្រវត្តិ នោះអ្នកក៏អាចធ្វើការ បញ្ជាក្នុងកម្មវិធីនេះ ដើម្បីផ្ដល់ឲ្យដោយខ្លួនឯង។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ